NEWS

មន្ត្រី-បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា១០រូប បានបិទវគ្គបណ្តុះបណ្តាល English Fellow Program ដោយជោគជ័យ

Published on 11 June 2019 09:37 AM Post By ៖ Apsara National Authority

តាមរយៈកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថានទូតសហរដ្ឋអាមេរិក វគ្គបណ្តុះបណ្តាលស្តីអំពី English Fellow Program ក្នុងគោលបំណងសិក្សាភាសាអង់គេ្លសសម្រាប់ប្រើក្នុងការងារអភិរក្ស ការរៀបចំ ការបែងចែកឯកសារ និងការថតរូប ក្នុងវិស័យការពារបេតិកភណ្ឌ ចាប់ពីថ្ងៃខែតុលា ឆ្នាំ២០១៨ បានបញ្ចប់ហើយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ។

ការបិទបញ្ចប់វគ្គ និងប្រគល់វិញ្ញាបនបត្រនេះ ធើ្វឡើងនៅមជ្ឈមណ្ឌបណ្តុះបណ្តាលអង្គរ ដែលមានលោក អុឹម សុខរិទ្ធី តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា លោក Michael A. Neebill តំណាងស្ថានទូតអាមេរិក និងអ្នកស្រី Barbara J. Anello-Adani ជាគ្រូបណ្តុះបណ្តាល។

លោក អុឹម សុខរិទ្ធី ប្រធានមជ្ឈមណ្ឌលបណ្តាលអង្គរ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះគឺមិនបានផ្តោតលើតែភាសាអង់គ្លេសប៉ុណ្ណោះទេ ថែមទាំងផ្តោតលើបច្ចេកទេសថតរូប និងរៀបចំឯកសារទាក់ទងការអភិរក្សក្នុងវិស័យបេតិកភណ្ឌ ដែលមន្ត្រី-បុគ្គលិកត្រូវការពង្រឹងសមត្ថភាពបន្ថែម។ លោកបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា និងស្ថានទូតអាមេរិក និងបន្តគាំទ្រគម្រោងនេះបន្តទៅឆ្នាំក្រោយ ហើយនឹងមានកម្មវិធីសិក្សាថ្មីៗបន្ថែមទៀត។

កញ្ញា ម៉ៅ សេងយាន មន្រ្តីនៃមជ្ឈមណ្ឌលណ្តុះបណ្តាលអង្គរ បានឱ្យដឹងក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះថា វគ្គសិក្សានេះមានសារៈសំខាន់សម្រាប់សិក្ខាកាម ក្នុងការពង្រឹងភាសាអង់គ្លេសរបស់ខ្លួន ដើម្បីមានភាពងាយស្រួលក្នុងការទំនាក់ទំនងការងារ។ ម្យ៉ាងទៀតអាចចេះថតរូប និងរក្សាទុកឯកសារផ្សេងៗ មានភាពល្អប្រសើរជាងមុន។

លោក សុខ វិសាល បុគ្គលិកមកពីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានបញ្ជាក់ថា ខ្លួនគាត់មានការអភិវឌ្ឍន៍ជាងច្រើន ហ៊ាននិយាយភាសាអង់គ្លេសទៅកាន់បរទេស ផ្លាស់ប្តូរបទពិសោធន៍ពីគ្រូបរទេសមកខ្មែរ ជាពិសេសផ្តល់អត្ថប្រយោជន៍ដល់ការងារប្រចាំថ្ងៃចំពោះការអភិរក្សប្រាសាទ ទោះបីជួបការលំបាកខ្លះៗ តែវានឹងជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន៕










អត្ថបទ៖ កញ្ញា ឆាយ ផាន់នី ​​    រូបភាព៖​​ លោក ហ៊ុំ រិទ្ធី
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជូនចំពោះគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។
អាកាសធាតុក្តៅហួតហែងនាឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយដែលធ្លាប់មានទឹក បែររីងខះដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិតស្រពោន សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។ ដោយឃើញពីផលលំបាកបែបនេះ ហើយស្របនឹងរដូវកាលដែលត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមរបស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាផងដែរ។
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
4
Today
:
11028
Yesterday
:
15693
This Week
:
111421
This Month
:
0255863
Total
:
010212010