ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៤ លើកទី៤

បានផ្សាយនៅ ថ្ងៃទី 19 ខែ មិថុនា ឆ្នាំ2019 02:35 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរាបានបើកកិច្ចប្រជុំលើកទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

របៀបវារៈនៃកិច្ចប្រជុំរួមមាន ១.ការតាមដាននិងពិនិត្យលទ្ធផលសម្រេចបានក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣ ២.របាយការណ៍សង្ខេបអំពីសកម្មភាពនិងលទ្ធផលការងារសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរារយៈពេល៤ខែ(មករា-មេសា ឆ្នាំ២០១៩) ៣.វឌ្ឍនភាពការងារស្តីពីការកែសម្រួលព្រះរាជក្រឹត្យរបស់អាជ្ញាធរជាតិអប្សរា ៤.ស្ថានភាពបច្ចុប្បន្នហិរញ្ញវត្ថុនិងពិនិត្យសម្រេចគម្រោងថវិកាឆ្នាំ២០២០របស់អាជ្ញាធរជាតិអប្សរា។

ជាលទ្ធផល កិច្ចប្រជុំបានពិភាក្សាយ៉ាងល្អិតល្អន់ទៅលើរាល់របៀបវារៈនីមួយៗ ព្រមទាំងបានគាំទ្រនូវរាល់សកម្មភាពដែលអាជ្ញាធរជាតិអប្សរាអនុវត្តនាពេលកន្លងមក ជាពិសេសបានផ្តល់គោលការណ៍ណែនាំសំខាន់ៗដើម្បីអាជ្ញាធរជាតិអប្សរាអនុវត្តនាពេលអនាគត៕










នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ឯកឧត្ដមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានទទួលជួបគណៈប្រតិភូរដ្ឋសភាខេត្តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោកស្រី HE LONGQUN ប្រធានគណៈកម្មការកិច្ចការជនជាតិភាគតិចនៃរដ្ឋសភាខេត្តក្វាងស៊ី។
កូនគ្រញូងចំនួន១០០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាយកទៅប្រគេនព្រះសង្ឃ ដើម្បីដាំក្នុងបរិវេណវត្តថ្មីដំរីសែនជ័យ នៅក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ស្ថិតនៅក្នុងតំបន់ការពារនៃឧទ្យានអង្គរ។ ការប្រគេនដើមគ្រញូងនេះ ធ្វើឡើងដើម្បីបញ្ជាក់ពីកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ដើម្បីជំរុញឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយក្រុមការងារជំនាញជាច្រើនរូប បានចុះទៅបំពេញទស្សនកិច្ចនៅភូមិធម្មជាតិរុនតាឯកដើម្បីមើលពីភាពរីកចម្រើននៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធភូមិ ការដាំដុះ បច្ចេកទេសក្នុងការធ្វើកសិកម្ម និងជីវភាពរបស់ប្រជាជនដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
ព្រៃឈើមិនត្រឹមតែផ្តល់ផលប្រយោជន៍ខ្លាំងចំពោះមនុស្សនិងសត្វនោះទេ តែក៏មានប្រយោជន៍ចំពោះបេតិកភណ្ឌផងដែរព្រោះព្រៃឈើអាចធ្វើជារបាំងការពារខ្យល់បក់បោក ទប់ស្កាត់ការសឹករឹល ការហូរច្រោះនិងស្រូបទឹកក្រោមដីដើម្បីផ្តល់សំណើមដល់ប្រាង្គប្រាសាទ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
15611
ម្សិលមិញ
:
18011
សប្តាហ៍នេះ
:
15611
ខែនេះ
:
0015611
សរុប
:
010952595