ព័ត៌មានថ្មីៗ

ឯកអគ្គរដ្ឋទូតញូវហ្សេឡែនអញ្ជើញពិនិត្យលទ្ធផលគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងរដ្ឋាភិបាលញូវហ្សេឡែន

បានផ្សាយនៅ ថ្ងៃទី 10 ខែ មិថុនា ឆ្នាំ2019 02:47 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អញ្ជើញអមដំណើរឯកឧត្តម BEN KING ឯកអគ្គរដ្ឋទូតញូវហ្សេឡែន ក្នុងឱកាសឯកឧត្តមឯកអគ្គរដ្ឋទូតចុះបំពេញទស្សនកិច្ចស្វែងយល់អំពីលទ្ធផលដែលសម្រេចបាននាពេលកន្លងមកនៅរមណីយដ្ឋានអង្គរក្រោមគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចនិងបេតិកភណ្ឌអង្គរ Angkor Community Heritage and Economic Advancement (ACHA) ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងរដ្ឋាភិបាលញូវហ្សេឡែន។

នៅនឹងការដ្ឋានសំណង់ទ្វារទឹកតាសោម ឯកឧត្តម ហង់ ពៅ បានបង្ហាញជូនឯកឧត្តមឯកអគ្គរដ្ឋទូតនូវសកម្មភាពនិងលទ្ធផលការងារដែលបានអនុវត្តកន្លងមក ជាពិសេសផលប្រយោជន៍ជាច្រើនដែលបានជួយលើកកម្ពស់ ជីវភាព រស់នៅ របស់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរតាមរយៈការដាំដុះកសិកម្ម ព្រមទាំងការស្តារប្រព័ន្ធធារាសាស្ត្របុរាណអង្គរដើម្បី ទប់ស្កាត់ទឹកជំនន់ក្នុងរមណីយដ្ឋានអង្គរនិងក្រុងសៀមរាប។

ឯកឧត្តម BEN KING បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃគម្រោង ACHA ជាពិសេសការធ្វើ ឱ្យ ប្រែប្រួលនៃជីវភាពរស់នៅរបស់អ្នកស្រុកអង្គរ។ លើសពីនេះទៀត ឯកឧត្តមក៏បានបញ្ជាក់ពីក្តីរីករាយពេលដែលបានចុះមកឃើញផ្ទាល់ភ្នែក ព្រមទាំងបានសន្យាថានឹងបន្តកិច្ចសហ ប្រតិបត្តិការ លើផ្នែកផ្សេងៗបន្ថែមទៀតនាពេលអនាគត៕













នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ប្រតិភូនៃគណៈកម្មការទី៧នៃព្រឹទ្ធសភា ដឹកនាំដោយប្រធានគណៈកម្មការឯកឧត្តម ម៉ុម ជឹមហ៊ុយ, ឯកឧត្តម ម៉ាន់ ឈឿន ជាអនុប្រធាន, ឯកឧត្តម សុខ យាត និងឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកគណៈកម្មការ បានចុះស្វែងយល់ពីការងារទូទៅនៅអាជ្ញាធរជាតិអប្សរា។ បេសកកម្មរបស់គណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ដើម្បីស្វែងយល់ពីការវិវត្តរីកចម្រើនថ្មីៗ និងបញ្ហាប្រឈមរបស់អាជ្ញាធរជាតិអប្សរា។
ជំនឿនៃការលាបំណន់
( ថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ2019 )
បើទោះបីស្រុកទេសមានការរីកចម្រើនជឿនលឿនស្ទើរគ្រប់វិស័យ មនុស្សជឿជាក់ទៅលើវិទ្យាសាស្ត្រ និងការប្រឹងប្រែងទើបសម្រេចផលក៏ដោយ ក៏អបិយជំនឿលើកម្លាំងក្រៅខ្លួននិងទីស័ក្តិសិទ្ធិនៅតែមានភាពសំខាន់មុតមាំក្នុងផ្នត់គំនិតមនុស្សខ្មែរក្នុងយុគសម័យទំនើបនេះ។ ពិសេស គឺការបន់ស្រន់ដើម្បីសុំឱ្យសម្រេចបំណង ហើយមកលាបំណន់ខ្លួនវិញពេលទទួលបានជោគជ័យ ក៏នៅតែមានឥទ្ធិពលក្នុងជីវិតមនុស្សខ្មែរ។
ព្រះបាទជយវម៌្មនទី៧ជាព្រះមហាក្សត្រសម័យអង្គរដ៏ល្បីល្បាញ។ ទិដ្ឋភាពពីរលេចធ្លោជាងគេក្នុងរាជ្យរបស់ព្រះអង្គគឺ ព្រះពុទ្ធសាសនា និងមន្ទីរព្យាបាលរោគ។ ទាំងព្រះពុទ្ធសាសនា ទាំងមន្ទីរពេទ្យគឺជាប្រធានបទដែលគេសិក្សាតាំងពីជាងមួយសតវត្សមកហើយ ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
2097
ម្សិលមិញ
:
16977
សប្តាហ៍នេះ
:
19074
ខែនេះ
:
0207205
សរុប
:
009166776