NEWS

បាឋកថាស្ដីពី ប្រវតិ្ដសង្ខេបតំបន់អង្គរ ដោយលោកសាស្រ្ដាចារ្យ អាំង ជូលាន បង្ហាញថាគ្មានពេលណាមួយ ដែលខ្មែរបោះបង់ចោលអង្គរ ឲ្យក្លាយជាព្រៃរហោឋាននោះទេ

Published on 04 September 2019 01:10 PM Post By ៖ Apsara National Authority

បាឋកថាស្ដីពី «ប្រវត្តិសង្ខេបតំបន់អង្គរ» ដែលធ្វើឡើងដោយលោកសាស្រ្ដាចារ្យ អាំង ជូលាន នៅថ្ងៃទី៣ ខែកញ្ញា នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា បានទាក់ទាញមហាជនជាខ្លាំង ដោយមានអ្នកចូលរួមស្ដាប់ផ្ទាល់ប្រមាណ២០០នាក់ និងអ្នកតាមដាន ការផ្សាយផ្ទាល់តាមបណ្តាញសង្គមជិត១០០០នាក់បន្ថែមទៀត។ ជាបាឋកថា បង្ហាញប្រវត្តិសាស្រ្តយ៉ាងទូលំទូលាយ ចាប់ពីវត្តមានមនុស្សដំបូងមករស់នៅក្នុងតំបន់អង្គររហូតដល់ដើមសម័យទំនើប។ លោកសាស្រ្តាចារ្យ អាំង ជូលាន បានព្យាយាមពន្យល់អ្នកចូលរួមស្ដាប់បានយ៉ាងក្បោះក្បាយតាមរយៈចំណេះដឹងនិងការសិក្សាស្រាវជា្រវរបស់លោក ចេញពីទស្សនៈខាងនរវិទ្យា សាសនា សិលាចារឹកនិងបុរាណវិទ្យា។ បទបង្ហាញរបស់លោកសាស្រ្តាចារ្យ បានរៀបរាប់ពីសម័យប្រវត្តិសាស្រ្ដសំខាន់ៗរបស់ប្រទេសកម្ពុជា គឺចាប់ពីសម័យមុនអង្គរ សម័យអង្គរ សម័យកណ្ដាល និងដើមសម័យបច្ចុប្បន្ន ដោយបានលើកបរិយាយអំពីសារសំខាន់ភូមិសាស្រ្តតំបន់អង្គរ ការកកើតដំបូងនៃអាណាចក្រខ្មែរ ការរៀបចំទឹកដីនិងកែប្រែធម្មជាតិរបស់ព្រះមហាក្សត្រខ្មែរ ចាប់ពីភ្នំគូលែន (ឬមហេន្រ្ទបវ័ត) ដែលជាប្រភពនិងក្បាលម៉ាស៊ីនទឹក ចុះមកអាងទឹកគឺទន្លេសាប។ល។

ខ្លឹមសារសំខាន់ៗនៃបាឋកថានេះ អ្នកចូលរួមអាចចាប់បានថា អង្គរជាមរតវប្បធម៌គ្មានអ្វីប្រៀបផ្ទឹមនៃប្រជាជាតិខ្មែរ។ តំណែលបុរាណដ៏មានសារសំខាន់នេះ ញ៉ាំងឲ្យខ្មែរមានស្មារតីចងចាំពីអតីតកាលរបស់ខ្លួនមិនដែលដាច់ ព្រមទាំងផ្តល់ក្តីសង្ឃឹមទៅថ្ងៃអនាគតផង។ តំណែលដ៏រស់រវើកនេះ បានឆ្លងកាត់ច្រើនសតវត្សមកហើយ រហូតដល់បង្កើតជាគ្រឹះនៃអត្តសញ្ញាណខ្មែរទាំងមូល។ អង្គរមិនត្រឹមតែជាតំបន់ភូមិសាស្ត្រ និងវត្ថុបុរាណគ្រប់បែបយ៉ាងដែលមាននៅសល់ដល់បច្ចុប្បន្នទេ តែលើសពីនេះទៅទៀត អង្គរសំដៅទៅលើអារ្យធម៌ដ៏ធំធេងមួយ ដែលលាតសន្ធឹងហួសឆ្ងាយពីព្រំដែនប្រទេសផង។ អារ្យធម៌មួយនេះជ្រួតជ្រៀបនិងចាក់ឫសគ្រប់ទិដ្ធភាពនៃសង្គមខ្មែរ។ បន្ថែមលើសនេះទៅទៀត កង្វល់និងការយកចិត្តទុកដាក់ ក្នុងការថែរក្សាមរតកអង្គរឲ្យគង់វង្សនោះ តែងមានក្នុងចិត្តគំនិតខ្មែរតាំងពីបុរាណកាលមកម្ល៉េះ។ នេះជាការបញ្ជាក់បន្ថែមពីលោកសាស្រ្ដាចារ្យ អាំង ជូលាន។

ទន្ទឹមគ្នានេះដែរ លោកសាស្រ្តាចារ្យ អាំង ជូលាន ក៏បានពន្យល់ណែនាំដល់យុវជន ដែលតែងតែមកចូលរួមក្នុងបាឋកថាដូច្នេះថា ដើម្បីឲ្យភ្ញៀវទេសចរគោរពបុរាណដ្ឋានរបស់យើង ទាល់តែយើងបង្ហាញដូចករណីនៅអង្គរវត្ត ដែលជាង៤០០ឆ្នាំក្រោយហើយ ខ្មែរនៅតែគោរពបុរាណដ្ឋានរបស់ខ្លួនឲ្យដូចបុរាណ ទាល់តែយើងឲ្យឧទាហរណ៍ ពេលឃើញគេធ្វើផ្តេសផ្តាស់ យើងហ៊ានថាឲ្យ ទាល់តែយើងកុំមានអកប្បកិរិយាផ្តេសផ្តាស់នៅតាមទីកន្លែងបុរាណដ្ឋាន ព្រោះយើងជាម្ចាស់ផ្ទះ ត្រូវធ្វើឲ្យត្រឹមត្រូវ និងជាគំរូដល់ទេសចរទាំងនោះ។ល៕










អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ        រូបភាព៖ លោក ហ៊ុំ រិទ្ធី
ដើម្បីអបអរសាទរខួបទី២៥ឆ្នាំរបស់ខ្លួន អាជ្ញាធរជាតិអប្សរាបានធ្វើការតាំងបង្ហាញពិព័រណ៍រូបភាពស្តីពីសមិទ្ធផលការងារដែលសម្រេចបានជូនសាធារណជនជាភ្ញៀវជាតិ-អន្តរជាតិដើម្បីទស្សនានិងស្វែងយល់។
អាជ្ញាធរជាតិអប្សរានៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ បានរៀបចំពិធីបើកពិព័រណ៍ជាផ្លូវការក្នុងការបង្ហាញពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក ដើម្បីអបអរខួប២៥ឆ្នាំ ថ្ងៃបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរា ១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០។ សាធារណជនអាចចូលរួមទស្សនាស្ដង់ពិព័រណ៍រយៈពេលពេញមួយសប្ដាហ៍ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែកុម្ភៈ នៅបរិវេណមុខប្រាសាទអង្គរវត្ត និងបរិវេណព្រះលានជល់ដំរី នៃក្រុងអង្គរធំ។
នាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា ដែលមានឯកឧត្តម ហង់ ពៅ អគ្គនាយក និងសហការីអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រុងពលីដើម្បីសុំសេចក្តីសុខចម្រើននៅផ្លូវចូលខាងលិចប្រាសាទអង្គរវត្តក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃអាជ្ញាធរជាតិអប្សរា (១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០)។
អស់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដែលសវនករស្ថាប័នធានាគុណភាពជប៉ុន (JQA) ធ្វើសវនកម្មផ្ទៃក្រៅតាមដានការងារបរិស្ថាន-អង្គរ ដើម្បីពិនិត្យវាយតម្លៃតាមនាយកដ្ឋាន អង្គភាពចំណុះនៃអាជ្ញាធរជាតិអប្សរា តាមប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា ថាបានអនុលោមតាមចំណុចទាមទារនៃស្តង់ដារ ISO14001:2015 ដែរឬទេនោះ ជាលទ្ធផលពុំមានឃើញភាពមិនអនុលោមទេ។
FirstPrev12345...290291NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
3
Today
:
9970
Yesterday
:
19908
This Week
:
09970
This Month
:
0290799
Total
:
010246946