ព័ត៌មានថ្មីៗ

អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានចុះត្រួតពិនិត្យការងារបរិស្ថាននៅតំបន់អង្គរ

បានផ្សាយនៅ ថ្ងៃទី 23 ខែ សីហា ឆ្នាំ2019 02:18 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការងារបរិស្ថាននៅប្រាសាទព្រះគោ និងនៅប្រាសាទបាភួន ដើម្បីតាមដានសកម្មភាពការងារបរិស្ថានទៅតាមកម្មវិធីបរិស្ថានរបស់នាយកដ្ឋាននីមួយៗដែលអនុវត្តតាមស្តង់ដារ ISO 14001 នៃប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា។

ការចុះតាមដានសកម្មភាពការងារបរិស្ថាននេះធ្វើឡើងជាទៀងទាត់ក្នុងតំបន់អង្គរ ២ដងក្នុងមួយសប្តាហ៍ តាមទីតាំងផ្សេងគ្នា។ ក្នុងករណីក្រុមការងារបានឃើញថាទីតាំងនោះមានរុក្ខេជាតិ ឬស្មៅដុះតាមប្រាសាទ បញ្ហាសំរាម ស្លឹកឈើជ្រុះមិនបានសម្អាតបានត្រឹមត្រូវ ក្រុមការងារត្រូវធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធដើម្បីសម្អាត កែលម្អត្រង់ចំណុចខ្វះខាតឡើងវិញ ហើយនៅសប្តាហ៍ក្រោយក្រុមការងារនឹងចុះទៅពិនិត្យម្តងទៀត។

ចំពោះការចុះត្រួតពិនិត្យ លុះត្រាណាតែមានលទ្ធផលបរិស្ថានស្អាតជាប្រចាំគ្រប់ទីតាំងទាំងនោះ និងសមស្របតាមគោលការណ៍ដែលបានកំណត់ ដើម្បីគូសបញ្ជាក់អំពីបញ្ហារួមទាំងចំណុចគួរកែតម្រូវទាំងឡាយលើបញ្ហាដែលមាន ឱ្យសម្រេចជោគជ័យក្នុងការធ្វើសវនកម្មទទួលវិញ្ញាបនបត្រ ISO-14001:2015។

សូមបញ្ជាក់ថា ក្រៅពីចុះតាមដានសកម្មភាពការងារបរិស្ថាននៅតាមទីតាំង រៀងរាល់១ឆ្នាំម្តង ក្នុងខែតុលា អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា នឹងបើកសវនកម្មផ្ទៃក្នុងមកពីគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះ រយៈពេល៣ថ្ងៃ ដើម្បីតាមដានប្រសិទ្ធភាព ផ្តោតលើលទ្ធផលសម្រេចបានតាមគោលនយោបាយ និងគោលបំណងបរិស្ថាន។ ស្ថានភាពនៃការគោរពច្បាប់បញ្ញត្តិទាក់ទងបរិស្ថាន ឆ្លើយតបទៅនឹងការប្រាស្រ័យទាក់ទងជាមួយភាគីផ្ទៃក្រៅ ស្ថានភាពនៃការកែតម្រូវ និងការបង្ការភាពមិនអនុលោម កែលម្អការសម្តែងបរិស្ថានទាំងមូល៕
















អត្ថបទ៖ លោក យី សុថា        រូបភាព៖ លោក ផឹង កុសល់
នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ប្រតិភូនៃគណៈកម្មការទី៧នៃព្រឹទ្ធសភា ដឹកនាំដោយប្រធានគណៈកម្មការឯកឧត្តម ម៉ុម ជឹមហ៊ុយ, ឯកឧត្តម ម៉ាន់ ឈឿន ជាអនុប្រធាន, ឯកឧត្តម សុខ យាត និងឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកគណៈកម្មការ បានចុះស្វែងយល់ពីការងារទូទៅនៅអាជ្ញាធរជាតិអប្សរា។ បេសកកម្មរបស់គណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ដើម្បីស្វែងយល់ពីការវិវត្តរីកចម្រើនថ្មីៗ និងបញ្ហាប្រឈមរបស់អាជ្ញាធរជាតិអប្សរា។
ជំនឿនៃការលាបំណន់
( ថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ2019 )
បើទោះបីស្រុកទេសមានការរីកចម្រើនជឿនលឿនស្ទើរគ្រប់វិស័យ មនុស្សជឿជាក់ទៅលើវិទ្យាសាស្ត្រ និងការប្រឹងប្រែងទើបសម្រេចផលក៏ដោយ ក៏អបិយជំនឿលើកម្លាំងក្រៅខ្លួននិងទីស័ក្តិសិទ្ធិនៅតែមានភាពសំខាន់មុតមាំក្នុងផ្នត់គំនិតមនុស្សខ្មែរក្នុងយុគសម័យទំនើបនេះ។ ពិសេស គឺការបន់ស្រន់ដើម្បីសុំឱ្យសម្រេចបំណង ហើយមកលាបំណន់ខ្លួនវិញពេលទទួលបានជោគជ័យ ក៏នៅតែមានឥទ្ធិពលក្នុងជីវិតមនុស្សខ្មែរ។
ដើមដំបូងមុន12345...246247បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
1890
ម្សិលមិញ
:
13678
សប្តាហ៍នេះ
:
42968
ខែនេះ
:
0125923
សរុប
:
009085494