NEWS

ក្រុមនិស្សិតនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ទស្សនកិច្ចសិក្សានៅអាជ្ញាធរជាតិអប្សរា

Published on 02 September 2019 05:02 PM Post By ៖ Apsara National Authority

យោងតាមអនុសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ឱ្យមានការកែលម្អផ្លូវសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) ទើបអាជ្ញាធរជាតិអប្សរាបានប្រកាសរកនិស្សិតដែលមានសមត្ថភាពបញ្ចេញស្នាដៃលើគម្រោងកែលម្អផ្លូវនេះដែលបញ្ចូលទាំងគំនិតអភិវឌ្ឍន៍និងអភិរក្ស។
rn
rnជាក់ស្តែង នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ និស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យវេស្ទើន សាកលវិទ្យាល័យបញ្ញាសាស្ត្រ វិទ្យាស្ថានបច្ចេកទេសកម្ពុជា និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសមកពីរាជធានីភ្នំពេញចំនួន៤៥នាក់ បានជួបជុំគ្នាស្តាប់បទបង្ហាញពីអ្នកជំនាញអាជ្ញាធរជាតិអប្សរានិងចុះទៅត្រួតពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមខ្លួនបញ្ចេញគំនិតក្នុងការប្រកួតប្រជែងពីគម្រោងកែលម្អផ្លូវសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) ដែលមានរយៈពេលមួយខែ ដោយដំណើរការចាប់ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ តទៅ។ ចំពោះជ័យលាភីនឹងទទួលបានទឹកប្រាក់ចំនួន១០០០ដុល្លារសម្រាប់លើកទឹកចិត្ត ហើយតាមរយៈការប្រកួតប្រជែងបញ្ចេញស្នាដៃនេះ គឺជាការផ្តល់ឱកាសឱ្យនិស្សិតបានបញ្ចេញស្នាដៃខ្លួនក្នុងការងារអភិវឌ្ឍន៍ដើម្បីអភិរក្សនៅក្នុងតំបន់អង្គរផងដែរ។
rn
rnតាមការឱ្យដឹងពីលោក សោម សុផារ៉ាត់ មន្ត្រីបច្ចេកទេសនាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យ បានឱ្យដឹងថា កំណាត់ផ្លូវដែលត្រូវកែលម្អគឺចាប់ពីរង្វង់មូលស្រីគ្រប់លក្ខណ៍ទៅដល់ផ្លូវហ្សាលឌឺហ្គោលទល់មុខមន្ទីរពេទ្យគន្ធបុប្ផា ដែលត្រូវកែច្នៃឱ្យមានសោភ័ណភាព សុវត្ថិភាព និងផាសុកភាព។
rn
rnលោក សុផារ៉ាត់ បន្តថា គម្រោងកែលម្អផ្លូវនេះ គឺក្នុងបំណងស្ថាបនាឱ្យកំណាត់ផ្លូវដ៏មមាញឹកក្នុងការបម្រើសេវាកម្មទេសចរណ៍ ក៏ដូចជាការឆ្លងកាត់របស់ប្រជាជន ក្លាយជាផ្លូវគំរូមួយសម្រាប់ខេត្តសៀមរាបដោយការរៀបចំឱ្យមានសួនច្បារ ផ្លូវដើរ ផ្លូវកង់ ការដាំដើមឈើ កែលម្អចិញ្ចើមថ្នល់ឱ្យស្អាត ធ្វើឱ្យប្រឡាយមានទឹកជាប្រចាំ ដើម្បីទាក់ទាញទេសចរ និងការធ្វើលំហាត់ប្រាណរបស់ប្រជាជន៕
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rnអត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
rnរូបភាព៖ លោក ហាប់ គឹមអាន
នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារចម្រុះរួមមាន នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នាយកដ្ឋានព្រៃឈេី ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានគ្រប់គ្រងទឹក បានចុះរៀបចំសោភ័ណភាព អនាម័យ និងបរិស្ថាន ក្នុងបរិវេណវត្តអង្គរខាងត្បូង (ក្បែរបន្ទប់អនាម័យ) ។
នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយអគ្គនាយក ឯកឧត្តម ហង់ ពៅ តំណាងលេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ក្រុមការងារJASA រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ បានចុះពិនិត្យមើលទីតាំងរៀបចំផ្លូវទស្សនាប្រាសាទបាយ័នថ្មីនៅពេលដែលការជួសជុលតួប៉មមួយចំនួននៅជាន់ទី៣កាន់តែខិតជិតមកដល់។
នៅព្រឹកថ្ងៃទី១២ ខែតុលា នេះ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនវិចិត្រាឥណ្ឌា បានរៀបចំពិធីសម្ពោធនូវពិព័រណ៍ ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា។ ពិធីនេះ មានការចូលរួមពីមន្រ្តីស្ថានទូតឥណ្ឌា អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្ដរមានជ័យ និងតំណាងមកពីស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ១០០នាក់។
នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល "គ្រូបង្ហាត់វិជ្ជាសង្រ្គោះបឋម" ដល់សិក្ខាកាមចំនួន១៩រូប ដែលមកពីអាជ្ញាធរជាតិអប្សរាចំនួន១០រូប និងកងរាជអាវុធហត្ថខេត្តសៀមរាបចំនួន៩រូប។
កំណាត់ផ្លូវជុំវិញត្រពាំងសេសមុខប្រាសាទអង្គរវត្តត្រូវបានក្រុមការងារថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យកំពុងធ្វើការជួសជុល។ សកម្មភាពជួសជុលនេះប្រព្រឹត្តនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍យ៉ាងមមាញឹករបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងការឆ្លងកាត់ទៅមក និងទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរឲ្យប្រកបដោយសុវត្ថិភាព។
FirstPrev12345...255256NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
13881
Yesterday
:
23792
This Week
:
13881
This Month
:
0095158
Total
:
009277440