ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការស្ដារប្រព័ន្ធបង្ហូរទឹកក្នុងបរិវេណប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 19 ខែ សីហា ឆ្នាំ2019 02:56 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
តាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានបង្ហាញថា មុនរដូវវស្សាឆ្នាំនេះចូលមកដល់ ក្រុមការងារបានចុះពិនិត្យមើលស្ថានភាព ប្រព័ន្ធប្រឡាយរំដោះទឹកភ្លៀង និងលូរំដោះទឹក និងបានស្តារសម្អាតឡើងវិញនូវកកកំណកដីដែលអាចធ្វើឱ្យស្ទះដល់លំហូរទឹកបាន។

ជាក់ស្តែងកាលពីថ្ងៃទី០១ខែមិថុនា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារបានរៀបចំសម្អាត និងស្តារឡើងវិញនូវលូសម័យបារាំងបានចំនួន៩២កន្លែង ស្តារ និងសម្អាតប្រឡាយរំដោះទឹកភ្លៀងនៅក្នុងបរិវេណប្រាសាទអង្គរប្រវែងសរុប៨៤០០ម៉ែត្រ។

បច្ចុប្បន្នក្រុមការងារកំពុងបន្តស្តារ និងសម្អាតប្រឡាយរំដោះទឹក នៅក្នុងបរិវេណប្រាសាទព្រះខ័ន និងប្រព័ន្ធប្រឡាយរៀបឥដ្ឋនៅជុំវិញកសិន្ធុអង្គរវត្ត។

សូមបញ្ជាក់ថា ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ស្តារ និងសម្អាតជាប្រចាំនូវប្រព័ន្ធប្រឡាយរំដោះទឹកនៅបរិវេណខាងក្នុងនិងខាងក្រៅប្រាសាទនានានៅក្នុងតំបន់អង្គរដើម្បីបញ្ជៀសជំនន់ទឹកភ្លៀង ការកកស្ទះលូដោយកំណកដីនិងសំរាមស្លឹកឈើនាំឱ្យបាត់បង់សោភ័ណភាពរមណីយដ្ឋានអង្គរ៕
















អត្ថបទ៖ យី សុថា     រូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក
នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ប្រតិភូនៃគណៈកម្មការទី៧នៃព្រឹទ្ធសភា ដឹកនាំដោយប្រធានគណៈកម្មការឯកឧត្តម ម៉ុម ជឹមហ៊ុយ, ឯកឧត្តម ម៉ាន់ ឈឿន ជាអនុប្រធាន, ឯកឧត្តម សុខ យាត និងឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកគណៈកម្មការ បានចុះស្វែងយល់ពីការងារទូទៅនៅអាជ្ញាធរជាតិអប្សរា។ បេសកកម្មរបស់គណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ដើម្បីស្វែងយល់ពីការវិវត្តរីកចម្រើនថ្មីៗ និងបញ្ហាប្រឈមរបស់អាជ្ញាធរជាតិអប្សរា។
ជំនឿនៃការលាបំណន់
( ថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ2019 )
បើទោះបីស្រុកទេសមានការរីកចម្រើនជឿនលឿនស្ទើរគ្រប់វិស័យ មនុស្សជឿជាក់ទៅលើវិទ្យាសាស្ត្រ និងការប្រឹងប្រែងទើបសម្រេចផលក៏ដោយ ក៏អបិយជំនឿលើកម្លាំងក្រៅខ្លួននិងទីស័ក្តិសិទ្ធិនៅតែមានភាពសំខាន់មុតមាំក្នុងផ្នត់គំនិតមនុស្សខ្មែរក្នុងយុគសម័យទំនើបនេះ។ ពិសេស គឺការបន់ស្រន់ដើម្បីសុំឱ្យសម្រេចបំណង ហើយមកលាបំណន់ខ្លួនវិញពេលទទួលបានជោគជ័យ ក៏នៅតែមានឥទ្ធិពលក្នុងជីវិតមនុស្សខ្មែរ។
ដើមដំបូងមុន12345...246247បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
2619
ម្សិលមិញ
:
13678
សប្តាហ៍នេះ
:
43697
ខែនេះ
:
0126652
សរុប
:
009086223