NEWS

គណៈកម្មាធិការអាយស៊ីស៊ី-អង្គរប្រជុំបច្ចេកទេសលើកទី៣២នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា

Published on 11 June 2019 11:00 AM Post By ៖ Apsara National Authority

គណៈកម្មាធិការអាយស៊ីស៊ី-អង្គរប្រជុំបច្ចេកទេសលើកទី៣២នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ គណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ កំពុងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣២ ដើម្បីតាមដានរាល់អនុសាសន៍ដែលគណៈកម្មាធិការនេះបានដាក់ជូនទៅតាមការដ្ឋានអភិរក្សជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ។

កិច្ចប្រជុំរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដឹកនាំដោយសហប្រធានបារាំងនិងជប៉ុន លោក Guillaume NARJOLLET ទីប្រឹក្សាស្ថានទូតបារាំង និង លោក Kenichi BESSHO អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា។ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការចូលរួមពីតំណាងជាន់ខ្ពស់នៃប្រទេសជាសមាជិកគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ក្រសួងព្រះបរមរាជវាំង ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងទូរគមនាគមន៍និងប្រៃសណីយ៍ សាលាខេត្តសៀមរាប មន្រ្តីរាជការ ព្រមទាំងបុគ្គលិករបស់អាជ្ញាធរជាតិអប្សរាសរុបប្រមាណ ៣០០នាក់។

ប្រធានបទសំខាន់ៗដែលនឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំរួមមាន៖ តាមដានការអនុវត្តអនុសាសន៍ដែលអ្នកជំនាញការចំពោះកិច្ច(AdHoc)នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរបានដាក់ជូនអង្គប្រជុំនាពេលមុនៗ របាយការណ៍បច្ចេកទេសថ្មីៗអំពីលទ្ធផលនៃកិច្ចការអភិរក្ស ស្រាវជ្រាវ និងបុរាណវិទ្យា ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ៕


















អត្ថបទ៖ អ៊ីសា រ៉ហ៊ីណី រូបភាព៖ លោក ហ៊ុំ រិទ្ធី, លោក សឿន ប៊ុនស៊រ
On the morning of 5 January 2017, Community working group of APSARA continues to promote the awareness of health, especially reminding the villagers to use the toilet in the family in Leang Dai village, which is located in the west of Angkor Thom.
H.E Dr. Sum Map, Director General of APSARA Authority meets Chinese delegation of Jiangxi Province, led by Mr. Yang Huiwen, Deputy Director of Jiangxi Department of Education. The meeting focuses mainly on providing Chinese training to APSARA staff.
The results of APSARA Authority's study found the inscriptions in Burmese language in 11 different spots, which nine of them are located in Angkor Wat temple and others are found in Angkor Thom near Bayon temple.

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
1030
Yesterday
:
17743
This Week
:
54922
This Month
:
0203030
Total
:
010883683