ព័ត៌មានថ្មីៗ

តើអ្នកស្រុកអង្គរមានលក្ខខណ្ឌដូចម្តេចខ្លះ ដើម្បីទទួលបានសិទ្ធិសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់?

បានផ្សាយនៅ ថ្ងៃទី 05 ខែ កញ្ញា ឆ្នាំ2019 03:15 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
យោងតាមប្រការ១ និងប្រការ២នៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២ ក្នុងតំបន់រមណីយដ្ឋានសៀមរាប-អង្គរបានចែងថា ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន និងរស់នៅយូរលង់មកហើយអាចជួសជុលផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន ដោយមានការសុំអនុញ្ញាតពីសមត្ថកិច្ចនៃអាជ្ញាធរជាតិអប្សរា ប៉ុន្តែរាល់ការសាងសង់ផ្ទះថ្មីបន្ថែម ត្រូវហាមឃាត់ជាដាច់ខាត។

ប្រជាពលរដ្ឋអ្នកស្នើសុំសាងសង់ត្រូវភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមួយចំនួនដូចជា៖ លិខិតទាក់ទងនឹងការកាន់កាប់ និងប្រើប្រាស់ដីធ្លី លិខិតស្នាក់នៅ (សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ) អត្តសញ្ញាណបណ្ណ និងសំបុត្រកំណើតជាដើម។

លើសពីនេះទៅទៀត ក្រោយពីបានទទួលពាក្យស្នើសុំសាងសង់ពីប្រជាពលរដ្ឋ អ្នកជំនាញពីនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរានឹងធ្វើការវិនិច្ឆ័យដោយពិនិត្យលក្ខខណ្ឌមួយចំនួនមុននឹងអនុញ្ញាតឱ្យសាងសង់ តាមរយៈការចុះទៅពិនិត្យដល់ទីតាំងស្នើសុំជាក់ស្តែងផ្ទាល់ សាកសួរព័ត៌មានទាក់ទងនឹងប្រវត្តិនៃការកាន់កាប់ និងប្រើប្រាស់ដីធ្លី ប្រវត្តិនៃការតាំង ទីលំនៅ ព្រមទាំងផ្ទៀងផ្ទាត់ខ្នងផ្ទះចាស់ដែលមាននៅទីតាំងស្នើសុំនោះជាមួយនឹងទិន្នន័យ JICA ធ្វើឡើងនៅឆ្នាំ១៩៩៨ រូបភាពពីលើអាកាស Google Earth ឆ្នាំ២០០៤ និងឈ្មោះរបស់ម្ចាស់សំណើនៅក្នុងបញ្ជីជំរឿនរបស់អាជ្ញាធរជាតិអប្សរាក្នុងឆ្នាំ២០០៤-២០០៥។

នៅពេលពិនិត្យឃើញថា ម្ចាស់សំណើមានលក្ខខណ្ឌគ្រប់គ្រាន់ហើយ អាជ្ញាធរជាតិអប្សរានឹងចេញលិខិតអនុញ្ញាតសាងសង់ ដោយមានភ្ជាប់ជាមួយនឹងលិខិតប្រកាសសាងសង់(ក្រដាសពណ៌លឿង) និងកិច្ចសន្យសាងសង់ ដែលសាមីជនយល់ព្រមចុះហត្ថលេខាព្រមព្រៀងជាមួយអាជ្ញាធរជាតិអប្សរាលើ ប្លង់ស្ថាបត្យកម្ម ជាសំណង់ស្រាល គ្មានការជីកគ្រឹះជ្រៅទៅក្នុងដី ដែលមានរចនាបថជាសំណង់លំនៅដ្ឋានខ្មែរ។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំសាងសង់បាននៅ៣ទីតាំង ៖ ទីតាំងទី១ នៅច្រកចេញចូលតែមួយប្រចាំស្រុកពួក ទីតាំងទី២ នៅចេញចូលចូលតែមួយប្រចាំក្រុងសៀមរាប និងទីតាំងទី៣ នៅមជ្ឈមណ្ឌលសេវាកម្មនៃអាជ្ញាធរជាតិអប្សរា ស្ថិតនៅភូមិបង្កោង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ការឆ្លើយតបរបស់អាជ្ញាធរជាតិអប្សរាទៅកាន់ម្ចាស់សំណើវិញគឺមានរយៈពេល៣០ថ្ងៃ(ថ្ងៃធ្វើការ) ហើយរាល់ការស្នើសុំសាងសង់ពុំមានការបង់ថ្លៃសេវាកម្មផ្នែករដ្ឋបាលឡើយ។












អត្ថបទៈ ចិន ស៊ីយ៉ាំង
រូបភាពៈនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតចំនួន៤ទីតាំងខុសៗគ្នា នៅតាមបណ្តោយដងផ្លូវមុខប្រាសាទអង្គរវត្ត និងជុំវិញត្រពាំងសេស។
រសៀលថ្ងៃពុធ ៣រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តកិច្ចការរបស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា និងការទប់ស្កាត់សំណង់អាណាធិបតេយ្យ ដែលបានអនុវត្តកន្លងមកនៅតាមភូមិទាំង១១២ក្នុងតំបន់រមណីយដ្ឋានអង្គរ។
នាព្រឹកថ្ងៃ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប៧ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរដែលប្រព្រឹត្តទៅនៅព្រះរាជដំណាក់ខេត្តសៀមរាប។
ដើមដំបូងមុន12345...257258បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0497
ម្សិលមិញ
:
1913
សប្តាហ៍នេះ
:
77151
ខែនេះ
:
0158428
សរុប
:
009340710