NEWS

បុគ្គលដែលប្រកាសលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោកអាចនឹងប្រឈមវិធានការផ្លូវច្បាប់ប្រសិនបើមិនបញ្ឈប់!

Published on 16 June 2019 09:15 AM Post By ៖ Apsara National Authority
ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមធ្វើការអំពាវនាវដល់បុគ្គល ដែលមានគណនីហ្វេសប៊ុក​ (តាណន លក់ដី Ta Norn Estate Sam Angkor Realty ម៉ាក់ លីហេង ម៉ាក់ លីហេង Boom Boom 3Brothers Property) និងបុគ្គលផ្សេងទៀត ដែលកំពុងតែប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរតាមប្រព័ន្ធទំនាក់ទំនងសង្គម ឲ្យបញ្ឈប់នូវសកម្មភាពរបស់ខ្លួនជាបន្ទាន់​។ ក្នុងករណីមិនព្រមបញ្ឈប់សកម្មភាពនេះទេ អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។

ម្យ៉ាងទៀត​ ដេីម្បីបង្ការការខូចខាតផលប្រយោជន៍របស់សាធារណជនដែលកេីតឡេីងពីការទិញដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ​ អាជ្ញាធរជាតិអប្សរាក៏សូមអំពាវនាវផងដែរដល់សាធារណជនដែលមានបំណងទិញដីធ្លីក្នុងតំបន់នេះ​ សូមកុំទិញឱ្យសោះ​ និងសូមធ្វើការទំនាក់ទំនងមកកាន់អាជ្ញាធរជាតិអប្សរា បេីមានចម្ងល់ទាំងឡាយណាពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរតាមលេខទូរសព្ទ ០៩២ ៨៩ ៩៩ ៦៦។

សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ​ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗ​ដែលត្រូវការកិច្ចការពារកម្រិតខ្ពស់បំផុត​ (តំបន់១)​ និងជាតំបន់សម្បូរសំណល់បុរាណវត្ថុ​ដែលត្រូវការពារទប់ទល់នឹងនឹងការប្រេីប្រាស់ដីធ្លីផ្តេសផ្តាសនិងការអភិវឌ្ឍន៍មិនសមស្រប(តំបន់២)។ ការលក់ទិញដីធ្លីក្នុងតំបន់នេះ គឺផ្ទុយនឹងច្បាប់ដែលមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២។
















នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ក្រុមអ្នកជំនាញការចំពោះកិច្ចគណៈកម្មធិការអាយស៊ីស៊ី-អង្គរ ឬហៅថា អាដហុក បានចុះពិនិត្យការដ្ឋានប្រាសាទមេបុណ្យខាងលិច។ ការងារនេះធ្វើឡើងដើម្បីតាមដានរាល់អនុសាសន៍ ដែលក្រុមអ្នកជំនាញការទាំងនោះបានផ្តល់ឱ្យក្រុមអ្នកជួសជុលនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ កាលពីអំឡុងខែ មិថុនាកន្លងទៅ។
ព្រឹត្តការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិឆ្នាំ២០១៩បានចាប់ផ្តើមសាជាថ្មីនៅលើទឹកដីអង្គរ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ដែលមានអ្នកចូលរួមជាជនជាតិខ្មែរនិងបរទេសជាច្រើន។
នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ក្រុមអ្នកជំនាញការចំពោះកិច្ចគណៈកម្មធិការអាយស៊ីស៊ី-អង្គរ ឬហៅថា អាដហុក បានចុះទៅពិនិត្យនៅការដ្ឋានស្ថាបនាផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ។ ក្នុងការចុះពិនិត្យនោះ ក្រុមអ្នកជំនាញការបានសាទរចំពោះគំនិតផ្តួចផ្តើមរបស់អាជ្ញាធរជាតិអប្សរាក្នុងការរៀបចំផ្លូវកង់នេះ និងថែមទាំងបានគិតគូរខ្ពស់ចំពោះសុវត្តិភាពក្នុងការធ្វើដំណើរទៅមកប្រកបដោយសុវត្តិភាពរបស់ប្រជាជន សិស្សានុសិស្ស ភ្ញៀវទេសចរ ក៏ដូចជាយកចិត្តទុកដាក់ខ្ពស់លើបញ្ហាបរិស្ថាន។
ដូចសព្វមួយដង នៅមួយសប្តាហ៍មុនកិច្ចប្រជុំ ក្រុមអ្នកជំនាញការចំពោះកិច្ចនៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានចុះតាមការដ្ឋាននានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីវាយតម្លៃ តាមដានការអនុវត្តការងារជួសជុល ការងារស្រាវជ្រាវ គម្រោងអភិវឌ្ឍន៍ និងពិនិត្យពិភាក្សាលើគម្រោងថ្មីៗ តើបានអនុវត្តស្របឬត្រឹមត្រូវតាមអនុសាសន៍ដែលអ្នកជំនាញឱ្យអនុវត្តឬអត់ ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
4
Today
:
2157
Yesterday
:
12153
This Week
:
60885
This Month
:
0139511
Total
:
009889197