ព័ត៌មានថ្មីៗ

ក្រៅពីសិក្សាទ្រឹស្តីក្នុងថ្នាក់ កម្មវិធីអប់រំបេតិកភណ្ឌកុមារក្នុងតំបន់អង្គរ ក៏រៀនបន្ថែមក្រៅថ្នាក់ផ្នែកផាត់ពណ៌ និងអានសៀវភៅ

បានផ្សាយនៅ ថ្ងៃទី 02 ខែ សីហា ឆ្នាំ2019 03:51 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារអប់រំបេតិកភណ្ឌ សហការជាមួយអាជ្ញាធរជាតិអប្សរា និងអង្គការគាំពារកេរមរតក ដឹកនាំកុមារចេញក្រៅសាលា ដើម្បីបង្រៀនបន្ថែមអំពីការផាត់ពណ៌ និងអានសៀវភៅទាក់ទងការអប់រំផ្នែកវប្បធម៌ និងបេតិកភណ្ឌ ដើម្បីបញ្រ្ជាបចំណេះដឹងក្រៅពីសិក្សាក្នុងថ្នាក់ ឬសិក្សាតាមរមណីយដ្ឋាន និងយល់អំពីស្ថានភាពជាក់ស្ដែងកំពុងប្រឈមប៉ុណ្ណោះទេ កុមារទាំងនោះថែមទាំងបានបានផ្ដល់ចំណេះដឹងនេះដល់កុមារដទៃ និងសហគមន៍ខ្លួន។ ត្បិតអី នាពេលអនាគតកុមារនឹងក្លាយជាអ្នកស្នងតំណរនិងជាអ្នកថែរក្សាការពារសម្បត្តិវប្បធ៌មទាំងនេះនៅក្នុងសហគមន៍របស់ខ្លួននាពេលអនាគត។

កម្មវិធីនេះអនុវត្តបន្ទាប់ពីផ្ដល់ចំណេះដឹងជាមូលដ្ឋានពីបេតិកភណ្ឌដែលសិក្សាទាំងទ្រឹស្តីក្នុងថ្នាក់ និងចុះសិក្សាតាមរមណីយដ្ឋាននានាដោយផ្ទាល់ចំពោះកុមារថ្នាក់ទី៥ និងទី៦ចំនួន១៦៥នាក់មកពីសាលាបឋមសិក្សាស្រះស្រង់ និងសាលាបឋមសិក្សាលលៃ អស់រយៈកាលជាង៧ខែកន្លងមក។

ការរៀនផាត់ពណ៌ក្នុងគោលបំណងដើម្បីបង្កើតជាល្បែងសម្រាប់កុមារបឋមសិក្សា ផ្ដល់ឱ្យកុមារនូវចំណេះដឹង និងទេព្យកោសល្យចំពោះការផាត់ពណ៌ អប់រំកុមារឱ្យស្គាល់សម្បត្តិវប្បធម៌កាន់តែច្បាស់តាមរូបភាពនីមួយៗ បង្កើនស្មារតីកុមារឱ្យស្រឡាញ់ និងជួយថែរក្សា ការពារបេតិកភណ្ឌបន្ថែមទៀត។

មួយផ្នែកទៀតការអានសៀវភៅ គឺក្នុងគោលបំណងផ្សព្វផ្សាយ អប់រំទាក់ទងពីអត្ថប្រយោជន៍នៃការរួមគ្នាថែរក្សាការពារ និងរួមគ្នាជួយទប់ស្កាត់ការបំផ្លិចបំផ្លាញ ការជីកកកាយ និងការជួញដូរវត្ថុបុរាណ ជួយបំផុសស្មារតីដល់មហាជនទូទៅ សិស្សា-នុសិស្ស ព្រមទាំងប្រជាជនកំពុងរស់នៅក្បែរបណ្ដាស្ថានីយបុរាណដែលមិនទាន់យល់ដឹងពីតម្លៃសម្បត្តិវប្បធម៌ជាតិខ្មែរនៅឡើយដែលអាចបណ្ដាលឱ្យស្ថានីយបុរាណជាច្រើនត្រូវប្រឈមមុខនឹងការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរ។

គួរបញ្ចាក់ដែរថា ទាំងខ្លឹមសារ រូបភាព និងពាក្យពេចន៍ជំរុញឱ្យមនុស្សគ្រប់រូបយល់កាន់តែច្បាស់នូវសារៈសំខាន់នៃការថែរក្សា-ការពារ មរតកដូនតា ថែមទាំងជំរុញឱ្យសហគមន៍មនុស្សទាំងនេះ អាចធ្វើជាភ្នែក ជាត្រចៀក ជាច្រមុះ ជួយឃ្លាំមើល ជួយការពារ ជួយអភិរក្សនិងជួយលើក កម្ពស់ដល់កិច្ចអភិរក្សនូវសម្បត្តិវប្បធម៌ទាំងនេះ ឱ្យបានគង់វង្សសម្រាប់ជាគុណប្រយោជន៍ជាតិនាពេល ខាងមុខ៕










អត្ថបទ ៖ លោក អ៊ឺម សុខរិទ្ធី          រូបភាព៖ ក្រុមការងារអប់រំបេតិកភណ្ឌសម្រាប់កុមារក្នុងតំបន់អង្គរ
នាព្រឹកថ្ងៃ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប៧ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរដែលប្រព្រឹត្តទៅនៅព្រះរាជដំណាក់ខេត្តសៀមរាប។
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលបានទទួលការអនុញ្ញាតឲ្យជួសជុល ឬរុះរើផ្ទះចាស់សាងសង់ផ្ទះថ្មីជំនួស មេត្តាជ្រាបថា៖ តាមរយៈការចុះត្រួតពិនិត្យបច្ចេកទេសរបស់មន្ត្រីមានសមត្ថកិច្ច អាជ្ញាធរជាតិអប្សរាសង្កេតឃើញមានសំណង់មួយចំនួនបានកំពុងអនុវត្តត្រឹមត្រូវតាមការអនុញ្ញាត និងមានមួយចំនួនទៀតពុំត្រឹមត្រូវតាមការអនុញ្ញាតឡើយ។ សូមពិនិត្យមើលសេចក្តីជូនដំណឹងដូចមានភ្ជាប់មកជាមួយខាងក្រោម៖
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ពាក្យស្នើសុំសាងសង់ ឬរុះរើផ្ទាស់ចាស់សាងសង់ផ្ទះថ្មីជំនួស នៅក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ មេត្តាជ្រាបថា៖ ក្រោយពីការចុះពិនិត្យដល់ទីតាំង និងពិនិត្យនូវរាល់ឯកសារពាក់ព័ន្ធចាំបាច់ទាំងឡាយ អាជ្ញាធរជាតិអប្សរាសូមធ្វើការអនុញ្ញាតនូវពាក្យស្នើសុំទាំងនោះដូចខាងក្រោម៖
មហាអង្គកឋិនទានដើម្បីនាំយកសំពត់ចីវរ ចំនួន៤៥,៦៧៨ មកវេរប្រគេនដល់ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ន្ធសីមា ទាំង២៥ខេត្ត-រាជធានី បានប្រព្រឹត្តទៅយ៉ាងអធឹកអធម នាវត្តឥន្រ្ទបត្តបុរី ( ហៅវត្ត អង្គរតូចខាងត្បូង) ដោយមានការផ្តួចផ្តើមពីលោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និងពុទ្ធបរិស័ទជិតឆ្ងាយ២៥ខេត្ត/ក្រុង ចូលរួមប្រមាណជិត១ម៉ឺនអង្គ/នាក់។
នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារចម្រុះរួមមាន នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នាយកដ្ឋានព្រៃឈេី ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានគ្រប់គ្រងទឹក បានចុះរៀបចំសោភ័ណភាព អនាម័យ និងបរិស្ថាន ក្នុងបរិវេណវត្តអង្គរខាងត្បូង (ក្បែរបន្ទប់អនាម័យ) ។
ដើមដំបូងមុន12345...256257បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
33715
ម្សិលមិញ
:
34420
សប្តាហ៍នេះ
:
68135
ខែនេះ
:
0149412
សរុប
:
009331694