ព័ត៌មានថ្មីៗ

ជនជាតិដើមភាគតិចមានប្រវត្តិទាក់ទងយ៉ាងជិតស្និទ្ធនឹងរាជការខ្មែរសម័យបុរាណ

បានផ្សាយនៅ ថ្ងៃទី 31 ខែ កក្កដា ឆ្នាំ2019 03:52 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
បាឋកថាស្ដីពី «ជនជាតិដើមភាគតិចក្នុងប្រវត្តិសាស្រ្ដកម្ពុជា» ត្រូវបានរៀបចំឡើងនៅថ្ងៃទី៣០ ខែកក្កដា ដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ដែលមានអ្នកចូលរួមប្រមាណជាង៣០០អង្គ/នាក់។ វាគ្មិននៅក្នុងបាឋកថានេះគឺលោកសាស្រ្ដាចារ្យ អាំង ជូលាន នរវិទូ មានតួនាទីជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បម្រើការនៅអាជ្ញាធរជាតិអប្សរា។ តាមការធ្វើបទបង្ហាញដោយយោងលើភស្ដុតាងប្រវត្តិសាស្រ្ដ អក្សរសាស្រ្តនិងនរៈវិទ្យា ជនជាតិដើមភាគតិច មានប្រវត្តិទាក់ទងជ្រាលជ្រៅជាមួយរាជការខ្មែរនាសម័យបុរាណ។

បើគេយកភស្ដុតាងដូចលើកខាងលើមកនិយាយ ជនជាតិដើមភាគតិចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរាជការ ទំនៀមទម្លាប់ប្រពៃណី វប្បធម៌ និងសង្គមខ្មែរបុរាណផង។ ទំនាក់ទំនងទាំងនោះ អាចមើលឃើញក្នុងកិច្ចពិធីផ្សេងៗដែលរៀបចំក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តាំងពីកើតរហូតដល់ស្លាប់។

លោក អាំង ជូលាន នរវិទូ និងជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងបាឋកថានៅពេលនោះបានពន្យល់ថា មិនថាសម័យបុរាណនិងបច្ចុប្បន្ន គេពិបាកកំណត់ចំនួនជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជាបានណាស់ ព្រោះថាត្រូវការសិក្សាស្រាវជ្រាវឲ្យបានប្រាកដ ហើយជាការងាររបស់ភាសាវិទូតែម្ដង ព្រោះតែងមានភាសាមួយចំនួនបានបាត់បង់ជាបណ្តើរៗ។

មានជនជាតិភាគតិចមួយដែលលោក អាំង ជូលាន លើកមកនិយាយនិងហាក់មានទំនាក់ទំនងខ្លាំងទៅនឹងរាជការខ្មែរសម័យបុរាណ នោះគឺជនជាតិកួយ។ ជនជាតិនេះមានភាពលេចធ្លោជាងគេ ដោយសារសម័យបារាំងមានឯកសារនិយាយច្រើនពីជនជាតិមួយនេះ។ បារាំងបានលើកតម្កើងជនជាតិមួយនេះ ដោយមានជំនាញនិងទេពកោសល្យខាងវិជ្ជាស្លដែកដ៏ប៉ិនប្រសព្វ។

«បារាំងបានបន្សល់ទុកនូវឯកសារជាច្រើនពីសកម្មភាពជីកថ្មរ៉ែដែក ការស្លដែករបស់ជនជាតិកួយ»។ នេះជាការលើកឡើងរបស់លោក អាំង ជូលាន។ លោក អាំង ជូលាន បន្ថែមថា ជនជាតិភាគតិចកួយ ដែលល្បីល្បាញក្នុងការស្លដែកនោះ គឺកួយនៅកំពង់ស្វាយ ដែលស្ថិតនៅខេត្តកំពង់ធំសព្វថ្ងៃ រហូតមានចម្រៀងក្នុងពិធីមង្គលការដោយលើកសរសើរពីដាវកំពង់ស្វាយនេះដែរ។ លោកសាស្ដ្រាចារ្យបន្ថែម៖« តាមការស្រាវជ្រាវពីបុរាណវិទូបារាំង ដែករបស់កួយមានគុណភាពល្អជាងដែកដែលបារាំងយកពីបរទេសទៅទៀត តែដោយសារដែកពីបរទេសគេផលិតជាលក្ខណៈឧស្សាហកម្មដូច្នេះគេលក់ក្នុងតម្លៃថោកជាង ហើយកួយធ្វើដោយដៃ យូរៗទៅក៏លែងមានអ្នកផលិត បាត់បង់ទៅរហូតដល់សង្រ្គាមលោកលើកទី២ អស់រលីង»។

បើទោះបីជាមានភស្ដុតាងថាជនជាតិកួយពូកែខាងស្លដែកក៏ពិតមែន តែលោកសាស្រ្ដាចារ្យ អាំង ជូលាន បញ្ជាក់ថា មិនមែនជនជាតិខ្មែរមិនចេះនោះទេ។ បើមិនចេះតើធ្វើដូចម្ដេចទើបសង់អង្គរវត្តដ៏អច្ឆរិយៈបែបនេះបាន? លោក អាំង ជូលាន គ្រាន់តែដាក់ការសង្ស័យផ្ទាល់ខ្លួនថា ជនជាតិកួយអាចមានចំណែកក្នុងរាជការខ្មែរសម័យបុរាណតាមចំណែកជាអាវុធ ចំណែកក្នុងទ័ពជាដើម។ យ៉ាងណាលោក អាំង ជូលាន បញ្ជាក់ថានេះជាប្រធានបទដែលអ្នកស្រាវជ្រាវត្រូវសិក្សាបន្តទៀត ដើម្បីឱ្យច្បាស់១០០ភាគរយ៕












អត្ថបទ៖ អ៊ីសា រ៉ហ៊ីណី រូបភាព៖ យី សុថា
ក្នុងពេលថ្មីៗកន្លងមកនេះ លោកជំទាវ លី អ៊ុអេង តាមរយៈប្រព័ន្ធសារព័ត៌មានសង្គមមួយចំនួន បានលើកឡើងនូវមតិដែលអាចនាំមកនូវការភ័ន្តច្រឡំជាសាធារណៈមកលើស្ថាប័នអាជ្ញាធរជាតិអប្សរា ពាក់ព័ន្ធនឹងទីតាំងសំណង់ការិយាល័យលក់ដីឡូតិ៍របស់គាត់ លើក្បាលដីលេខ៥២២៩ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
បន្ទាប់ពីមានយុទ្ធនាការដាំកូនឈើឡើងវិញនៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គ មានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងព្រះសង្ឃ និងវិស័យឯកជនបានបង្ហាញស្មារតីចូលរួមយ៉ាងច្រើនកុះករដើម្បីបំផុសគំនិតនិងដាស់តឿនស្មារតីមហាជនឲ្យចូលរួមដាំដើមឈើឡើងវិញ។ ជាពិសេស ផ្សព្វផ្សាយទស្សនៈចូលរួមធ្វើ និងចូលរួមទទួលខុសត្រូវទាំងអស់គ្នា ក្នុងសកម្មភាពទប់ស្កាត់ និងការកាប់បំផ្លាញព្រៃក្នុងរមណីយដ្ឋានអង្គរ។
តាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានបង្ហាញថា មុនរដូវវស្សាឆ្នាំនេះចូលមកដល់ ក្រុមការងារបានចុះពិនិត្យមើលស្ថានភាព ប្រព័ន្ធប្រឡាយរំដោះទឹកភ្លៀង និងលូរំដោះទឹក និងបានស្តារសម្អាតឡើងវិញនូវកកកំណកដីដែលអាចធ្វើឱ្យស្ទះដល់លំហូរទឹកបាន។
ដូចសព្វមួយដង ឱ្យតែមានគ្រោះរាំងស្ងួត ឬខ្សត់ភ្លៀង អ្នកភូមិលាងដៃ បានកៀងគរគ្នាដើម្បីរៀបចំប្រារព្ធពិធីបួងសួងសុំទឹកភ្លៀងនៅបរិវេណប្រាសាទនាគព័ន្ធដែលជាទំនៀមពីបុរាណ។ នៅឆ្នាំនេះ កម្មវិធីនេះត្រូវបានរៀបចំធ្វើនៅថ្ងៃទី១៣ និង១៤ ខែសីហា ដោយមានអ្នកចូលរួមប្រមាណ២០០អង្គ/នាក់។
រហាត់ទឹកឈើដ៏ធំមួយស្ថិតក្នុងទីតាំងបណ្តុះកូនឈើប្រាសាទតាកែវក្នុងឧទ្យានអង្គរ គឺបានកសាងឡើងតាំងពីសម័យសង្គមរាស្ត្រនិយមមកហើយ អមដោយផ្ទះលម្ហែកាយមួយនៅក្បែរនោះ ប៉ុន្តែត្រូវបានរងនូវការខូចខាតស្ទើរបាត់រូបរាងដោយសារអាយុកាល និងសង្គ្រាមនាសម័យប៉ុលពត។ នេះបើតាមការរៀបរាប់របស់លោក ម៉ៃ មួន ដែលជាអតីតអ្នកគ្រប់គ្រងរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប ដែលសព្វថ្ងៃបម្រើការនៅនាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា។
ដើមដំបូងមុន12345...236237បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
0769
ម្សិលមិញ
:
2464
សប្តាហ៍នេះ
:
03233
ខែនេះ
:
0070842
សរុប
:
008914985