ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពីការដាក់ឱ្យប្រើប្រាស់ពាក្យបច្ចេកទេសទាក់ទងនឹងកុលាលភាជន៍

បានផ្សាយនៅ ថ្ងៃទី 31 ខែ កក្កដា ឆ្នាំ2019 09:18 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

វិស័យកុលាលភាជន៍នៅក្នុងប្រទេសកម្ពុជា ចាប់ផ្តើមរីកចម្រើននិងមានការស្រាវជ្រាវច្រើនបន្ទាប់ពីអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានសហការជាមួយស្ថាប័នជាតិ-អន្តរជាតិបានរកឃើញឡចំនួនជាង១០ទីតាំងនៅតំបន់អង្គរតាំងពីឆ្នាំ១៩៩៥ និងបានស្រាវជ្រាវដឹងពីប្រភេទកុលាលភាជន៍ដែលផលិតនៅតាមឡនិងការប្រើប្រាស់នៅក្នុងតំបន់អង្គរ ក៏ប៉ុន្តែខ្មែរនៅពុំទាន់បានចងក្រងពាក្យបច្ចេកទេសទាក់ទងនឹងការហៅឈ្មោះកុលាលភាជន៍និងឡទាំងអស់នោះជាផ្លូវការនៅឡើយ។

ដូច្នេះហើយ ចាប់ពីថ្ងៃទី២៩ដល់៣១ ខែកក្កដា ឆ្នាំ២០១៩ មជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរ បានអញ្ជើញស្ថាប័នជាតិមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រាជបណ្ឌិតសភា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សារមន្ទីរជាតិភ្នំពេញ អាជ្ញាធរជាតិព្រះវិហារ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុង បន្ទាយមានជ័យ និងបាត់ដំបង ដើម្បីរៀបចំសិក្សាសាលាស្តីពី «ការដាក់ឱ្យប្រើប្រាស់ពាក្យបច្ចេកទេសទាក់ទងនឹងកុលាលភាជន៍»។

ទាក់ទងនឹងការពិភាក្សាគ្នាដើម្បីបង្កើតពាក្យបច្ចេកទេសហៅកុលាលភាជន៍នេះ លោកបណ្ឌិត អ៊ា ដារិទ្ធ អ្នកជំនាញកុលាលភាជន៍បានឱ្យដឹងថា «កន្លងមកសាស្ត្រាចារ្យ Joyce White នៃសាកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិកបានបង្កើតពាក្យបច្ចេកទេសហៅកុលាលភាជន៍ជាភាសាងអង់គ្លេស ថៃ វៀតណាម ឡាវ ជប៉ុន ប៉ុន្តែមិនមានជាភាសាខ្មែរទេ»។

អ្នកជំនាញរូបនេះបន្តថា «វាមានប្រយោជន៍ណាស់ក្នុងការហៅកុលាលភាជន៍ខ្មែរឱ្យចំទៅនឹងពាក្យបច្ចេកទេស កុំឱ្យហៅខុសពាក្យ ហើយហៅផ្សេងគ្នាដោយមិនច្បាស់លាស់ ដើម្បីជាការលើកតម្លៃកុលាលភាជន៍ខ្មែរក្នុងតំបន់អាស៊ីអាគ្នេយ៍ ថាខ្មែរយើងចេះផលិតកុលាលភាជន៍រឹងតាំងពីសម័យអង្គរ មុនប្រទេសផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍ តែគេបែរជាមានការប្រើប្រាស់ពាក្យបច្ចេកទេសហៅបានត្រឹមត្រូវ»។

លោកបណ្ឌិត អ៊ា ដារិទ្ធ បន្តថា «បើយើងមិនកំណត់ឈ្មោះលើវត្ថុនោះទេ យើងមិនដឹងថាត្រូវហៅវត្ថុនោះយ៉ាងម៉េចទេ ឱ្យត្រូវនឹងមុខងារប្រើប្រាស់ ដូចជាខួចសម្រាប់ដាក់វត្ថុរាវ ឆ្នាំងសម្រាប់ចម្អិនអាហារជាដើម។ ចំពោះការហៅឈ្មោះនេះដែរ គឺយោងទៅលើមុខងារប្រើប្រាស់នៃប្រភេទភាជន៍បច្ចុប្បន្ន ហើយប្រៀបធៀបនឹងភាជន៍ដែលយើងរកឃើញពីអតីតកាល។ ម៉្យាងទៀត ជួនកាលនៅតំបន់អង្គរគេហៅភាជន៍នេះថាបែបនេះ តែតំបន់ផ្សេងគេហៅថាខុសពីនោះ។ ដូច្នេះ សិក្ខាសាលានេះក៏ផ្តោតការយកចិត្តទុកដាក់លើការហៅឈ្មោះពីតំបន់ផ្សេងៗគ្នាដែរ ដើម្បីរកឈ្មោះឱ្យបានច្រើន និងប្រើប្រាស់ត្រឹមត្រូវតាមបរិបទនៃវប្បធម៌របស់តំបន់នីមួយៗ។

សូមបញ្ចាក់ដែរថា រយៈពេលបីថ្ងៃនៃសិក្ខាសាលានេះ នឹងបង្រៀនអំពីការស្រាវជ្រាវកុលាលភាជន៍ខ្មែរ ពិភាក្សាគ្នាអំពីពាក្យបច្ចេកទេសនៃកុលាលភាជន៍ទាំងភាសាខ្មែរនិងអង់គ្លេស ការចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណ ថតរូបឯកសារ បញ្ចូលទិន្នន័យក្នុងកុំព្យូទ័រ ការជួសជុល និងថែរក្សាវត្ថុបុរាណ ដើម្បីជាប្រយោជន៍ដល់អ្នកបំពេញការងារប្រចាំថ្ងៃនិងជាឯកសារដ៏មានសារៈសំខាន់សម្រាប់ការស្រាវជ្រាវទៅអនាគត។

សិក្ខាសាលានេះក៏ជាការអនុវត្តទៅតាមអនុសាសន៍របស់ឯកឧត្តម ប្រាក់ សុណ្ណរ៉ា រដ្ឋលេខាធិការក្រសួងរប្បធម៌និងវិចិត្រសិល្បៈ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងពេលបិទសិក្ខាសាលាអំពីការគ្រប់គ្រង អភិរក្ស និងជួសជុលកុលាលភាជន៍កាលពីឆ្នាំ២០១៧ ដែលរៀបចំដោយអាជ្ញាធរអប្សរានិងសាកលវិទ្យាល័យហាវ៉ៃនៃសហរដ្ឋអាមេរិក៕


















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន      រូបភាព៖ លោក ហាប់ គឺមអាន
ក្នុងពេលថ្មីៗកន្លងមកនេះ លោកជំទាវ លី អ៊ុអេង តាមរយៈប្រព័ន្ធសារព័ត៌មានសង្គមមួយចំនួន បានលើកឡើងនូវមតិដែលអាចនាំមកនូវការភ័ន្តច្រឡំជាសាធារណៈមកលើស្ថាប័នអាជ្ញាធរជាតិអប្សរា ពាក់ព័ន្ធនឹងទីតាំងសំណង់ការិយាល័យលក់ដីឡូតិ៍របស់គាត់ លើក្បាលដីលេខ៥២២៩ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
បន្ទាប់ពីមានយុទ្ធនាការដាំកូនឈើឡើងវិញនៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គ មានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងព្រះសង្ឃ និងវិស័យឯកជនបានបង្ហាញស្មារតីចូលរួមយ៉ាងច្រើនកុះករដើម្បីបំផុសគំនិតនិងដាស់តឿនស្មារតីមហាជនឲ្យចូលរួមដាំដើមឈើឡើងវិញ។ ជាពិសេស ផ្សព្វផ្សាយទស្សនៈចូលរួមធ្វើ និងចូលរួមទទួលខុសត្រូវទាំងអស់គ្នា ក្នុងសកម្មភាពទប់ស្កាត់ និងការកាប់បំផ្លាញព្រៃក្នុងរមណីយដ្ឋានអង្គរ។
តាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានបង្ហាញថា មុនរដូវវស្សាឆ្នាំនេះចូលមកដល់ ក្រុមការងារបានចុះពិនិត្យមើលស្ថានភាព ប្រព័ន្ធប្រឡាយរំដោះទឹកភ្លៀង និងលូរំដោះទឹក និងបានស្តារសម្អាតឡើងវិញនូវកកកំណកដីដែលអាចធ្វើឱ្យស្ទះដល់លំហូរទឹកបាន។
ដូចសព្វមួយដង ឱ្យតែមានគ្រោះរាំងស្ងួត ឬខ្សត់ភ្លៀង អ្នកភូមិលាងដៃ បានកៀងគរគ្នាដើម្បីរៀបចំប្រារព្ធពិធីបួងសួងសុំទឹកភ្លៀងនៅបរិវេណប្រាសាទនាគព័ន្ធដែលជាទំនៀមពីបុរាណ។ នៅឆ្នាំនេះ កម្មវិធីនេះត្រូវបានរៀបចំធ្វើនៅថ្ងៃទី១៣ និង១៤ ខែសីហា ដោយមានអ្នកចូលរួមប្រមាណ២០០អង្គ/នាក់។
រហាត់ទឹកឈើដ៏ធំមួយស្ថិតក្នុងទីតាំងបណ្តុះកូនឈើប្រាសាទតាកែវក្នុងឧទ្យានអង្គរ គឺបានកសាងឡើងតាំងពីសម័យសង្គមរាស្ត្រនិយមមកហើយ អមដោយផ្ទះលម្ហែកាយមួយនៅក្បែរនោះ ប៉ុន្តែត្រូវបានរងនូវការខូចខាតស្ទើរបាត់រូបរាងដោយសារអាយុកាល និងសង្គ្រាមនាសម័យប៉ុលពត។ នេះបើតាមការរៀបរាប់របស់លោក ម៉ៃ មួន ដែលជាអតីតអ្នកគ្រប់គ្រងរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប ដែលសព្វថ្ងៃបម្រើការនៅនាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា។
ដើមដំបូងមុន12345...236237បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
0882
ម្សិលមិញ
:
2464
សប្តាហ៍នេះ
:
03346
ខែនេះ
:
0070955
សរុប
:
008915098