ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាស្នើសុំប្រជាជនកុំកាប់ដើមឈើក្នុងតំបន់អង្គរដោយគ្មានការអនុញ្ញាត

បានផ្សាយនៅ ថ្ងៃទី 17 ខែ មិថុនា ឆ្នាំ2019 02:27 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រៅពីប្រាង្គប្រាសាទបុរាណជាច្រើន រមណីយដ្ឋានអង្គរក៏មានព្រៃឈើធម្មជាតិដែលមានអាយុកាលរាប់រយឆ្នាំ។ ម្យ៉ាងទៀតព្រៃឈើទាំងនោះ ផ្តល់ជាម្លប់ ជាជម្រកសត្វព្រៃ និងផ្តល់ជាអនុផលព្រៃឈើយ៉ាងច្រើនដល់សហគមន៍រស់នៅជុំវិញរៀងរាល់ថ្ងៃ។

ជាភ័ព្វសំណាងដែលប្រជាជនបានរស់នៅក្បែរដើមឈើដែលមានអាយុកាលរាប់រយឆ្នាំ។ តែផ្ទុយទៅវិញ សព្វថ្ងៃព្រៃឈើជាច្រើនកន្លែងផ្សេងគ្នាកំពុងរងនូវការកាប់បំផ្លាញពីជនខិលខូចមួយចំនួនដែលមិនបានយល់ពីតម្លៃ និងមានតួនាទីសំខាន់សម្រាប់បរិស្ថាន ហើយហេតុការណ៍នេះអាជ្ញាធរជាតិអប្សរាតែងតែព្យាយាមទប់ស្កាត់នូវសកម្មភាពនានាដែល គំរាមកំហែងដល់ព្រៃឈើ។

ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ លោក ឃុន រ៉ើន ប្រជាជនរស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ខេត្តសៀមរាប បានកាប់លះមែកអំពិលមួយដើមដែលមានអាយុកាលជាងរយឆ្នាំមកហើយ។ បន្ទាប់ពីបានទទួលបានព័ត៌មាននេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះទៅហាមឃាត់ និងធ្វើកិច្ចសន្យាហាមប៉ះពាល់ដើមអំពិលជាបន្តទៀត ហើយរាល់ការកាប់លះមែកឈើក្នុងតំបន់អង្គរ ត្រូវសុំច្បាប់អនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធជាមុន និងស្នើឱ្យអាជ្ញាធរមូលដ្ឋានជួយអប់រំប្រជាជន និងទប់ស្កាត់បទល្មើសព្រៃឈើកុំឱ្យមានករណីនេះកើតមានជាបន្តទៀត៕









អត្ថបទ៖ លោក យី សុថា       រូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា
នាព្រឹកថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣ក្រុម គឺក្រុមការងារប្រចាំស្រុកប្រាសាទបាគង ស្រុកអង្គរធំ និងក្រុងសៀមរាប បានចុះទៅជួបប្រជាពលរដ្ឋ និងដោះស្រាយសំណើសុំជួសជុលផ្សេងៗតាមការស្នើសុំរបស់ពួកគាត់។ ជាមួយគ្នានេះក៏បាននាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពមាតា និងទារកទៅចែកជូនស្ត្រីទើបសម្រាលកូនចំនួន១០នាក់ផងដែរ។
ខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ ដែលរំឭកអំពីប្រវត្តិដ៏ជូរចត់នៃរបបវាលពិឃាត ដឹកនាំផលិតដោយលោកស្រី Angelina Jolie ជាតារា និងជាផលិតករដ៏ល្បីរបស់ Hollywood នឹងត្រូវចាក់បញ្ចាំងជាលើកដំបូងបង្អស់នៅលើវាលស្មៅនៃព្រះលានជល់ដំរី នាថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ
ក្រុមបាល់ទាត់អាជ្ញាធរជាតិអប្សរា បានបន្តលើកពានជើងឯក នៃពានរង្វាន់រដ្ឋបាលខេត្តសៀមរាប ក្រោយពីបំបាក់ក្រុមសាលាក្រុងសៀមរាបក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល៦ទល់នឹង២កាលពីរាត្រីថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
11
ថ្ងៃនេះ
:
1841
ម្សិលមិញ
:
3859
សប្តាហ៍នេះ
:
01841
ខែនេះ
:
0244580
សរុប
:
011707176