ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាស្តារប្រឡាយបង្ហូរទឹកភ្លៀងនៅផ្នែកខាងក្រៅកសិន្ធុប្រាសាទអង្គរវត្តដើម្បីសម្រួលលំហូរទឹកនារដូវវស្សា

បានផ្សាយនៅ ថ្ងៃទី 26 ខែ កក្កដា ឆ្នាំ2019 12:07 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា បាននឹងកំពុងស្ដារប្រឡាយបង្ហូរទឹកភ្លៀងជុំវិញកសិន្ធុប្រាសាទអង្គរវត្តដើម្បីសម្រួលដល់លំហូរទឹកភ្លៀងនារដូវវស្សា។ ការងារនេះធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា ប្រឡាយបង្ហូរទឹកភ្លៀងទាំងនោះ មានស្លឹកឈើ សំរាម ក៏ដូចជាកំណកដី ដែលធ្វើឱ្យស្ទះពេលមានភ្លៀងនារដូវវស្សា។

ក្រៅពីការស្ដារប្រឡាយបង្ហូរទឹក ក្រុមការងារក៏នឹងធ្វើការភ្ជាប់ចន្លោះប្រឡាយនេះដើម្បីបង្ការការចូលចតរថយន្ដ យានជំនិះផ្សេងៗ ក៏ដូចជាការលក់ដូរ ហើយបានបោះសំរាមដោយគ្មានសណ្ដាប់ធ្នាប់ ដែលការណ៍នេះប៉ះពាល់ដល់បរិស្ថានក្នុងរមណីយដ្ឋានអង្គរយ៉ាងធ្ងន់ធ្ងរ។

រមណីយដ្ឋានអង្គរជាដួងព្រលឹងជាតិខ្មែរ ដែលកូនខ្មែរគ្រប់ៗរូប ត្រូវចូលរួមថែរក្សាកេរដំណែលនេះឱ្យបានគង់វង្សទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ដូច្នេះអាជ្ញាធរជាតិអប្សរា ជឿជាក់ថាបងប្អូនប្រជាពលរដ្ឋនឹងចូលមកកម្សាន្តក្នុងរមណីយដ្ឋាននេះប្រកបដោយស្មារតីទទួលខុសត្រូវ និងទុកដាក់វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ៕












អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក
នាព្រឹកថ្ងៃ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប៧ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរដែលប្រព្រឹត្តទៅនៅព្រះរាជដំណាក់ខេត្តសៀមរាប។
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលបានទទួលការអនុញ្ញាតឲ្យជួសជុល ឬរុះរើផ្ទះចាស់សាងសង់ផ្ទះថ្មីជំនួស មេត្តាជ្រាបថា៖ តាមរយៈការចុះត្រួតពិនិត្យបច្ចេកទេសរបស់មន្ត្រីមានសមត្ថកិច្ច អាជ្ញាធរជាតិអប្សរាសង្កេតឃើញមានសំណង់មួយចំនួនបានកំពុងអនុវត្តត្រឹមត្រូវតាមការអនុញ្ញាត និងមានមួយចំនួនទៀតពុំត្រឹមត្រូវតាមការអនុញ្ញាតឡើយ។ សូមពិនិត្យមើលសេចក្តីជូនដំណឹងដូចមានភ្ជាប់មកជាមួយខាងក្រោម៖
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ពាក្យស្នើសុំសាងសង់ ឬរុះរើផ្ទាស់ចាស់សាងសង់ផ្ទះថ្មីជំនួស នៅក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ មេត្តាជ្រាបថា៖ ក្រោយពីការចុះពិនិត្យដល់ទីតាំង និងពិនិត្យនូវរាល់ឯកសារពាក់ព័ន្ធចាំបាច់ទាំងឡាយ អាជ្ញាធរជាតិអប្សរាសូមធ្វើការអនុញ្ញាតនូវពាក្យស្នើសុំទាំងនោះដូចខាងក្រោម៖
មហាអង្គកឋិនទានដើម្បីនាំយកសំពត់ចីវរ ចំនួន៤៥,៦៧៨ មកវេរប្រគេនដល់ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ន្ធសីមា ទាំង២៥ខេត្ត-រាជធានី បានប្រព្រឹត្តទៅយ៉ាងអធឹកអធម នាវត្តឥន្រ្ទបត្តបុរី ( ហៅវត្ត អង្គរតូចខាងត្បូង) ដោយមានការផ្តួចផ្តើមពីលោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និងពុទ្ធបរិស័ទជិតឆ្ងាយ២៥ខេត្ត/ក្រុង ចូលរួមប្រមាណជិត១ម៉ឺនអង្គ/នាក់។
នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារចម្រុះរួមមាន នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នាយកដ្ឋានព្រៃឈេី ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានគ្រប់គ្រងទឹក បានចុះរៀបចំសោភ័ណភាព អនាម័យ និងបរិស្ថាន ក្នុងបរិវេណវត្តអង្គរខាងត្បូង (ក្បែរបន្ទប់អនាម័យ) ។
ដើមដំបូងមុន12345...256257បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
33812
ម្សិលមិញ
:
34420
សប្តាហ៍នេះ
:
68232
ខែនេះ
:
0149509
សរុប
:
009331791