ព័ត៌មានថ្មីៗ

សំណង់ខុសច្បាប់នៅភូមិស្វាយឃុំខ្នាតស្រុកពួកត្រូវបានផ្អាកការសាងសង់

បានផ្សាយនៅ ថ្ងៃទី 03 ខែ កញ្ញា ឆ្នាំ2019 05:42 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ថ្ងៃទី ៣០ខែ សីហា ឆ្នាំ២០១៩ ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានចុះធ្វើការផ្អាកសកម្មភាពសាងសង់សំណង់ ដែលផ្ទុយទាំងស្រុងពីការស្នើសុំ ដែលមានក្នុងកិច្ចសន្យាសាងសង់ និងបានព្រមព្រៀងលើគំរូប្លង់ស្ថាបត្យកម្មរវាងអ្នកស្នើសុំនិងអាជ្ញាធរជាតិអប្សរា ដែលម្ចាស់សំណង់ឈ្មោះ ញូង សុមាលី ភេទ ស្រី អាយុ ៤៣ ឆ្នាំ នៅភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។

លិខិតអនុញ្ញាតរបស់អជ្ញាធរជាតិអប្សរា តម្រូវអោយម្ចាស់សាងសង់ជាប្រភេទសំណង់ផ្ទះខ្មែរបុរាណ ឈើលើ ថ្មក្រោម ប្រក់សង្កសីពណ៌ក្រហម បណ្តោយមានប្រវែង ៧ម៉ែត្រ ទទឹងមានប្រវែង ៥ម៉ែត្រ សរុបខ្នងដំបូងមានប្រវែង ៧,២ម៉ែត្រ ប៉ុន្តែផ្ទុយទៅវិញ ម្ចាស់សំណង់បានសាងសង់ជាប្រភេទសំណង់ផ្ទះថ្មទៀម ដែលមានបណ្ដោយប្រវែង ១០ម៉ែត្រ ទទឹងមានប្រវែង ៨ម៉ែត្រ និងកម្ពស់មានប្រវែង ៣.៥០ម៉ែត្រ ដែលខុសនឹងលិខិតអនុញ្ញាតទាំងស្រុង។

បន្ទាប់មក ក្រុមការងារបានចុះផ្អាកការសាងសង់ និងធ្វើការណែនាំដល់ម្ចាស់សំណង់ឱ្យកែតម្រូវតាមលិខិតអនុញ្ញាត ហើយម្ចាស់សំណង់ក៏បានយល់ព្រមចូលរួមផ្ដិតមេដៃលើកំណត់ហេតុ និងធ្វើកិច្ចសន្យាផ្អាកការសាងសង់ ព្រមទាំងយល់ព្រមកែតម្រូវទៅតាមច្បាប់ដែលអនុញ្ញាតដោយអាជ្ញាធរជាតិអប្សរា ។

ដើម្បីបញ្ជៀសនូវការប៉ះពាល់ផលប្រយោជន៍ផ្ទាល់របស់ខ្លួន អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតសាងសង់មេត្តាអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងម៉ឹងម៉ាត់បំផុតចំពោះការសាងសង់សំណង់របស់ខ្លួន៕











អត្ថបទៈ ចិន ស៊ីយ៉ាំង
រូបភាពៈ នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតចំនួន៤ទីតាំងខុសៗគ្នា នៅតាមបណ្តោយដងផ្លូវមុខប្រាសាទអង្គរវត្ត និងជុំវិញត្រពាំងសេស។
រសៀលថ្ងៃពុធ ៣រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តកិច្ចការរបស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា និងការទប់ស្កាត់សំណង់អាណាធិបតេយ្យ ដែលបានអនុវត្តកន្លងមកនៅតាមភូមិទាំង១១២ក្នុងតំបន់រមណីយដ្ឋានអង្គរ។
នាព្រឹកថ្ងៃ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប៧ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរដែលប្រព្រឹត្តទៅនៅព្រះរាជដំណាក់ខេត្តសៀមរាប។
ដើមដំបូងមុន12345...257258បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0507
ម្សិលមិញ
:
1913
សប្តាហ៍នេះ
:
77161
ខែនេះ
:
0158438
សរុប
:
009340720