ព័ត៌មានថ្មីៗ

ក្រុមនិស្សិតនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ទស្សនកិច្ចសិក្សានៅអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 02 ខែ កញ្ញា ឆ្នាំ2019 05:02 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាននៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ផ្នែកព័ត៌មានវិទ្យាជំនាន់ទី១ និងទី២ បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការងារទូទៅរបស់អាជ្ញាធរជាតិអប្សរា។ ទស្សនកិច្ចសិក្សានេះធ្វើឡើងក្នុងបំណងដើម្បីស្វែងយល់ពីការគ្រប់គ្រងទូទៅរបស់អាជ្ញាធរជាតិអប្សរា។

ទស្សនកិច្ចសិក្សារបស់ក្រុមនិស្សិតសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ទទួលបានការស្វាគមន៍យ៉ាងកក់ក្កៅពី លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនិងជាតំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា ជាមួយនឹងការសម្ដែងអារម្មណ៍សប្បាយរីករាយដែលសាកលវិទ្យាល័យចាប់អារម្មណ៍និងចង់ដឹងពីការងារដែលអាជ្ញាធរជាតិអប្សរាកំពុងបំពេញក្នុងបុព្វហេតុគ្រប់គ្រង និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិនៃរមណីយដ្ឋានអង្គរ។

ក្នុងទស្សនកិច្ចសិក្សានោះដែរ ប្រធាននាយកដ្ឋានផ្សព្វផ្សាយបានពន្យល់ត្រួសៗពីការងារគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យានៃអាជ្ញាធរជាតិអប្សរា ពិសេសប្រវត្តិនៃការបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរា ភារកិច្ចស្នូលសំខាន់ដែលកំពុងបំពេញដើម្បីអភិរក្សនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរ។

លោក យិន បំណង នាយករងនៃវិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មានដែលដឹកនាំក្រុមនិស្សិតមកបំពេញទស្សនកិច្ចសិក្សា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាដែលបានចំណាយពេលវេលាក្នុងការចែករំលែកចំណេះដឹងថ្មីនិងល្អ ទាក់ទងនឹងការងារគ្រប់គ្រង អភិរក្ស និងជួសជុលប្រាសាទដែលជាកេរ្ដ៍មរតកដ៏មានតម្លៃរបស់ជាតិ។ លោកបន្តថា ទស្សនកិច្ចមកកាន់អាជ្ញាធរជាតិអប្សរានេះធ្វើឡើងស្របពេលដែលសាលាបានដឹកនាំកូនសិស្សចុះកម្មសិក្សានៅខេត្តសៀមរាបរយៈពេល២ថ្ងៃ គឺពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែកញ្ញា៕












អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
នៅរសៀលថ្ងៃពុធ៦កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២០ ព្រះសុមង្គល សិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណ ខេត្ត សៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាម រួមនឹងសមាជិក បាននិមន្ដចុះទៅដល់វត្តទេពប្រណម ដែលមានទីតាំងនៅក្នុង បរិវេណ ក្រុងអង្គធំ ដេីម្បី ពិនិត្យ នូវការរៀបចំសាងសង់ ខឿនជុំវិញព្រះវិហារ និងសំណង់ មួយចំនួនទៀត ដែលកំពុងសាងសង់ដោយគ្មានការអនុញ្ញាត។
នេះជាលើកទី២ហើយដែលម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» បានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួនមួយខ្នងបន្ថែមទៀត ដែលជាអតីតភោជនីយដ្ឋាន «ភ្នំស្រី» ដើម្បីសម្រួលដល់ការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។
ប្រជាពលរដ្ឋដែលជាម្ចាស់ស្រុកក្នុងតំបន់អង្គរ តែងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរជាតិអប្សរា ក្នុងការអនុញ្ញាតជាគោលការណ៍សាងសង់លំនៅដ្ឋានរបស់ខ្លួនក៏ដូចជាសំណង់ឧបសម្ពន្ធមួយចំនួនទៀត។
នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្តរវិស័យ របស់អាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្ដើមអ៊ុតគំនូសចរាចរណ៍នៅលើកំណាត់ទ្រូងផ្លូវប្រវែង២១៨១ម៉ែត្រ ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧មកដល់ចំណុចព្រលានយន្តហោះ និងកំពុងដាំឧបករណ៍ចំណាំងភ្លើង(គ្រាប់ភ្នែកកង្កែប)លើកំណាត់ទ្រូងផ្លូវប្រវែង៦៧១២ម៉ែត្រទៀត ចាប់ពីចំណុចមុខភោជនីយដ្ឋានប្រាសាទនាងពៅទៅដល់ចំណតឡាន មុខប្រាសាទអង្គរវត្ត។
អាជ្ញាធរជាតិអប្សរា មានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេសទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា អាជ្ញាធរជាតិអប្សរា នឹងបើកឲ្យដំណើរការឡើងវិញ ជូនភ្ញៀវជាតិ-អន្តរជាតិ និងសារធារណជនទាំងអស់ បានចូលទស្សនា ដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ នេះតទៅ នៅសារមន្ទីទាំងបីរបស់អាជ្ញាធរជាតិអប្សរា។
ដើមដំបូងមុន12345...317318បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
7629
ម្សិលមិញ
:
17666
សប្តាហ៍នេះ
:
97841
ខែនេះ
:
0245949
សរុប
:
010926602