NEWS

ការចូលរួមចំណែកពីវិស័យឯកជនក្នុងកិច្ចការអភិរក្សបេតិកភណ្ឌ គឺជាការចាំបាច់ដើម្បីរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ជាតិដោយមិនអាចខ្វះបាន!

Published on 09 September 2019 08:38 AM Post By ៖ Apsara National Authority

នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងទីតាំងសួនបណ្តុះកូនឈើប្រាសាទតាកែវ បានប្រារព្ធពិធីប្រុងពលី ដើម្បីរុះរើនិងសាងសង់ឡើងវិញនូវរហាត់ទឹកចំណាស់ដែលជាអត្តសញ្ញាណមួយក្នុងខេត្តសៀមរាបនិងជាសម្បត្តិដូនតាដែលបានបន្សល់មកជាច្រើនឆ្នាំឱ្យមាំទាំឡើងវិញ ព្រមទាំងរៀបចំសួនច្បារលម្អផង ក្រោមជំនួយសប្បុរសធម៌ របស់ លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍។

ក្នុងថ្ងៃប្រារព្ធពិធីដ៏នក្ខត្តឫក្សនេះ អញ្ជើញចូលរួមពីវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រះតេជគណព្រះសទ្ធម្មប្បកាសនីបណ្ឌិត តាត មហាទី ព្រះចៅអធិកាវត្តព្រះឥន្ទកោសា រួមនឹងព្រះសង្ឃ លោកជំទាវ អគ្គនាយករង មន្ត្រី បុគ្គលិក ពលករនៃ អាជ្ញាធរជាតិ អប្សរាជាច្រើនអង្គនាក់។

មានប្រសាសន៍ក្នុងកម្មវិធីនេះ ឯកឧត្តម ហង់ ពៅ បានកោតសរសើរចំពោះទឹកចិត្តសប្បុរសធម៌និង ការរួមចំណែក របស់ លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដែលបានលះបង់ធនធាន ផ្ទាល់ខ្លួនមករួមចំណែកក្នុង កិច្ចការអភិរក្ស បេតិកភណ្ឌជាតិជាមួយអាជ្ញាធរជាតិអប្សរា។ សកម្មភាពនេះសរឱ្យ ឃើញ ពីវប្បធម៌នៃសាមគ្គីភាព ការស្រឡាញ់ និងការយល់ដឹងពីសារៈសំខាន់នៃការថែរក្សាមរតកវប្បធម៌ជាតិ ព្រោះ ការងារ អភិរក្សមិនមែនជាការងារស្នូលតែម្នាក់ឯងរបស់រាជរដ្ឋាភិបាលនិងអាជ្ញាធរជាតិអប្សរាទេ តែជាការរួមចំណែកពីកូនខ្មែរគ្រប់រូប គ្រប់មជ្ឈដ្ឋាន គ្រប់វិស័យ ដើម្បីថែរក្សសម្បត្តិបេតិកភណ្ឌជាតិ និងអន្តរជាតិឱ្យ បានគង់វង្ស។ ឯកឧត្តមអគ្គយកក៏បានបញ្ជាក់ដែរថា រហាត់ទឹកនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការទាញយកទឹកមកស្រោចស្រព កូនឈើក្នុងសួនបណ្តុះកូនឈើប្រាសាទតាកែវ ដើម្បីដាំក្នុងតំបន់អង្គរផងនិងចែកជូនដល់អ្នក ត្រូវការទូទាំង ប្រទេស ផង។ ពិសេសរហាត់ទឹក គឺជាផ្នែកមួយដ៏សំខាន់ដែលកាត់បន្ថយផ្សែងពុល ពីក្នុងបរិស្ថានដោយ ការមិនប្រើ ម៉ាស៊ីន បូមទឹក មិនបង្កសំឡេងរំខាន និងមិនប៉ះពាល់ដល់សុខភាពមនុស្ស រួមទាំងប្រាសាទនៅក្នុងតំបន់ អង្គរតាម រយៈ ចំហេះឥន្ធនៈ។ ចំពោះដំណើរការនៃការជួសជុលរហាត់ទឹកនេះវិញនឹងធ្វើរួចរាល់ត្រឹមរយៈពេល៣ខែ ដោយប្រើ ឈើប្រណីត ធានាគុណភាពជាប់មាំបានយូរ ហើយជួសជុលទៅតាមបច្ចេកទេសដើមដែលរក្សាបាននូវ តម្លៃសិល្បៈ ពីបុរាណ។

លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង បានឱ្យដឹងអំពីគោលបំណងនៃការរួមចំណែកជួស ជុលឡើងវិញនូវ រហាត់ទឹកនេះ គឺដើម្បីបន្សល់ទុកនូវស្នាដៃដល់កូនចៅខ្មែរជំនាន់ក្រោយនិងទេសចរអន្តរជាតិបានឃើញ បានស្គាល់ ពីឧបករណ៍ទាញទឹកដែលជាមរតកដូនតាខ្មែរនិងជាអត្តសញ្ញាណមួយរបស់ខេត្តសៀមរាប។ លើសពីនេះ រហាត់ទឹកនេះក៏បានផ្តល់ជាប្រយោជន៍ក្នុងការទាញយកទឹកពីស្ទឹងទៅស្រោចកូនឈើ ហើយកាត់បន្ថយផលប៉ះពាល់ ដល់បរិស្ថានផង។

លោកជំទាវទំពឹងទុកថា ក្រោយរហាត់ទឹកនេះសាងសង់រួច អមដោយសួនច្បារលម្អផងនោះ នឹងទាក់ទាញភ្ញៀវ ទេសចរ ជាតិ-អន្តរជាតិ ឱ្យមកកាន់ទីនេះ និងស្គាល់ទីនេះកាន់តែច្រើន។ ក្នុងនោះដែរ លោកជំទាវក៏បានលើកឡើងថា ខ្ញុំពិតជាមានក្តីរីករាយណាស់ ប្រសិនបើរាជរដ្ឋាភិបាល ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា អនុញ្ញាតឱ្យនាងខ្ញុំបានរួមចំណែកជាមួយ ក្នុងការជួសជុលប្រាសាទនិងមរតកវប្បធម៌ដូនតាខ្មែរ ខ្ញុំញញឹមទទួល និងស្ម័គ្រចិត្តលះបង់ធនធានតាមលទ្ធភាពដែលខ្ញុំមានដើម្បីជួសជុល អភិរក្សបេតិកភណ្ឌទាំង នោះឱ្យបានគង់វង្សតទៅ!៕



















អត្ថបទ៖ កញ្ញ ហ៊ីង ស្រីរ័ត្ន      រូបភាព៖ លោកហាប់ គឹមអាន


អត្ថបទ៖ កញ្ញ ហ៊ីង ស្រីរ័ត្ន រូបភាព៖ លោកហាប់ គឹមអាន
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។
កាលពីព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងតំណាងស្ថានទូតបារាំង ក្នុងនាមសហប្រធានគណៈកម្មការដឹកនាំនិងតាមដានគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចបានដឹកនាំក្រុមការងារចំរុះនៃអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញសាលាបារាំងចុងបូព៌ាចុះទៅពិនិត្យការងារជួសជុលប្រាសាទមេបុណ្យខាងលិច។
ស្ពានហាលមុខប្រាសាទអង្គរវត្ត ដែលនៅសល់មិនទាន់បានជួសជុលក្នុងពេលមុនៗ នឹងត្រូវចាប់ផ្តើមការដ្ឋានជួសជុលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះហើយ។ ការជួសជុលស្ពានហាលប្រវែង៩០ម៉ែត្រនេះ គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន ហើយគ្រោងនឹងចំណាយពេល៤ឆ្នាំ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
14128
Yesterday
:
24645
This Week
:
14128
This Month
:
0131427
Total
:
011594023