ព័ត៌មានថ្មីៗ

បាឋកថា៖ «ប្រវត្តិសង្ខេបតំបន់អង្គរ»

បានផ្សាយនៅ ថ្ងៃទី 30 ខែ សីហា ឆ្នាំ2019 02:56 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អង្គរជាមរតវប្បធម៌គ្មានអ្វីប្រៀបផ្ទឹមនៃប្រជាជាតិខ្មែរ តំណែលបុរាណដ៏ច្រើនលើសលុបដែលស្ថិតនៅខេត្តសៀមរាប ញ៉ាំងឲ្យខ្មែរមានស្មារតីចងចាំពីអតីតកាលរបស់ខ្លួន ព្រមទាំងផ្តល់ក្តីសង្ឃឹមទៅថ្ងៃអនាគតផង។ តំណែលដ៏រស់រវើកទាំងនោះឆ្លងកាត់ច្រើនសតវត្សរហូតដល់បង្កើតជាគ្រឹះនៃអត្តសញ្ញាណខ្មែរទាំងមូល។

អង្គរមិនត្រឹមតែជាតំបន់ភូមិសាស្ត្រ និងវត្ថុបុរាណគ្រប់បែបយ៉ាងដែលមាននៅនោះឡើយ លើសពីនេះទៅទៀត អង្គរសំដៅទៅលើអារ្យធម៌ដ៏ធំធេងមួយ ដែលលាតសន្ធឹងហួសឆ្ងាយពីព្រំដែនប្រទេសផង។ អារ្យធម៌មួយនេះជ្រួតជ្រៀបចាក់ឫសគ្រប់ទិដ្ធភាពនៃសង្គមខ្មែរ។ រីកង្វល់ ឬការយកចិត្តទុកដាក់ ក្នុងការថែរក្សាមរតកអង្គរឲ្យគង់វង្សនោះ តែងមានក្នុងចិត្តគំនិតខ្មែរតាំងពីបុរាណកាលមកម្ល៉េះ។

អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី សិស្ស និស្សិត មគ្គុទ្ទេសក៍ទេសចរណ៍ អ្នកស្រាវជ្រាវ មន្ត្រី បុគ្គលិក គ្រប់ស្ថាប័ន និងសាធារណជនសូមចូលរួមស្តាប់ដោយមេត្រីអំពីបាឋកថា «ប្រវត្តិសង្ខេបតំបន់អង្គរ» បកស្រាយដោយលោកសាស្ត្រាចារ្យ អាំង ជូលាន ដែលប្រព្រឹត្តិទៅនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ នាសាលសន្និសីទអង្គរ វេលាម៉ោង៩.០០នាទីព្រឹក ដល់ម៉ៅង១២.០០នាទីថ្ងៃត្រង់៕


ដើម្បីលើកតម្លៃបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរ នាយកដ្ឋានព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការចុះកាត់ក្រី និងដកហូតដើមឈើមួយចំនួននៅបរិវេណប្រាសាទអង្គរវត្តនិងត្រៀមដាំដើមឈើធ្នង់ជំនួសវិញ។
ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌបានប្រគល់ទូរសព្ទដៃម៉ាក HUAWEI P20 ១គ្រឿង ប្រាក់១០០ដុល្លារ កាតVisa១ កាតធនាគារ១ សំបុត្រទស្សនាប្រាសាទ១ និងសម្ភារផ្សេងៗមួយចំនួនទៀតជូនដល់ភ្ញៀវទេសចរជនជាតិជប៉ុន លោក YOSHITAKA SAKAMOTO ដែលបានជ្រុះបាត់ក្នុងពេលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ។
នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា មានជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា និងគណៈប្រតិភូមកពីខេត្តបារៀ-វង់តាវ នៃប្រទេសវៀតណាម ក្នុងបំណងស្វែងរកកិច្ចសហប្រតិបត្តិការទៅវិញទៅមក ការផ្លាស់ប្តូរបទពិសោធន៍លើវិស័យទេសចរណ៍ និងការគ្រប់គ្រង អភិរក្សសម្បត្តិបេតិកភណ្ឌ។
បរិវេណមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមកែប្រែមុខមាត់ថ្មី បន្ទាប់ពីសួនច្បារថ្មីបាននិងកំពុងរៀបចំជាបន្តបន្ទាប់។ ប្រជាពលរដ្ឋ ពិសេសអ្នកទទួលផលពីវិស័យទេសចរណ៍បានអបអរសាទរចំពោះសមិទ្ធិផលនេះ ហើយថាពួកគេគាំទ្រលើគម្រោងអភិវឌ្ឍន៍បន្តរបស់អាជ្ញាធរជាតិអប្សរា។
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតចំនួន៤ទីតាំងខុសៗគ្នា នៅតាមបណ្តោយដងផ្លូវមុខប្រាសាទអង្គរវត្ត និងជុំវិញត្រពាំងសេស។
ដើមដំបូងមុន12345...258259បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
1197
ម្សិលមិញ
:
1469
សប្តាហ៍នេះ
:
04345
ខែនេះ
:
0168274
សរុប
:
009350556