NEWS

អ្នកជំនាញអាជ្ញាធរជាតិអប្សរាកំពុងដំណើរការរុះរើសំណង់ប្រាសាទទន្លេស្ងួតដើម្បីជួសជុលអភិរក្ស

Published on 03 September 2019 05:33 PM Post By ៖ Apsara National Authority

ប្រាសាទទន្លេស្ងួត គឺជាមន្ទីរពេទ្យបុរាណកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាចុងស.វ.ទី១២ និងដើមទី១៣។ បច្ចុប្បន្ន ប្រាសាទនេះរងនូវការខូចខាតជាខ្លាំង ដែលអ្នកជំនាញអាជ្ញាធរជាតិអប្សរាកំពុងកាត់យកចេញនូវដើមឈើដែលដុះលើតួប្រាសាទ និងដំណើរការរុះរើថ្មប្រាសាទទន្លេស្ងួត ដើម្បីធ្វើការអភិរក្សនិងជួសជុលពង្រឹងឡើងវិញ។

តាមការបញ្ជាក់របស់លោក ជា សារិទ្ធិ ប្រធានការដ្ឋានជួសជុលប្រាសាទទន្លេសស្ងួតនិងជាបុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការឱ្យដឹងថា ប្រាសាទនេះមានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយសារទឹក រុក្ខជាតិ គុណភាពសម្ភារៈ និងអាយុកាលរបស់សំណង់។ ថ្មគ្រឹះពុកផុយ ស្រុត និងតួប្រាសាទទ្រេតខ្លាំង ថ្មជញ្ជាំងរំកិលចេញពីទីតាំងដើម និយាយរួម គឺប្រាង្គប្រាសាទបាត់បង់លំនឹងស្ទើរតែទាំងស្រុង។

យោងតាមអនុសាសន៍ក្រុមអ្នកជំនាញ ad hoc របស់អង្គការយូណេស្កូ (UNESCO) ក្នុងកិច្ចប្រជុំ ICC- Angkor នាសម័យប្រជុំបច្ចេកទេសលើកទី២៩ កាលពីថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចទី១០ តម្រូវឱ្យធ្វើការរុះរើថ្មប្រាសាទទាំងស្រុង ដើម្បីជួសជុលពង្រឹងគ្រឹះ បន្ទាប់មកត្រូវរៀបផ្គុំប្រាង្គប្រាសាទទន្លេស្ងួតឡើងវិញ (Anastylosis)។

លោក ជា សារិទ្ធិ ក៏បានបញ្ជាក់បន្ថែមថា មានតែវិធីនេះម្យ៉ាងគត់ ដើម្បីអភិរក្សនិងជួសជុលប្រាសាទទន្លេស្ងួត ដែលរងនូវសភាពទ្រុឌទ្រោមខ្លាំង។ ក្នុងនោះដែរ ដំណើរអភិរក្សដំណាក់កាលទី១ ផ្តោតលើការចុះបញ្ជីថ្មរាយប៉ាយ ស្វែងរកថ្មបាត់ និងរៀបសាកល្បង កំណាយសម្អាតកំណកដី សម្រង់ប្លង់ ដកយកចេញដើមឈើលើប្រាសាទ និងរុះរើថ្ម ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ ហើយរូបរាងនៃប្រាង្គប្រាសាទក៏នឹងលេចរូបរាងឡើងវិញជាថ្មីនៅចុងឆ្នាំ២០២០ផងដែរ៕
























អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ កញ្ញា ហ៊ីង ស្រីរ័ត្ន/លោក រ៉ុង អង្គូរ៉ែល
Community working group of APSARA Authority inspects the requests for construction and house repair in the region of Angkor. After inspection, the construction permits are provided to 22 families, however APSARA recommends the villagers, who get building permit to respect the authorization of APSARA in construction.
The Union of Youth Federations of Cambodia led by H.E. Mr. Sok Sabayna with the participation of APSARA Authority inspecting the locations at Angkor Wat and Bayon temple to prepare Angkor Sankranta 2017.
APSARA Authority divides community working group into seven different groups. Five of them are responsible on helping the villagers in protected zones of Angkor, while another two groups are in charge of promoting cultural heritage to educational institutions in Siem Reap Angkor.

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
0203
Yesterday
:
25812
This Week
:
26015
This Month
:
0143314
Total
:
011605910