ព័ត៌មានថ្មីៗ

លោកជំទាវ ភឿងសកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា អញ្ជើញចូលរួមពិធីបិទពិព័រណ៍វប្បធម៌អន្តរជាតិផ្លូវសូត្រលើកទី៤ និងពិធីបុណ្យទេសចរណ៍ផ្លូវសូត្រលើកទី៩ នៅប្រទេសចិន

បានផ្សាយនៅ ថ្ងៃទី 31 ខែ សីហា ឆ្នាំ2019 05:26 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា អមដំណើរដោយឯកឧត្តម ហង់ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងមន្រ្តីផ្សេងទៀត បានដឹកនាំគណប្រតិភូកម្ពុជា ដើម្បីចូលរួមក្នុងពិធីបិទ “ពិព័រណ៍វប្បធម៌អន្តរជាតិផ្លូវសូត្រ លើកទី៤ និងពិធីបុណ្យទេសចរណ៍ផ្លូវសូត្រអន្តរជាតិលើកទី៩” (The 4th Silk Road (Dunhuang) International Culture Expo and the 9th Dunhuang Tour-Silk Road International Tourism Festival) នៅក្រុង Dunhuang ខេត្ត Gansu នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសដ៏ឧត្តុងឧត្តមនោះ លោកជំទាវរដ្ឋមន្រ្តីត្រូវបានអង្គពិធីទាំងមូល ជ្រើសតាំងជាអ្នកតំណាង ដើម្បីថ្លែងសុន្ទរកថា ក្នុងនាមប្រតិភូសរុប ១០០០ នាក់ មកពី ៣០ ប្រទេស ដែលមានទំនាក់ទំនងជាមួយនឹងផ្លូវសូត្រ។ ក្រៅពីអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកឡើងថា ព្រឹត្តិការណ៍នេះមានតម្លៃដ៏វិសេសវិសាលសម្រាប់សហគមន៍អន្តរជាតិទាំងមូល ជានិមិត្តរូបនៃសន្តិភាព ការរួបរួម បើកទូលាយ ភ្ជាប់ទំនាក់ទំនង និងរៀនសូត្រពីគ្នាទៅវិញទៅមក ហើយវាគឺជាកិច្ចសហប្រតិបត្តិការឈ្នះឈ្នះរវាងបណ្តាប្រទេសនៅតាមផ្លូវសូត្រទាំងអស់។

លើសពីនេះ លោកជំទាវរដ្ឋមន្រ្តី បានជួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយឯកឧត្តម Zhang Xu អនុរដ្ឋមន្រ្តីវប្បធម៌ និងទេសចរណ៍ចិន និងឯកឧត្តម Tang Renjian អភិបាលខេត្ត Gansu ។

គណប្រតិភូក៏បានអញ្ជើញទស្សនាខ្សែភាពយន្តឯកសារដែលមានចំណងជើងថា “កិច្ចសន្ទនារវាង Mogao Grottoes និងប្រាសាទអង្គរវត្ត” ដែលជាបេតិកភណ្ឌពិភពលោក និងសាមន្ទីរ Dunhuang ផងដែរ។



















នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារចម្រុះរួមមាន នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នាយកដ្ឋានព្រៃឈេី ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានគ្រប់គ្រងទឹក បានចុះរៀបចំសោភ័ណភាព អនាម័យ និងបរិស្ថាន ក្នុងបរិវេណវត្តអង្គរខាងត្បូង (ក្បែរបន្ទប់អនាម័យ) ។
នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយអគ្គនាយក ឯកឧត្តម ហង់ ពៅ តំណាងលេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ក្រុមការងារJASA រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ បានចុះពិនិត្យមើលទីតាំងរៀបចំផ្លូវទស្សនាប្រាសាទបាយ័នថ្មីនៅពេលដែលការជួសជុលតួប៉មមួយចំនួននៅជាន់ទី៣កាន់តែខិតជិតមកដល់។
នៅព្រឹកថ្ងៃទី១២ ខែតុលា នេះ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនវិចិត្រាឥណ្ឌា បានរៀបចំពិធីសម្ពោធនូវពិព័រណ៍ ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា។ ពិធីនេះ មានការចូលរួមពីមន្រ្តីស្ថានទូតឥណ្ឌា អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្ដរមានជ័យ និងតំណាងមកពីស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ១០០នាក់។
នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល "គ្រូបង្ហាត់វិជ្ជាសង្រ្គោះបឋម" ដល់សិក្ខាកាមចំនួន១៩រូប ដែលមកពីអាជ្ញាធរជាតិអប្សរាចំនួន១០រូប និងកងរាជអាវុធហត្ថខេត្តសៀមរាបចំនួន៩រូប។
កំណាត់ផ្លូវជុំវិញត្រពាំងសេសមុខប្រាសាទអង្គរវត្តត្រូវបានក្រុមការងារថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យកំពុងធ្វើការជួសជុល។ សកម្មភាពជួសជុលនេះប្រព្រឹត្តនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍យ៉ាងមមាញឹករបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងការឆ្លងកាត់ទៅមក និងទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរឲ្យប្រកបដោយសុវត្ថិភាព។
ដើមដំបូងមុន12345...255256បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
10849
ម្សិលមិញ
:
34420
សប្តាហ៍នេះ
:
45269
ខែនេះ
:
0126546
សរុប
:
009308828