ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៤ លើកទី៤

បានផ្សាយនៅ ថ្ងៃទី 19 ខែ មិថុនា ឆ្នាំ2019 02:35 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរាបានបើកកិច្ចប្រជុំលើកទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

របៀបវារៈនៃកិច្ចប្រជុំរួមមាន ១.ការតាមដាននិងពិនិត្យលទ្ធផលសម្រេចបានក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣ ២.របាយការណ៍សង្ខេបអំពីសកម្មភាពនិងលទ្ធផលការងារសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរារយៈពេល៤ខែ(មករា-មេសា ឆ្នាំ២០១៩) ៣.វឌ្ឍនភាពការងារស្តីពីការកែសម្រួលព្រះរាជក្រឹត្យរបស់អាជ្ញាធរជាតិអប្សរា ៤.ស្ថានភាពបច្ចុប្បន្នហិរញ្ញវត្ថុនិងពិនិត្យសម្រេចគម្រោងថវិកាឆ្នាំ២០២០របស់អាជ្ញាធរជាតិអប្សរា។

ជាលទ្ធផល កិច្ចប្រជុំបានពិភាក្សាយ៉ាងល្អិតល្អន់ទៅលើរាល់របៀបវារៈនីមួយៗ ព្រមទាំងបានគាំទ្រនូវរាល់សកម្មភាពដែលអាជ្ញាធរជាតិអប្សរាអនុវត្តនាពេលកន្លងមក ជាពិសេសបានផ្តល់គោលការណ៍ណែនាំសំខាន់ៗដើម្បីអាជ្ញាធរជាតិអប្សរាអនុវត្តនាពេលអនាគត៕










សៀវភៅថ្មីដ៏មានសារៈប្រយោជន៍ចំនួន៨ក្បាលនិង៨ចំណងជើងដែល មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជា្ញធរជាតិអប្សរាទើបនឹងទទួលបាន ត្រូវបានដាក់តម្កល់ទុកក្នុងបណ្ណាល័យរបស់មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជា្ញធរជាតិអប្សរាសម្រាប់ប្រយោជន៍ដល់ការសិក្សាស្រាវជា្រវ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជា្ញធរជាតិអប្សរាកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាដែល ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវបាន ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ប្រោសព្រះរាជទានគោរមងារជា សម្ដេចវិបុលបញ្ញា សុខ អាន, ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយក អាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិក ក្រោមឱវាទ សូមគោរពជូនពរ សម្ដេចវិបុលបញ្ញា សុខ អាន បានប្រកបដោយសព្ទសាធុការពរ ទទួលបាននូវសុខភាពបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីចូលរួមបន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងភាពសម្បូរសប្បាយជារៀងរហូត។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនឯកឧត្តម បណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានដឹកនាំ មន្ត្រីបច្ចេកទេសមួយចំនួន ដើម្បីចូលជួបសម្ដែងការគួរសមដល់ថ្នាក់ដឹកនាំស្ថាប័នមួយចំនួនដែលតែងតែផ្ដល់ការគាំទ្រ និងជួយជ្រោមជ្រែងយ៉ាងសំខាន់ដល់កិច្ចការអភិរក្សប្រាសាទនៅតំបន់អង្គរ។
ហ្វូងដង្កូវជាច្រើន បាននិងកំពុងបំផ្លាញដើមរុក្ខជាតិរបស់អ្នកភូមិអង្គរ ដូចជាដើមត្នោត និងដើមដូង។ អ្នកជំនាញបានហៅជំងឺនេះថា ជាជំងឺក្រាភ្លើង ហើយវាតែងកើតមាននៅរដូវក្តៅ ដែលវាស៊ីមែកស្លឹកដើមត្នោត និងដូង។ យ៉ាងណា អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានប្រាប់ប្រជាពលរដ្ឋកុំឲ្យបារម្ភពីបញ្ហានេះ ព្រោះថាដង្កូវនោះគ្រាន់តែស៊ីស្លឹក ហើយវាមិនបង្កឲ្យដើមរុក្ខជាតិងាប់ទេ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
0842
ម្សិលមិញ
:
8347
សប្តាហ៍នេះ
:
29477
ខែនេះ
:
0182986
សរុប
:
012952418