ព័ត៌មានថ្មីៗ

អ្នកជំនាញផ្លូវថ្នល់ ចុះត្រួតពិនិត្យគុណភាពគ្រឹះផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ពីរង្វង់មូលព្រៃគុយដល់រង្វង់មូលកូនដំរី មុននឹងឈានដល់ការអ៊ុតកៅស៊ូ

បានផ្សាយនៅ ថ្ងៃទី 17 ខែ កក្កដា ឆ្នាំ2019 09:09 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃទី១៧ខែ កក្កដា ឆ្នាំ២០១៩ មន្រ្តីជំនាញផ្នែកផ្លូវថ្នល់មកពីនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា បានចុះត្រួតពិនិត្យលើកំណាត់ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ក្នុងគោលបំណងសិក្សាគុណភាពផ្លូវដែលកំពុងជួសជុលដើម្បីដឹងថា តើក្រុមហ៊ុនម៉ៅការ អនុវត្តបានត្រឹមត្រូវតាមបទដ្ឋានដែលអាជ្ញាធរជាតិអប្សរាបានកំណត់ និងផ្តល់ជូនឬអត់។

ក្នុងការចុះត្រួតពិនិត្យនេះឃើញថា សមស្របតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ រួមទាំងបានពិសោធន៍ទម្ងន់ផ្លូវ ដើម្បីធានាថា គ្រឹះថ្មផ្លូវមានភាពរឹងមាំ ធានាការប្រើប្រាស់បានយូរអង្វែង និងគ្មានបញ្ហាខូចខាតពេលរថយន្តធុនធំឆ្លងកាត់។ ក្នុងករណីរកឃើញថាក្រុមហ៊ុនមិនបានធ្វើគ្រប់តាមបទដ្ឋានដែលបានកំណត់ទេនោះ ភាគីក្រុមហ៊ុននឹងត្រូវរកវិធីសាស្រ្តថ្មីដើម្បីពង្រឹងកម្រិតកំហាប់នៃស្រទាប់គ្រឹះថ្មឡើងវិញ។

បន្ទាប់ពីត្រួតពិនិត្យឃើញថាត្រឹមត្រូវហើយ នឹងមានការអ៊ុតកៅស៊ូពីរង្វង់មូលព្រៃគុយដល់រង្វង់មូលកូនដំរី។ អំឡុងពេលជួសជុល អាជ្ញាធរជាតិអប្សរាសូមការយោគយល់អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ និងអ្នកដំណើរចំពោះការរំខាន ធូលីដីហុយ និងប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នា ជៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយ និងចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា ទើបផ្លូវថ្នល់អាចគង់វង្សអាចប្រើប្រាស់បានយូរអង្វែង៕












អត្ថបទ៖ លោក យី សុថា           រូបភាព៖ លោក ហាប់ គឹមអាន
កម្មវិធីសម្ដែងសិល្បៈ «រាត្រីចងចាំ» ដើម្បីអបអរខួបមួយឆ្នាំក្នុងការចុះបញ្ជីល្ខោនខោលចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ២៨ វិច្ឆិកា ឆ្នាំ២០១៨-២៨ វិច្ឆិកា ឆ្នាំ២០១៩ នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប មន្រ្តីអាជ្ញាធរជាតិអប្សរា ព្រមទាំងមហាជនជាទេសចរជាតិ-អន្ដរជាតិ ចូលរួមទស្សនាយ៉ាងច្រើនកុះករ។
រយៈពេល០៩ថ្ងៃហើយ ដែលមជ្ឈមណ្ឌលបណ្តុះ បណ្តាលនៃអាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាល អ្នកបន្តវេនបច្ចេកទេសជួសជុល អភិរក្ស និងស្រាវជ្រាវប្រាសាទបុរាណ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មក។
ប្រតិភូសមាជិកបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមនិងបច្ចេកវិទ្យានៃប្រទេសវៀតណាម លោក NGUYEN GIANG HAI បានចូលរួមធ្វើបាឋកថាស្ដីពី «វិស័យស្រាវជ្រាវបុរាណវិទ្យានិងការរកឃើញថ្មីៗនៅប្រទេសវៀតណាម» ដែលបានចែករំលែកចំណេះដឹងទាក់ទងនឹងវិស័យបុរាណវិទ្យាដល់មន្រ្តី បុគ្គលិក និងសាធារណជន ដែលសរុបប្រមាណ៥០នាក់។
វត្តរាជបូណ៌ជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តដទៃទៀត ដែលស្ថិតនៅតាមដងស្ទឹងសៀមរាប ស្ថិតក្នុងភូមិសាស្ត្រភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ អារាមនេះមានព្រះវិហារមួយដែលមានលក្ខណៈស្ថាបត្យកម្មល្អឯក ហើយប្រហែលជាសាងសង់ឡើងក្នុងរាជ្យព្រះបាទនរោត្តម។
យោងតាមរបាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាក្នុងអំឡុងខែតុលា ឆ្នាំ២០១៩នេះ ក្រុមការងារបានជួយសង្រ្គោះភ្ញៀវទេសចរដែលរងរបួសចំនួន១០ករណី ក្នុងនោះមាន រអិលឬជំពប់ជើងដួល គ្រិច ថ្លោះដៃជើង ខ្យល់គរ ដួលសន្លប់ និងចុកពោះ ជាដើមបាន។ បញ្ហាទាំងនេះកើតឡើងដោយសារភ្ញៀវខ្លះមានការធ្វេសប្រហែស និងមិនគោរពតាមការណែនាំ ឬផ្លាកសញ្ញាហាមឃាត់ និងបញ្ហាសុខភាពផ្ទាល់ខ្លួន។
ដើមដំបូងមុន12345...271272បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
2358
ម្សិលមិញ
:
2032
សប្តាហ៍នេះ
:
90496
ខែនេះ
:
0222622
សរុប
:
009691379