ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់ប្រឆាំងការប្រើប្រាស់ផ្លាស្ទិច និងលើកកម្ពស់សោភ័ណភាពក្នុងរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 29 ខែ កក្កដា ឆ្នាំ2019 01:07 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ការថែររក្សាបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរចាប់តាំងពីឆ្នាំ២០០៤ មក អាជ្ញាធរជាតិអប្សរាបានដាក់ចេញនូវគោលនយោបាយបរិស្ថានសម្រាប់រមណីយដ្ឋានអង្គរ ដោយផ្តោតលើគោលការណ៍មួយចំនួនដូចជា៖ ការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដោយសារទេសចរណ៍ ថែរក្សាស្ទឹង បឹងបួ ប្រឡាយ ព្រៃឈើ សម្បត្តិធម្មជាតិទាំងឡាយ បង្កើនការអប់រំ ផ្សព្វផ្សាយ ជំរុញការអនុវត្តច្បាប់ និងបញ្ញត្តិ ឱ្យបានទូលំទូលាយ និងការចូលរួមសកម្មភាពបរិស្ថានពីសំណាក់មន្រ្តី បុគ្គលិក មហាជន និងស្ថាប័នពាក់ព័ន្ធ។ល។

តាមរយៈគោលការណ៍នេះ បានធ្វើឱ្យអាជ្ញាធរជាតិអប្សរាទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការគុណភាពគ្រប់គ្រងបរិស្ថាន ISO 14001 ចំនួន៥លើកផ្ទួនគ្នាពីស្ថាប័នធានាគុណភាពជប៉ុន JQA តាំងពីឆ្នាំ២០០៦មក។

ជាការអនុវត្តជាក់ស្តែង ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងឆ្នាំ២០០៨ អាជ្ញាធរជាតិអប្សរាបានបង្កើតស្ថានីយ៍កសិកម្មធម្មជាតិស្ពានអង្គរ ស្ថិតនៅខាងកើតប្រាសាទអង្គរវត្ត លើផ្ទៃដីទំហំជាង៧ហិកតា ដែលជាកន្លែងផលិតជីកំប៉ុស្ត៍យ៉ាងសកម្មសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះកសិកម្មក្នុងរមណីយដ្ឋានអង្គរ។

ក្នុងនោះសំរាមជាច្រើនក្នុងរមណីយដ្ឋានអង្គរ និងក្រុងសៀមរាបត្រូវបានកាត់បន្ថយ តាមរយៈការដើរប្រមូលសំណល់ស្រស់ និងសំណល់ស្ងួតជារៀងរាល់ថ្ងៃ មកផលិតជាជីកំប៉ុស្ត៍ ដោយក្នុងមួយឆ្នាំផលិតបានចំនួន ៨០តោន ហើយសម្រាប់ផែនការអនាគត ស្ថានីយ៍នេះនឹងបង្កើនការផលិតឱ្យបាន១៦០តោនក្នុងឆ្នាំ២០២០ ព្រមទាំងបង្កើតស្ថានីយ៍ផលិតជីកំប៉ុស្តនៅតាមកន្លែងផ្សេងទៀតផងដែរដូចជា នៅស្ថានីយបណ្តុះកូនឈើ ភូមិធម្មជាតិរុនតាឯកជាដើម។ ទន្ទឹមគ្នានេះ គោលការណ៍គ្មានផ្លាស្ទិចនេះក៏ត្រូវបានអនុវត្ត នៅក្នុងសួនគ្រឿងទេស និងស្ថានីយស្ពានអង្គរនេះផងដែរ។

អាជ្ញាធរជាតិអប្សរាក៏បានបញ្ជូនក្រុមការងារជាប្រចាំ ដើម្បីបញ្ជ្រៀបចំណេះដឹងអំពីផលប៉ះពាល់អវិជ្ជមាននៃសំរាមដល់ប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងរមណីយដ្ឋានអង្គរ ដោយបង្រៀនពួកគាត់អំពីភូមិស្អាត រមណីយដ្ឋានស្អាត រួមទាំងផលប្រយោជន៍នៃការបែងចែក វេចខ្ចប់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវតាមទីកន្លែងកំណត់។

ជាចុងក្រោយ អាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវជាសាធារណៈដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងភ្ញៀវទេសចរជាតិទាំងអស់ ឱ្យចូលរួមទប់ស្កាត់ការប្រើប្រាស់ផ្លាស្ទិច ការវេចខ្ចប់ និងទុកដាក់សំរាមត្រឹមត្រូវទៅតាមទីតាំងកំណត់ ដើម្បីបញ្ជៀសការប៉ះពាល់ដល់បរិស្ថាន និងបង្កើនសោភ័ណភាពរមណីយដ្ឋានអង្គរឲ្យកាន់តែមានភាពស្រស់ត្រកាល៕














អត្ថបទ៖ លោក យី សុថា          រូបភាព៖ លោក ហាប់ គឹមអាន
ក្នុងពេលថ្មីៗកន្លងមកនេះ លោកជំទាវ លី អ៊ុអេង តាមរយៈប្រព័ន្ធសារព័ត៌មានសង្គមមួយចំនួន បានលើកឡើងនូវមតិដែលអាចនាំមកនូវការភ័ន្តច្រឡំជាសាធារណៈមកលើស្ថាប័នអាជ្ញាធរជាតិអប្សរា ពាក់ព័ន្ធនឹងទីតាំងសំណង់ការិយាល័យលក់ដីឡូតិ៍របស់គាត់ លើក្បាលដីលេខ៥២២៩ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
បន្ទាប់ពីមានយុទ្ធនាការដាំកូនឈើឡើងវិញនៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គ មានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងព្រះសង្ឃ និងវិស័យឯកជនបានបង្ហាញស្មារតីចូលរួមយ៉ាងច្រើនកុះករដើម្បីបំផុសគំនិតនិងដាស់តឿនស្មារតីមហាជនឲ្យចូលរួមដាំដើមឈើឡើងវិញ។ ជាពិសេស ផ្សព្វផ្សាយទស្សនៈចូលរួមធ្វើ និងចូលរួមទទួលខុសត្រូវទាំងអស់គ្នា ក្នុងសកម្មភាពទប់ស្កាត់ និងការកាប់បំផ្លាញព្រៃក្នុងរមណីយដ្ឋានអង្គរ។
តាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានបង្ហាញថា មុនរដូវវស្សាឆ្នាំនេះចូលមកដល់ ក្រុមការងារបានចុះពិនិត្យមើលស្ថានភាព ប្រព័ន្ធប្រឡាយរំដោះទឹកភ្លៀង និងលូរំដោះទឹក និងបានស្តារសម្អាតឡើងវិញនូវកកកំណកដីដែលអាចធ្វើឱ្យស្ទះដល់លំហូរទឹកបាន។
ដូចសព្វមួយដង ឱ្យតែមានគ្រោះរាំងស្ងួត ឬខ្សត់ភ្លៀង អ្នកភូមិលាងដៃ បានកៀងគរគ្នាដើម្បីរៀបចំប្រារព្ធពិធីបួងសួងសុំទឹកភ្លៀងនៅបរិវេណប្រាសាទនាគព័ន្ធដែលជាទំនៀមពីបុរាណ។ នៅឆ្នាំនេះ កម្មវិធីនេះត្រូវបានរៀបចំធ្វើនៅថ្ងៃទី១៣ និង១៤ ខែសីហា ដោយមានអ្នកចូលរួមប្រមាណ២០០អង្គ/នាក់។
រហាត់ទឹកឈើដ៏ធំមួយស្ថិតក្នុងទីតាំងបណ្តុះកូនឈើប្រាសាទតាកែវក្នុងឧទ្យានអង្គរ គឺបានកសាងឡើងតាំងពីសម័យសង្គមរាស្ត្រនិយមមកហើយ អមដោយផ្ទះលម្ហែកាយមួយនៅក្បែរនោះ ប៉ុន្តែត្រូវបានរងនូវការខូចខាតស្ទើរបាត់រូបរាងដោយសារអាយុកាល និងសង្គ្រាមនាសម័យប៉ុលពត។ នេះបើតាមការរៀបរាប់របស់លោក ម៉ៃ មួន ដែលជាអតីតអ្នកគ្រប់គ្រងរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប ដែលសព្វថ្ងៃបម្រើការនៅនាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា។
ដើមដំបូងមុន12345...236237បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
0892
ម្សិលមិញ
:
2464
សប្តាហ៍នេះ
:
03356
ខែនេះ
:
0070965
សរុប
:
008915108