NEWS

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាចូលរួមពិធីដាំដើមឈើនៅលើភ្នំគូលែនក្រោមប្រធានបទ «សៀមរាបផ្ទះខ្ញុំ ភ្នំគូលែនខ្ញុំ»

Published on 01 September 2019 05:30 PM Post By ៖ Apsara National Authority

នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា កងកម្លាំងមានសមត្ថកិច្ច ក្រសួង មន្ទីរចំណុះឲ្យរដ្ឋ សិស្សានុសិស្ស សសយក កាកបាទក្រហម និងប្រជាពលរដ្ឋជាច្រើយរយនាក់ បានអញ្ជើញចូលរួមក្នុងពិធីដាំកូនឈើចំនួន១៧១៧៩ដើមនៅលើភ្នំគូលែន ក្រោមប្រធានបទ «សៀមរាបផ្ទះខ្ញុំ ភ្នំគូលែនខ្ញុំ» ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងការពារជាតិ នាភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ការដាំដើមឈើនៅទីនេះដើម្បីស្តារឡើងវិញចំពោះព្រៃឈើដែលបានបាត់បង់ ព្រោះព្រៃឈើថែរក្សាបាននូវធម្មជាតិបៃតង និងប្រភពទឹកមិនចេះរីងស្ងួត ខ្យល់អាកាសបរិសុទ្ធ និងជាប្រព័ន្ធអេកូទេសចរណ៍ដ៏ទាក់ទាញបំផុតផងដែរ។

បន្ថែមពីនោះ សម្តេចពិជ័យសេនា ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ សូមចូលរួមក្នុងការដាំដើមឈើ ថែរក្សាដើមឈើ ចៀសវាងនូវការកាប់បំផ្លាញ និងទន្ទ្រានដី ដុតព្រៃយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ព្រោះវានឹងធ្វើឲ្យព្រៃឈើកាន់តែហិនហោច បាត់បង់ធនធានធម្មជាតិ និងប៉ះពាល់ដល់បរិស្ថាន បរិយាកាសដ៏គួរឲ្យព្រួយបារម្ភសម្រាប់ការរស់រាននៅលើផែនដី៕













ដើម្បីលើកតម្លៃបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរ នាយកដ្ឋានព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការចុះកាត់ក្រី និងដកហូតដើមឈើមួយចំនួននៅបរិវេណប្រាសាទអង្គរវត្តនិងត្រៀមដាំដើមឈើធ្នង់ជំនួសវិញ។
ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌបានប្រគល់ទូរសព្ទដៃម៉ាក HUAWEI P20 ១គ្រឿង ប្រាក់១០០ដុល្លារ កាតVisa១ កាតធនាគារ១ សំបុត្រទស្សនាប្រាសាទ១ និងសម្ភារផ្សេងៗមួយចំនួនទៀតជូនដល់ភ្ញៀវទេសចរជនជាតិជប៉ុន លោក YOSHITAKA SAKAMOTO ដែលបានជ្រុះបាត់ក្នុងពេលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ។
នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា មានជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា និងគណៈប្រតិភូមកពីខេត្តបារៀ-វង់តាវ នៃប្រទេសវៀតណាម ក្នុងបំណងស្វែងរកកិច្ចសហប្រតិបត្តិការទៅវិញទៅមក ការផ្លាស់ប្តូរបទពិសោធន៍លើវិស័យទេសចរណ៍ និងការគ្រប់គ្រង អភិរក្សសម្បត្តិបេតិកភណ្ឌ។
បរិវេណមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមកែប្រែមុខមាត់ថ្មី បន្ទាប់ពីសួនច្បារថ្មីបាននិងកំពុងរៀបចំជាបន្តបន្ទាប់។ ប្រជាពលរដ្ឋ ពិសេសអ្នកទទួលផលពីវិស័យទេសចរណ៍បានអបអរសាទរចំពោះសមិទ្ធិផលនេះ ហើយថាពួកគេគាំទ្រលើគម្រោងអភិវឌ្ឍន៍បន្តរបស់អាជ្ញាធរជាតិអប្សរា។
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតចំនួន៤ទីតាំងខុសៗគ្នា នៅតាមបណ្តោយដងផ្លូវមុខប្រាសាទអង្គរវត្ត និងជុំវិញត្រពាំងសេស។
FirstPrev12345...258259NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
3
Today
:
1219
Yesterday
:
1368
This Week
:
01219
This Month
:
0165148
Total
:
009347430