NEWS

អាជ្ញាធរជាតិអប្សរាបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៤ លើកទី៤

Published on 19 June 2019 02:35 PM Post By ៖ Apsara National Authority

ក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរាបានបើកកិច្ចប្រជុំលើកទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

របៀបវារៈនៃកិច្ចប្រជុំរួមមាន ១.ការតាមដាននិងពិនិត្យលទ្ធផលសម្រេចបានក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣ ២.របាយការណ៍សង្ខេបអំពីសកម្មភាពនិងលទ្ធផលការងារសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរារយៈពេល៤ខែ(មករា-មេសា ឆ្នាំ២០១៩) ៣.វឌ្ឍនភាពការងារស្តីពីការកែសម្រួលព្រះរាជក្រឹត្យរបស់អាជ្ញាធរជាតិអប្សរា ៤.ស្ថានភាពបច្ចុប្បន្នហិរញ្ញវត្ថុនិងពិនិត្យសម្រេចគម្រោងថវិកាឆ្នាំ២០២០របស់អាជ្ញាធរជាតិអប្សរា។

ជាលទ្ធផល កិច្ចប្រជុំបានពិភាក្សាយ៉ាងល្អិតល្អន់ទៅលើរាល់របៀបវារៈនីមួយៗ ព្រមទាំងបានគាំទ្រនូវរាល់សកម្មភាពដែលអាជ្ញាធរជាតិអប្សរាអនុវត្តនាពេលកន្លងមក ជាពិសេសបានផ្តល់គោលការណ៍ណែនាំសំខាន់ៗដើម្បីអាជ្ញាធរជាតិអប្សរាអនុវត្តនាពេលអនាគត៕










អាជ្ញាធរជាតិអប្សរាសូមធ្វើការប្រកាសហាមយកសត្វគ្រប់ប្រភេទទៅព្រលែងចូលក្នុងកសិន្ធុប្រាសាទនានានៃតំបន់រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។ ដើម្បីជ្រាបពិស្តារអំពីការហាមនូវសកម្មភាពព្រលែងសត្វចូលក្នុងកសិន្ធុប្រាសាទនានា សូមអានសេចក្តីជូនដំណឹងដែលមានភ្ជាប់ជូនមកជាមួយ៖
ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំព្រះខែ និងបណ្តែតប្រទីប អាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានរួមគ្នារៀបចំពិធីដាល់អំបុក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប នៅព្រះលានជល់ដំរីចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
ពិធីទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ៩វិច្ឆិកា ២០១៩ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅព្រះលានជល់ដំរី ក្រុងអង្គរធំ ក្រោមអធិបតីភាពឯកឧត្ត ម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ មន្ត្រីរាជការ បុគ្គលិក កម្មករ ព្រមទាំង ព្រះសង្ឃ និងភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។
កូនក្រពើដែលព្រលែងថ្ងៃមុន ត្រូវបានប្រជាពលរដ្ឋចាប់បានវិញហើយនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកានេះ។ បច្ចុប្បន្នក្រពើនោះ ត្រូវបានមន្រ្តីជំនាញផ្នែករដ្ឋបាលជលផលខេត្តសៀមរាបយកទៅរក្សាទុកនៅកន្លែងដទៃរួចហើយដែរ។
ថ្ងៃ​សុក្រ​ ១២កេីត​ ខែកត្ដិក​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ក្រុមការងារចម្រុះ​រដ្ឋបាលខេត្ត​ អាជ្ញាធរអប្សរា មន្ទីរ​ អង្គភាព​ជំនាញពាក់ព័ន្ធ​ បានចុះពិនិត្យ​កន្លែង​ដែលបានលែងកូនក្រពេី​ និងរកមធ្យោបាយដេីម្បីតាមចាប់កូនក្រពេីតូច​ បណ្ដោយ​ប្រហែល​ ៤០​សង់ទីម៉ែត្រ​ ដែលបានព្រលែងចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត​នៅប៉ែក​ខាងកេីត។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
3
Today
:
2287
Yesterday
:
3345
This Week
:
08171
This Month
:
0056644
Total
:
009429920