NEWS

អាជ្ញាធរជាតិអប្សរាបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៤ លើកទី៤

Published on 19 June 2019 02:35 PM Post By ៖ Apsara National Authority

ក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរាបានបើកកិច្ចប្រជុំលើកទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

របៀបវារៈនៃកិច្ចប្រជុំរួមមាន ១.ការតាមដាននិងពិនិត្យលទ្ធផលសម្រេចបានក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣ ២.របាយការណ៍សង្ខេបអំពីសកម្មភាពនិងលទ្ធផលការងារសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរារយៈពេល៤ខែ(មករា-មេសា ឆ្នាំ២០១៩) ៣.វឌ្ឍនភាពការងារស្តីពីការកែសម្រួលព្រះរាជក្រឹត្យរបស់អាជ្ញាធរជាតិអប្សរា ៤.ស្ថានភាពបច្ចុប្បន្នហិរញ្ញវត្ថុនិងពិនិត្យសម្រេចគម្រោងថវិកាឆ្នាំ២០២០របស់អាជ្ញាធរជាតិអប្សរា។

ជាលទ្ធផល កិច្ចប្រជុំបានពិភាក្សាយ៉ាងល្អិតល្អន់ទៅលើរាល់របៀបវារៈនីមួយៗ ព្រមទាំងបានគាំទ្រនូវរាល់សកម្មភាពដែលអាជ្ញាធរជាតិអប្សរាអនុវត្តនាពេលកន្លងមក ជាពិសេសបានផ្តល់គោលការណ៍ណែនាំសំខាន់ៗដើម្បីអាជ្ញាធរជាតិអប្សរាអនុវត្តនាពេលអនាគត៕










អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជម្រាបជូនដំណឹងដល់គ្រប់ក្រសួង មន្ទីរ ស្ថាប័នជាតិ-អន្តរជាតិ សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៏ទេសចរណ៍ មគ្គុទ្ទេសក៏ទេសចរណ៍ សមាគមសណ្ឋាគារ ក្រុមហ៊ុនទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរណ៍ អ្នកដឹកជញ្ជូនភ្ញៀវទេសចរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា៖ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរថជាតិអប្សរា ជាមួយក្រុមហ៊ុន AEON និងសាកលវិទ្យាល័យ SOPHIA សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរនឹងផ្អាកទទួលអ្នកទស្សនាជាតិ-អន្តរជាតិមួយរយៈ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ដើម្បីជួសជុសផ្នែកខ្លះនៃអគារដែលរងការខូចខាត និងកែលំអសេវាកម្មឱ្យកាន់តែប្រសើរជាងមុនមួយកំរិតថែមទៀត។
ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាសម្រាប់អនុវត្តអនុក្រឹត្យលេខ១៥៨ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលស្តីពីការប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ ប្រើប្រាស់ និងដាំដុះជាក់ស្តែងនៅក្នុងដីបុរីសណ្ឋាគារអង្គរសៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានបើកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យរបាយការណ៍សកម្មភាពការងារ ដែលបានអនុវត្តកន្លងមក។
សកម្មភាពកាត់ក្រី និងត្រួសត្រាយមែកឈើ នៅលើខ្នងទំនប់ខាងជើងនៃបារាយណ៍ទឹកថ្លា ត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់សោភណភាព និងបញ្ជៀសគ្រោះថ្នាក់ ដែលអាចកើតមានឡើងជាយថាហេតុ។
ដោយបទពិសោធន៍នារដូវប្រាំងកន្លងទៅ អ្នកស្រុកនាំគ្នាដុតព្រៃពង្រីកដីកសិកម្ម នៅក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ ឆ្នាំនេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមឧទ្យានុរក្សនៃក្រសួងបរិស្ថាន ចុះផ្សព្វផ្សាយអំពីគោលការណ៍អភិរក្សព្រៃឈើក្នុងតំបន់បេតិកភណ្ឌពិភពលោក ទៅកាន់ប្រជាពលរដ្ឋតាមភូមិដែលធ្លាប់មានបញ្ហាកន្លងមក។ នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រុមការងារចម្រុះបានចុះទៅផ្សព្វផ្សាយ នៅភូមិភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រុមការងារសហគមន៍ទី៥ ប្រចាំស្រុកបន្ទាយស្រីដឹកនាំដោយឯកឧត្ដម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានក្រុម រួមនឹងមន្ត្រីបុគ្គលិកជាច្រើនរូបទៀតបានសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋានចុះសាកសួរសុខទុក្ខ សំណេះសំណាល និងអប់រំផ្សព្វផ្សាយពីសម្បត្តិបេតិកភណ្ឌដល់ប្រជាពលរដ្ឋនៅភូមិសាលាក្រវ៉ាន់ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
5548
Yesterday
:
6151
This Week
:
71983
This Month
:
0156137
Total
:
014215992