ព័ត៌មានថ្មីៗ

ឯកអគ្គរដ្ឋទូតញូវហ្សេឡែនអញ្ជើញពិនិត្យលទ្ធផលគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងរដ្ឋាភិបាលញូវហ្សេឡែន

បានផ្សាយនៅ ថ្ងៃទី 10 ខែ មិថុនា ឆ្នាំ2019 02:47 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អញ្ជើញអមដំណើរឯកឧត្តម BEN KING ឯកអគ្គរដ្ឋទូតញូវហ្សេឡែន ក្នុងឱកាសឯកឧត្តមឯកអគ្គរដ្ឋទូតចុះបំពេញទស្សនកិច្ចស្វែងយល់អំពីលទ្ធផលដែលសម្រេចបាននាពេលកន្លងមកនៅរមណីយដ្ឋានអង្គរក្រោមគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចនិងបេតិកភណ្ឌអង្គរ Angkor Community Heritage and Economic Advancement (ACHA) ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងរដ្ឋាភិបាលញូវហ្សេឡែន។

នៅនឹងការដ្ឋានសំណង់ទ្វារទឹកតាសោម ឯកឧត្តម ហង់ ពៅ បានបង្ហាញជូនឯកឧត្តមឯកអគ្គរដ្ឋទូតនូវសកម្មភាពនិងលទ្ធផលការងារដែលបានអនុវត្តកន្លងមក ជាពិសេសផលប្រយោជន៍ជាច្រើនដែលបានជួយលើកកម្ពស់ ជីវភាព រស់នៅ របស់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរតាមរយៈការដាំដុះកសិកម្ម ព្រមទាំងការស្តារប្រព័ន្ធធារាសាស្ត្របុរាណអង្គរដើម្បី ទប់ស្កាត់ទឹកជំនន់ក្នុងរមណីយដ្ឋានអង្គរនិងក្រុងសៀមរាប។

ឯកឧត្តម BEN KING បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃគម្រោង ACHA ជាពិសេសការធ្វើ ឱ្យ ប្រែប្រួលនៃជីវភាពរស់នៅរបស់អ្នកស្រុកអង្គរ។ លើសពីនេះទៀត ឯកឧត្តមក៏បានបញ្ជាក់ពីក្តីរីករាយពេលដែលបានចុះមកឃើញផ្ទាល់ភ្នែក ព្រមទាំងបានសន្យាថានឹងបន្តកិច្ចសហ ប្រតិបត្តិការ លើផ្នែកផ្សេងៗបន្ថែមទៀតនាពេលអនាគត៕













ថ្មីៗកន្លងមកនេះ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងស្តីអំពីការបញ្ឈប់ប្រតិបត្តិការចំណតរថយន្តបណ្តោះអាសន្ននៅខាងមុខប្រាសាទអង្គរវត្តនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ដោយធ្វើការកែសម្រួលទីតាំងចំណតរថយន្តបណ្តោះអាសន្ននេះមួយផ្នែកជាចំណតរ៉ឺម៉កកង់បី និងមួយផ្នែកទៀតសម្រាប់ដាំកូនឈើឡើងវិញ។
ស្របតាមផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងមានការគាំទ្រពីលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងមន្ត្រីជំនាញគ្រប់នាយកដ្ឋានបានចុះពិនិត្យទីតាំងដើម្បីសិក្សាអំពីលទ្ធភាព បញ្ហាប្រឈម និងផលប៉ះពាល់នានាមុននឹងអនុវត្តគម្រោងស្ថាបនាផ្លូវកង់ដាច់ដោយឡែកពីផ្លូវម៉ូតូ-ឡាន សម្រាប់បម្រើផលប្រយោជន៍ប្រជាជននៅក្នុងតំបន់ ជាពិសេសសិស្សានុសិស្ស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរបានស្រួលនៅក្នុងរមណីយដ្ឋានអង្គរ។
នៅរយៈពេលពីរសប្តាហ៍ ក្នុងខែកក្កដា ឆ្នាំ២០១៩នេះ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរា បានបន្តការងារចុះពិនិត្យអនុញ្ញាតការជួសជុលសំណង់តូចតាច ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរបានចំនួន៦៦ករណី។
អាជ្ញាធរជាតិអប្សរានឹងបញ្ឈប់ប្រតិបត្តិការចំណតរថយន្តបណ្តោះអាសន្នមុខប្រាសាទអង្គរវត្តចាប់ពីថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ តទៅ។ ម្ចាស់រថយន្តគ្រប់ប្រភេទត្រូវចូលចតរថយន្តរបស់ខ្លួននៅចំណតរថយន្តថ្មីដែលបានរៀបចំរួចរាល់ និងមានទីតាំងនៅផ្នែកខាងលិច។
ស្រា៖ មធ្យោបាយភ្ជាប់មនុស្សទៅនឹងទេព
( ថ្ងៃទី 18 ខែ កក្កដា ឆ្នាំ2019 )
«ស្រា» ជាភេសជ្ជៈដ៏ពេញនិយមបំផុតប្រើក្នុងកិច្ចពិធីផ្សេងៗនៅក្នុងសង្គមខ្មែរ។ តម្រូវការ «ស្រា» ចំពោះមនុស្សមានតាំងពីកើតរហូតដល់ស្លាប់ តាំងពីបុរាណកាល រហូតមកដល់បច្ចុប្បន្ន។
ដើមដំបូងមុន12345...227228បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
2499
ម្សិលមិញ
:
15656
សប្តាហ៍នេះ
:
51705
ខែនេះ
:
0135566
សរុប
:
008742574