ព័ត៌មានថ្មីៗ

ដំណើរការផលិតជីកំប៉ុស្តិ៍របស់អាជ្ញាធរជាតិអប្សរានៅស្ថានីយ៍កសិកម្មធម្មជាតិស្ពានអង្គរ

បានផ្សាយនៅ ថ្ងៃទី 03 ខែ សីហា ឆ្នាំ2019 08:56 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ការផលិតជីកំប៉ុស្តិ៍មានអត្ថប្រយោជន៍ច្រើនយ៉ាងដែលអាចយកមកប្រើប្រាស់ក្នុងវិស័យកសិកម្មសម្រាប់កាត់បន្ថយការប្រើប្រាស់ជីគីមី ជួយកែប្រែគុណភាពដី និងបានប្រមូលសំរាមសរីរាង្គក្នុងតំបន់រមណីយដ្ឋានអង្គរមកកែច្នៃជាជីធម្មជាតិ ពិសេសជាផ្នែកមួយបញ្ជាក់ពីការយល់ដឹងនៃការសម្អាតបរិស្ថានតាមរយៈការផលិតជីកំប៉ុស្តិ៍ផងដែរ។ មិនតែប៉ុណ្ណោះ វាក៏មានភាពងាយស្រួលផលិតដោយពុំចាំបាច់ចំណាយថវិកាដើម្បីទិញវត្ថុធាតុដើមឡើយ និងមិនប្រើប្រាស់ពេលយូរ ហើយអាចប្រើប្រាស់ប្រកបដោយសុវត្ថិភាព។

លោក លី ផល្លី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍កសិកម្មនិងសហគមន៍ ប្រចាំស្ថានីយ៍កសិកម្មស្ពានអង្គរនៃអាជ្ញាធរជាតិអប្សរា ដែលមានបទពិសោធន៍ផលិតជីកំប៉ុស្តិ៍តាំងពីឆ្នាំ២០០៨មក បានឱ្យដឹងថា ជីកំប៉ុស្តិ៍គោក ជាជីធម្មជាតិម្យ៉ាងបានមកពីការពុកផុយ រលួយ និងការបំបែកវត្ថុសរីរាង្គផ្សេងៗដូចជាកាកសំណល់ លាមកសត្វ និងរុក្ខជាតិផ្សេងៗ ហើយការធ្វើជីកំប៉ុស្តិ៍គោកបានល្អអាស្រ័យលើវត្ថុធាតុដើម ដែលមានស្លឹកឈើស្រស់ៗ កន្រ្ទាំងខែត ស្មៅ កំប្លោក ចក បន្លែផ្លែឈើ កាកសំណល់ផ្ទះបាយ។ល។ រីឯដំណើរការផលិតសំខាន់មាន៤ប្រភេទ ១) វត្ថុធាតុដើម ២)សំណើម ៣) អុកស៊ីសែន ៤) បាក់តេរី។

លោកបន្តថា រៀងរាល់ថ្ងៃក្រុមការងារបានទៅប្រមូលកាកសំណល់សរីរាង្គតាមផ្សារ កាកសំណល់ផ្ទះបាយតាមភោជនីយដ្ឋាននានាក្នុងក្រុងសៀមរាប និងសំរាមស្លឹកឈើស្រស់/ស្ងួត ចំបើង មែកឈើ ស្មៅ តាមដងផ្លូវ និងបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរមកកាន់ស្ថានីយ៍។ ពេលប្រមូលបានយកមកកិនឱ្យល្អិតល្មម រួចគរជាគំនរស្រទាប់ៗដោយប្រើសំរាមស្ងួត៥០% និងសំរាមស្រស់៥០% រហូតមានកម្ពស់១.២០សង់ទីម៉ែត្រ ទៅ១.៥០ម៉ែត្រ ទើបល្អសម្រាប់ការផលិតជី។

លោក ផល្លី ឱ្យដឹងទៀតថា បន្ទាប់ពីគរជាគំនររួចហើយ ត្រូវស្រោចទឹក២ដងក្នុង១សប្តាហ៍ ហើយប្រែត្រឡប់២សប្តាហ៍ម្តងដើម្បីឱ្យមានអុកស៊ីសែនចេញចូលបានល្អ ធ្វើឱ្យកំប៉ុស្តិ៍ឆាប់រលួយ រីឯបាក់តេរីដំណើរការបានល្អ និងជីមានគុណភាពខ្ពស់។ ធ្វើដូចនេះដដែលៗរយៈពេល៤ទៅ៥ខែ រហូតវត្ថុធាតុដើមរលាយចូលគ្នាក្លាយជាជីកំប៉ុស្តិ៍ ហើយមុននឹងយកទៅប្រើប្រាស់ត្រូវរែងយកតែភាពល្អិតនៃជីសម្រាប់ដាក់បន្លែ ឯកម្ទេចធំប្រើសម្រាប់ដាំរុក្ខជាតិធំៗ។

បន្ថែមពីនោះ អ្នកជំនាញរូបនេះ ក៏បានបញ្ចាក់ថា កន្លងមកស្ថានីយ៍កសិកម្មធម្មជាតិស្ពានអង្គរ ផលិតជីកំប៉ុស្តិ៍បាន៨០តោនក្នុងមួយឆ្នាំ និងបានផ្គត់ផ្គង់ដល់ការដាំដុះបន្លែ និងបណ្តុះកូនឈើរាប់ម៉ឺនដើម។ ក្នុងនោះដែរ នាពេលបច្ចុប្បន្នអាជ្ញាធរជាតិអប្សរា ក៏នាំចូលម៉ាស៊ីនកិនកាកសំណល់ប្រភេទធំសម្រាប់ប្រើប្រាស់ ដើម្បីផលិតជីកំប៉ុស្តិ៍ឱ្យបាន១៦០តោនក្នុងមួយឆ្នាំនៅឆ្នាំ២០២០ដើម្បីផ្គត់ផ្គត់ជីប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ក្នុងតំបន់អង្គរ៕














អត្ថបទ៖ លោក យី សុថា        អត្ថបទ៖ លោក ហាប់ គឹមអាន លោក យីសុថា
ក្នុងពេលថ្មីៗកន្លងមកនេះ លោកជំទាវ លី អ៊ុអេង តាមរយៈប្រព័ន្ធសារព័ត៌មានសង្គមមួយចំនួន បានលើកឡើងនូវមតិដែលអាចនាំមកនូវការភ័ន្តច្រឡំជាសាធារណៈមកលើស្ថាប័នអាជ្ញាធរជាតិអប្សរា ពាក់ព័ន្ធនឹងទីតាំងសំណង់ការិយាល័យលក់ដីឡូតិ៍របស់គាត់ លើក្បាលដីលេខ៥២២៩ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
បន្ទាប់ពីមានយុទ្ធនាការដាំកូនឈើឡើងវិញនៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គ មានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងព្រះសង្ឃ និងវិស័យឯកជនបានបង្ហាញស្មារតីចូលរួមយ៉ាងច្រើនកុះករដើម្បីបំផុសគំនិតនិងដាស់តឿនស្មារតីមហាជនឲ្យចូលរួមដាំដើមឈើឡើងវិញ។ ជាពិសេស ផ្សព្វផ្សាយទស្សនៈចូលរួមធ្វើ និងចូលរួមទទួលខុសត្រូវទាំងអស់គ្នា ក្នុងសកម្មភាពទប់ស្កាត់ និងការកាប់បំផ្លាញព្រៃក្នុងរមណីយដ្ឋានអង្គរ។
តាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានបង្ហាញថា មុនរដូវវស្សាឆ្នាំនេះចូលមកដល់ ក្រុមការងារបានចុះពិនិត្យមើលស្ថានភាព ប្រព័ន្ធប្រឡាយរំដោះទឹកភ្លៀង និងលូរំដោះទឹក និងបានស្តារសម្អាតឡើងវិញនូវកកកំណកដីដែលអាចធ្វើឱ្យស្ទះដល់លំហូរទឹកបាន។
ដូចសព្វមួយដង ឱ្យតែមានគ្រោះរាំងស្ងួត ឬខ្សត់ភ្លៀង អ្នកភូមិលាងដៃ បានកៀងគរគ្នាដើម្បីរៀបចំប្រារព្ធពិធីបួងសួងសុំទឹកភ្លៀងនៅបរិវេណប្រាសាទនាគព័ន្ធដែលជាទំនៀមពីបុរាណ។ នៅឆ្នាំនេះ កម្មវិធីនេះត្រូវបានរៀបចំធ្វើនៅថ្ងៃទី១៣ និង១៤ ខែសីហា ដោយមានអ្នកចូលរួមប្រមាណ២០០អង្គ/នាក់។
រហាត់ទឹកឈើដ៏ធំមួយស្ថិតក្នុងទីតាំងបណ្តុះកូនឈើប្រាសាទតាកែវក្នុងឧទ្យានអង្គរ គឺបានកសាងឡើងតាំងពីសម័យសង្គមរាស្ត្រនិយមមកហើយ អមដោយផ្ទះលម្ហែកាយមួយនៅក្បែរនោះ ប៉ុន្តែត្រូវបានរងនូវការខូចខាតស្ទើរបាត់រូបរាងដោយសារអាយុកាល និងសង្គ្រាមនាសម័យប៉ុលពត។ នេះបើតាមការរៀបរាប់របស់លោក ម៉ៃ មួន ដែលជាអតីតអ្នកគ្រប់គ្រងរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប ដែលសព្វថ្ងៃបម្រើការនៅនាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា។
ដើមដំបូងមុន12345...236237បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
0763
ម្សិលមិញ
:
2464
សប្តាហ៍នេះ
:
03227
ខែនេះ
:
0070836
សរុប
:
008914979