ព័ត៌មានថ្មីៗ

បាឋកថាអំពី «ជនជាតិដើមភាគតិចក្នុងប្រវត្តិសាស្ត្រកម្ពុជា»

បានផ្សាយនៅ ថ្ងៃទី 26 ខែ កក្កដា ឆ្នាំ2019 12:59 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នាថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ មជ្ឃមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរានឹងរៀបចំបាឋកថាស្តីអំពី «ជនជាតិដើមភាគតិចក្នុងប្រវត្តិសាស្ត្រកម្ពុជា» ដោយលោកសាស្ត្រាចារ្យ អាំង ជូលាន នាវេលាម៉ោង៩.០០នាទីព្រឹក ដល់ម៉ោង១២.០០នាទីថ្ងៃត្រង់ នៅសាលសន្និសីទអង្គរ។

ចង់ដឹងថា ក្នុងដំណើរប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា តើជនជាតិដើមមានប្រវត្តិទំនាក់ទំនងអ្វីនឹងខ្មែរ? មានតួនាទី មានការចូលរួមអ្វីខ្លះជាមួយរាជការខ្មែរ សង្គមខ្មែរ សេដ្ឋកិច្ចខ្មែរ ប្រពៃណីខ្មែរ? តើហេតុអ្វីបានជាស្ទើរគ្រប់កិច្ចពិធីខ្មែរ តែងមានវត្តមានគ្រឿងតង្វាយរបៀបជនជាតិដើម?

អាជ្ញាធរជាតិអប្សរា សូមគោរពអញ្ជើញសាធារណជន មន្ត្រីរាជការ បុគ្គលិក គ្រប់ក្រសួងស្ថាប័ន មគ្គុទ្ទេសក៍ សិស្ស និស្សិត និងអ្នកសិក្សាស្រាវជ្រាវ ចូលរួមស្តាប់ដោយមេត្រី ដើម្បីស្វែងយល់បន្ថែមក្នុងការអភិវឌ្ឍចំណេះដឹងរបស់ខ្លួន។ សូមទំនាក់ទំនងមកកាន់លេខទូរសព្ទខាងក្រោមនេះ ដើម្បីទទួលបាននូវព័ត៌មានលម្អិតអំពីកម្មវិធី៕


នាព្រឹកថ្ងៃ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប៧ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរដែលប្រព្រឹត្តទៅនៅព្រះរាជដំណាក់ខេត្តសៀមរាប។
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលបានទទួលការអនុញ្ញាតឲ្យជួសជុល ឬរុះរើផ្ទះចាស់សាងសង់ផ្ទះថ្មីជំនួស មេត្តាជ្រាបថា៖ តាមរយៈការចុះត្រួតពិនិត្យបច្ចេកទេសរបស់មន្ត្រីមានសមត្ថកិច្ច អាជ្ញាធរជាតិអប្សរាសង្កេតឃើញមានសំណង់មួយចំនួនបានកំពុងអនុវត្តត្រឹមត្រូវតាមការអនុញ្ញាត និងមានមួយចំនួនទៀតពុំត្រឹមត្រូវតាមការអនុញ្ញាតឡើយ។ សូមពិនិត្យមើលសេចក្តីជូនដំណឹងដូចមានភ្ជាប់មកជាមួយខាងក្រោម៖
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ពាក្យស្នើសុំសាងសង់ ឬរុះរើផ្ទាស់ចាស់សាងសង់ផ្ទះថ្មីជំនួស នៅក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ មេត្តាជ្រាបថា៖ ក្រោយពីការចុះពិនិត្យដល់ទីតាំង និងពិនិត្យនូវរាល់ឯកសារពាក់ព័ន្ធចាំបាច់ទាំងឡាយ អាជ្ញាធរជាតិអប្សរាសូមធ្វើការអនុញ្ញាតនូវពាក្យស្នើសុំទាំងនោះដូចខាងក្រោម៖
មហាអង្គកឋិនទានដើម្បីនាំយកសំពត់ចីវរ ចំនួន៤៥,៦៧៨ មកវេរប្រគេនដល់ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ន្ធសីមា ទាំង២៥ខេត្ត-រាជធានី បានប្រព្រឹត្តទៅយ៉ាងអធឹកអធម នាវត្តឥន្រ្ទបត្តបុរី ( ហៅវត្ត អង្គរតូចខាងត្បូង) ដោយមានការផ្តួចផ្តើមពីលោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និងពុទ្ធបរិស័ទជិតឆ្ងាយ២៥ខេត្ត/ក្រុង ចូលរួមប្រមាណជិត១ម៉ឺនអង្គ/នាក់។
នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារចម្រុះរួមមាន នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នាយកដ្ឋានព្រៃឈេី ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានគ្រប់គ្រងទឹក បានចុះរៀបចំសោភ័ណភាព អនាម័យ និងបរិស្ថាន ក្នុងបរិវេណវត្តអង្គរខាងត្បូង (ក្បែរបន្ទប់អនាម័យ) ។
ដើមដំបូងមុន12345...256257បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
33281
ម្សិលមិញ
:
34420
សប្តាហ៍នេះ
:
67701
ខែនេះ
:
0148978
សរុប
:
009331260