ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាស្នើសុំប្រជាជនកុំកាប់ដើមឈើក្នុងតំបន់អង្គរដោយគ្មានការអនុញ្ញាត

បានផ្សាយនៅ ថ្ងៃទី 17 ខែ មិថុនា ឆ្នាំ2019 02:27 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រៅពីប្រាង្គប្រាសាទបុរាណជាច្រើន រមណីយដ្ឋានអង្គរក៏មានព្រៃឈើធម្មជាតិដែលមានអាយុកាលរាប់រយឆ្នាំ។ ម្យ៉ាងទៀតព្រៃឈើទាំងនោះ ផ្តល់ជាម្លប់ ជាជម្រកសត្វព្រៃ និងផ្តល់ជាអនុផលព្រៃឈើយ៉ាងច្រើនដល់សហគមន៍រស់នៅជុំវិញរៀងរាល់ថ្ងៃ។

ជាភ័ព្វសំណាងដែលប្រជាជនបានរស់នៅក្បែរដើមឈើដែលមានអាយុកាលរាប់រយឆ្នាំ។ តែផ្ទុយទៅវិញ សព្វថ្ងៃព្រៃឈើជាច្រើនកន្លែងផ្សេងគ្នាកំពុងរងនូវការកាប់បំផ្លាញពីជនខិលខូចមួយចំនួនដែលមិនបានយល់ពីតម្លៃ និងមានតួនាទីសំខាន់សម្រាប់បរិស្ថាន ហើយហេតុការណ៍នេះអាជ្ញាធរជាតិអប្សរាតែងតែព្យាយាមទប់ស្កាត់នូវសកម្មភាពនានាដែល គំរាមកំហែងដល់ព្រៃឈើ។

ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ លោក ឃុន រ៉ើន ប្រជាជនរស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ខេត្តសៀមរាប បានកាប់លះមែកអំពិលមួយដើមដែលមានអាយុកាលជាងរយឆ្នាំមកហើយ។ បន្ទាប់ពីបានទទួលបានព័ត៌មាននេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះទៅហាមឃាត់ និងធ្វើកិច្ចសន្យាហាមប៉ះពាល់ដើមអំពិលជាបន្តទៀត ហើយរាល់ការកាប់លះមែកឈើក្នុងតំបន់អង្គរ ត្រូវសុំច្បាប់អនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធជាមុន និងស្នើឱ្យអាជ្ញាធរមូលដ្ឋានជួយអប់រំប្រជាជន និងទប់ស្កាត់បទល្មើសព្រៃឈើកុំឱ្យមានករណីនេះកើតមានជាបន្តទៀត៕









អត្ថបទ៖ លោក យី សុថា       រូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា
នារយៈពេល៧ខែដើមឆ្នាំ២០១៩ គឺចាប់ពីថ្ងៃទី១មករា ដល់ថ្ងៃទី២៥ កក្កដា អាជ្ញាធរជាតិអប្សរាបានដាំកូនឈើក្នុងរមណីយដ្ឋានអង្គរបានចំនួន ១៩,៥៤១ដើម ដែលក្នុងនោះរួមមាន ឈើទាល គគីរ គ្រញូង បេង ធ្នង់ ច្រេស នាងនួន កកោះ ផ្តៀក ត្រយឹង ចំបក់ ធ្លក ពពេល បង្កូវ ត្រាច ស្រទ្បៅ អង្កាញ់ ធេ្មញត្រី គុយ រំដួល ផ្កាជើងគោ អំពិលបារាំង ត្របែកព្រៃ និងអង្គារបុស្ស។
ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងពលករទាំងអស់របស់អាជ្ញាធរជាតិអប្សរា សូមគោរពជូនពរបវរមហាប្រសើរជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី សូមប្រកបដោយកម្លាំងមាំមួន សុខភាពល្អបរិបូណ៌ បញ្ញាញាណវាងវៃ និងអាយុយឺនយូរ ដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសជាតិទទួលបានជោគជ័យថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពលើសកលលោក។
បដិមាព្រះសិវៈរាំ កម្ពស់៥ម៉ែត្រ មានព្រះសិរ២ជាន់ ព្រះភក្ត្រ៥ ព្រះហស្ថ១០ មានប្រភពមកពីប្រាសាទក្រហមនៅកោះកេរ នាស.វ.ទី១០នៃគ.ស. ស្ថិតក្នុងសភាពបាក់បែកចំនួន១០០០០បំណែក បច្ចុប្បន្នកំពុងត្រូវបានក្រុមអ្នកជំនាញនៃអភិរក្សដ្ឋានអង្គរ សហការជាមួយអាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិអប្សរា សារៈមន្ទីរជាតិភ្នំពេញ និងសាលាបារាំងចុងបូព៌ាធ្វើការជួសជុលផ្គុំរូបរាងឡើងវិញតាមទម្រង់ដើម។
នៅព្រឹកថ្ងៃទី៤ សីហា ឆ្នាំ២០១៩នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ បានចូលរួមក្នុងពិធីបើកទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរលើកទី៦ ដែលធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត។ ពិធីនេះមានការចូលរួមជាអធិបតីភាពពីឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប សមាជិកក្រុមប្រឹក្សាខេត្ត រួមនិងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។
នាព្រឹកថ្ងៃទី០៤ ខែសីហាឆ្នាំ២០១៩ នេះ អាជ្ញាធរជាតិអប្សរានិងមូលនិធិបរិស្ថានAEON ជប៉ុន ដោយមានការចូលរួមពីនិស្សិតអន្តរជាតិមកពីសាកលវិទ្យាល័យនៃបណ្តាប្រទេសអាស៊ាន កូរ៉េ ចិន និងជប៉ុន ចំនួន១០ ប្រទេស បានរួមគ្នាដាំដើមឈើឡើងវិញសរុប ៥០០ដើម នៅបរិវេណខាងត្បូងប្រាសាទបន្ទាយក្តី ។ ក្នុងឱកាសនោះ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ការចូលរួមពីអ្នកពាក់ពន្ធ័ទាំងអស់រួមមានមានព្រះសង្ឃ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
2915
ម្សិលមិញ
:
3825
សប្តាហ៍នេះ
:
09204
ខែនេះ
:
0076813
សរុប
:
008920956