NEWS

បុគ្គលដែលប្រកាសលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោកអាចនឹងប្រឈមវិធានការផ្លូវច្បាប់ប្រសិនបើមិនបញ្ឈប់!

Published on 16 June 2019 09:15 AM Post By ៖ Apsara National Authority
ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមធ្វើការអំពាវនាវដល់បុគ្គល ដែលមានគណនីហ្វេសប៊ុក​ (តាណន លក់ដី Ta Norn Estate Sam Angkor Realty ម៉ាក់ លីហេង ម៉ាក់ លីហេង Boom Boom 3Brothers Property) និងបុគ្គលផ្សេងទៀត ដែលកំពុងតែប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរតាមប្រព័ន្ធទំនាក់ទំនងសង្គម ឲ្យបញ្ឈប់នូវសកម្មភាពរបស់ខ្លួនជាបន្ទាន់​។ ក្នុងករណីមិនព្រមបញ្ឈប់សកម្មភាពនេះទេ អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។

ម្យ៉ាងទៀត​ ដេីម្បីបង្ការការខូចខាតផលប្រយោជន៍របស់សាធារណជនដែលកេីតឡេីងពីការទិញដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ​ អាជ្ញាធរជាតិអប្សរាក៏សូមអំពាវនាវផងដែរដល់សាធារណជនដែលមានបំណងទិញដីធ្លីក្នុងតំបន់នេះ​ សូមកុំទិញឱ្យសោះ​ និងសូមធ្វើការទំនាក់ទំនងមកកាន់អាជ្ញាធរជាតិអប្សរា បេីមានចម្ងល់ទាំងឡាយណាពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរតាមលេខទូរសព្ទ ០៩២ ៨៩ ៩៩ ៦៦។

សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ​ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗ​ដែលត្រូវការកិច្ចការពារកម្រិតខ្ពស់បំផុត​ (តំបន់១)​ និងជាតំបន់សម្បូរសំណល់បុរាណវត្ថុ​ដែលត្រូវការពារទប់ទល់នឹងនឹងការប្រេីប្រាស់ដីធ្លីផ្តេសផ្តាសនិងការអភិវឌ្ឍន៍មិនសមស្រប(តំបន់២)។ ការលក់ទិញដីធ្លីក្នុងតំបន់នេះ គឺផ្ទុយនឹងច្បាប់ដែលមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២។
















ក្រុមការងារកាត់ក្រីនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាព វប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា សហការជាមួយឆ្មាំ នគរបាលការពារបេតិកភណ្ឌ និងមន្ត្រីឧទ្យានុរក្សដែលប្រចាំការនៅរមណីយដ្ឋានក្បាលស្ពាន បានចុះកាត់ដើមឈើហានិភ័យមួយចំនួនដើម្បីសម្រួលការធ្វើដំណើរដល់ភ្ញៀវទេសចរ។ សកម្មភាពចុះកាត់ក្រីដែលធ្វើឡើងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បានចុះកាត់ក្រីនិងដកហូតដើមឈើមួយចំនួនរួមមាន ដើមខ្ទិតងាប់៨ដើម ដើមរំដួលងាប់១ដើម ដើមផ្កូវងាប់មួយ១ ដើមភ្លងងាប់៦ដើម ដើមត្រសេកងាប់៤ដើម ដើមស្រឡៅងាប់១ដើម ដើមច្រម៉ាស់ងាប់៨ដើម ដើមក្រឡាញ់ងាប់១ដើម និងដើមចង្កំស្វា១ដើម សរុបទាំងអស់ ៣១ដើម៕
ផ្លូវបុរាណមួយខ្សែដែលតភ្ជាប់រាជធានីពីរនៅសម័យអង្គរ គឺរាជធានីយសោធរ (អង្គរ) និងរាជធានីហរិហរាល័យ (រលួស) ស្ថិតនៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។
ភោជនីយដ្ឋាន Chez sophéa & Matthieu ចំនួន៣ខ្នងនៅមុខប្រាសាទអង្គរវត្ត ដែលបានដំណើរការតាំងពីឆ្នាំ១៩៩៣មក ដែលមានលោកស្រី អៀវ សុភ័ក្រកញ្ញា ជាម្ចាស់បានស្ម័គ្រចិត្តរុះរើសំណង់របស់ខ្លួនទាំងស្រុង ហើយប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ ដើម្បីកែប្រែសោភ័ណភាពនិងរៀបចំសណ្តាប់ធ្នាប់មុខប្រាសាទអង្គរវត្ត។
វត្តមានភ្ញៀវទេសចរជាតិ-អន្ដរជាតិជាច្រើនកុះករ បានមកទស្សនារមណីយដ្ឋានអង្គរនាឱកាសបុណ្យចូលឆ្នាំសកល ២០១៩-២០២០។ នៅតាមប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ពិសេសប្រាសាទអង្គរវត្ត គឺភ្ញៀវទេសចរបានបង្ហាញនូវស្នាមញញឹម ភាពសប្បាយរីករាយជាលក្ខណៈគ្រួសារ ក្នុងឱកាសនៃដំណើរកម្សាន្តសម្រាប់ថ្ងៃឈប់សម្រាករបស់ពួកគេ៕
បច្ចុប្បន្នដោយកត្តាអាយុកាលនិងកត្តាផ្សេងៗទៀតបានបង្កឱ្យជាន់ទី៣ (ប្រាង្គកណ្តាល) នៃប្រាសាទបាយ័ន្ត មានភាពសឹករេចរិលនិងកំពុងប្រឈមនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរមួយចំនួន។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
6418
Yesterday
:
7912
This Week
:
14330
This Month
:
0163900
Total
:
009913586