NEWS

ក្រុមយុវជនស្ម័គ្រចិត្តដើម្បីបេតិកភណ្ឌសិក្សាស្វែងយល់ពីកុលាលភាជន៍ខ្មែរ និងការអភិរក្ស

Published on 14 August 2019 09:35 AM Post By ៖ Apsara National Authority

នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ដើម្បីស្វែងយល់ពីកុលាលភាជន៍ កិច្ចការអភិរក្ស និងចងក្រងឯកសារ ក្រុមយុវជនស្ម័គ្រចិត្តដើម្បីបេតិកភណ្ឌបានចូលរួមសិក្សាកុលាលភាជន៍ធ្វើបទបង្ហាញ ដោយលោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ និងជាអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរានៅមជ្ឍមណ្ឌលបណ្តុះបណ្តាលអង្គរ និងអនុវត្តជាក់ស្តែងអំពីការជួសជុល អភិរក្ស និងរក្សាទុកទិន្នន័យនៅអង្គភាពកុលាលភាជន៍អង្គរដែលជាផ្នែកមួយនៃកម្មវិធីសម្រាប់សិក្សាស្វែងយល់នូវសកម្មភាពអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានរបស់យុវជនស្ម័គ្រចិត្តដើម្បីបេតិកភណ្ឌ។

លោកបណ្ឌិត អ៊ា ដារិទ្ធ បានឱ្យដឹងថា ការបង្រៀនយុវជនឱ្យយល់ដឹងពីកុលាលភាជន៍មានសារៈសំខាន់ណាស់ ដើម្បីឱ្យយុវជនបានយល់ដឹងពីកុលាលភាជន៍ កុលាលភាជន៍ខ្មែរដែលផលិតនៅតាមឡ និងប្រភេទកុលាលភាជន៍ខ្មែរទាំងអស់ដែលបានកំណាយឃើញនៅតាមឡក្នុងតំបន់អង្គរ និងតំបន់ផ្សេងៗ។ លោកបន្តថា នៅក្នុងពេលនេះដែរយុវជនក៏បានអនុវត្តបច្ចេកទេសជួសជុល និងចុះបញ្ជីសារពើភណ្ឌ ហើយកិច្ចការទាំងអស់នេះអាចបណ្តុះគំនិតយុវជនឱ្យចាប់អារម្មណ៍វត្ថុបុរាណដើម្បីចូលរួមថែរក្សា និងធ្វើឱ្យយុវជនយកបទពិសោធន៍នេះទៅអនុវត្តការងាររបស់ខ្លួនប្រចាំថ្ងៃ និងទៅអនាគត។

លោកបណ្ឌិតក៏បានសំណូមពរដល់យុវជនទាំងអស់ចូលរួមថែរក្សានូវរាល់បេតិកភណ្ឌ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ជាតិ និងពិភពលោក។

សូមបញ្ចាក់ថាកម្មវិធីយុវជនស្ម័គ្រចិត្តដើម្បីបេតិកភណ្ឌ រៀបចំឡើងដោយមានកិច្ចសហការរវាងអង្គការយូណេស្កូ អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យាស្ថានកូរ៉េ-អង្គរដើម្បីបេតិកភណ្ឌ។ ក្នុងគោលបំណងឱ្យយុវជនចូលរួមការងារពាក់ព័ន្ធនឹងបេតិកភណ្ឌតាមរយៈការបង្កើតកិច្ចទំនាក់ទំនងរវាងយុវជននឹងយុវជន យុវជន និងសហគមន៍មូលដ្ឋាន។ ជំរុញយុវជនឱ្យដឹងកាន់តែច្បាស់នូវសកម្មភាពគ្រប់គ្រង ថែរក្សា អភិរក្សបេតិកភណ្ឌ នេះជាលើកទី៣ហើយនៃកម្មវិធីយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោក-យូណេស្កូ នៅរមណីយដ្ឋានអង្គរ ដែលមានយុវជនចូលរួម១៨នាក់ មកពី៨ប្រទេស គឺកម្ពុជា កូរ៉េ បារាំង អូស្ត្រាលី កូឡុំប៊ី ប៊ុលហ្ការី ឥណ្ឌា និងចិន។ កម្មវិធីនេះមានរយៈពេល១៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩៕














អត្ថបទលោក យី សុថា រូបភាព៖ លោក ធី សេរីវុឌ្ឍ
នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ប្រតិភូនៃគណៈកម្មការទី៧នៃព្រឹទ្ធសភា ដឹកនាំដោយប្រធានគណៈកម្មការឯកឧត្តម ម៉ុម ជឹមហ៊ុយ, ឯកឧត្តម ម៉ាន់ ឈឿន ជាអនុប្រធាន, ឯកឧត្តម សុខ យាត និងឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកគណៈកម្មការ បានចុះស្វែងយល់ពីការងារទូទៅនៅអាជ្ញាធរជាតិអប្សរា។ បេសកកម្មរបស់គណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ដើម្បីស្វែងយល់ពីការវិវត្តរីកចម្រើនថ្មីៗ និងបញ្ហាប្រឈមរបស់អាជ្ញាធរជាតិអប្សរា។
បើទោះបីស្រុកទេសមានការរីកចម្រើនជឿនលឿនស្ទើរគ្រប់វិស័យ មនុស្សជឿជាក់ទៅលើវិទ្យាសាស្ត្រ និងការប្រឹងប្រែងទើបសម្រេចផលក៏ដោយ ក៏អបិយជំនឿលើកម្លាំងក្រៅខ្លួននិងទីស័ក្តិសិទ្ធិនៅតែមានភាពសំខាន់មុតមាំក្នុងផ្នត់គំនិតមនុស្សខ្មែរក្នុងយុគសម័យទំនើបនេះ។ ពិសេស គឺការបន់ស្រន់ដើម្បីសុំឱ្យសម្រេចបំណង ហើយមកលាបំណន់ខ្លួនវិញពេលទទួលបានជោគជ័យ ក៏នៅតែមានឥទ្ធិពលក្នុងជីវិតមនុស្សខ្មែរ។
FirstPrev12345...246247NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
2
Today
:
2156
Yesterday
:
13678
This Week
:
43234
This Month
:
0126189
Total
:
009085760