NEWS

មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ចូលរួមទិវាពិព័រណ៌ការងារតម្រង់ទិសអាជីព (Career Fair) លើកទី២ ក្នុងឆ្នាំ២០១៩

Published on 08 June 2019 11:02 AM Post By ៖ Apsara National Authority

កាលពីថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរបានចូលរួមកម្មវិធីតាំងពិព័រណ៍ការងារសម្រាប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ស្ថិតក្នុងភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង និងនៅវិទ្យាល័យ អារញ្ញសាគរ ស៊ី អែហ្វ ស៊ី ស្ថិតក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ដែលរៀបចំឡើងដោយអង្គការថែរក្សាដើម្បីកម្ពុជា(Caring for Cambodia)។--

កម្មវិធីនេះធ្វើឡើងដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងដល់សិស្សានុសិស្សដែលត្រៀមប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ និងត្រៀមបន្តការសិក្សាទៅមហាវិទ្យាល័យ ដោយផ្តល់ជាបទពិសោធន៍ដល់សិស្សានុសិស្សឲ្យមានការសម្រេចចិត្តបានត្រឹមត្រូវ ដោយផ្តោតលើគោលបំណង៖ 
១. សិស្សគ្រប់រូបទទួលបានពត៌មាន និងចំណេះដឹងថ្មីៗ មានការសម្រេចចិត្តបានត្រឹមត្រូវដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ ឬសាលាជំនាញបច្ចេកទេសវិជ្ជាជីវៈផ្សេងៗ
២. សិស្សត្រៀមស្វែងរកការងារអាជីពមួយ ដែលតម្រូវទៅនឹងទីផ្សារការងារប្រកបដោយជោគជ័យ នៅក្នុងជីវភាពរស់នៅរបស់ពួកគេទៅថ្ងៃអនាគត ក៏ដូចជាឈានជើងចូលក្នុងវិស័យការងារផ្សេងៗឲ្យពួកគេបានយល់ដឹងពីពត៌មានផ្សេងៗទាក់ទងនឹងការងារ ការដាក់ពាក្យរៀនបន្តទៅឧត្តមសិក្សា ការដាក់ពាក្យស្នើសុំអាហារូបករណ៍ និងបានស្គាល់ពីលក្ខខណ្ឌ ឬតម្រូវការផ្សេងៗក្នុងការជ្រើសរើសបុគ្គលិកនានា។

អង្គការ/ស្ថាប័នដែលបានចូលរួមជាសមាជិកក្នុងការតាំងពិព័រណ៌ការងារមាន ២០អង្គការ/ស្ថាប័ន រួមមាន៖
- អាជ្ញាធរជាតិអប្សរា APSARA Authority
- សាលា Bai Hotel & Restaurant School
- មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល Australian Centre For Eduction (ACE)
- សាលារៀនសណ្ឋាគារ “អ្វីៗគ្រប់យ៉ាងនឹងមិនអីទេ” Everything’s Gonna Be Ok (EGBOK)
- សាកលវិទ្យាល័យបញ្ញាសាស្ត្រ Pahnasastra University of Cambodia
- សាកលវិទ្យាល័យសៅស៍អ៊ីសអេយសៀ University Of South-East Asia
- សាកលវិទ្យាល័យបៀលប្រាយ Build Bright University Siem Reap
- វិទ្យាស្ថានវ៉ាន់ដា Vanda Institute of Siem Reap Campus
- វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន Regional Polytechnic Institute Techo Sen
- មជ្ឈមណ្ឌលការងារខេត្តសៀមរាប Siem Reap Job Center
- នាយកដ្ឋានអប់រំយុវជន និងកីឡា ខេត្តសៀមរាប Provincial Department Of Education Siem Reap
- មន្ទីរពេទ្យកុមារអង្គរ Angkor Hospital for Children
- អង្គការ Friend International
- សណ្ឋាគារតារាអង្គរ Tara Angkor Hotel
- ក្លឹបអ្នកអានកម្ពុជា Read Club Cambodia
- សម្ព័ន្ធយុវជនកម្ពុជា
- សណ្ឋាគារ eOcambo Hospitality Group
- មជ្ឈមណ្ឌលធនធានស្រ្តី Women’s Resource Center
- អង្គការដោះមីន CMAC
- អង្គការថែរក្សាដើម្បីកម្ពុជា Caring For Cambodia (CFC)

ក្នុងកម្មវិធីតាំងពិព័រណ៍នេះក្រុមការងារមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា បាននាំយកនូវសៀវភៅ និងក្រដាសផ្នត់បណ្ណព័ត៌មានផ្សេងៗអំពីការងាររបស់អាជ្ញាធរជាតិអប្សរាក្នុងកិច្ចការពារ និងអភិរក្សរមណីយដ្ឋានអង្គរ និងការងារសហគមន៍ ដាក់តាំងបង្ហាញដល់សិស្សានុសិស្ស និងអ្នកចូលរួមទាំងអស់។

ទន្ទឹមនឹងនេះ ក្រុមការងារបានធ្វើបទបង្ហាញ និងបកស្រាយរាល់សំណួរ និងចម្ងល់របស់សិស្សានុសិស្សដែលបានចោទសួរពីបញ្ហាផ្សេងៗដែលទាក់ទងនឹងការងារអាជ្ញាធរជាតិអប្សរា បេតិកភណ្ឌ វប្បធម៌ទូទៅ និងការងារអភិរក្សរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។

ជាចុងបញ្ចប់នៃកម្មវិធីតាំងពិព័រណ៍លោកប្រធានអង្គការបានថ្លែងអំណរគុណ និងចែកជូននូវវត្ថុអនុស្សាវរីយ៍ដល់តំណាងអង្គការ/ស្ថាប័ន ដែលបានសហការណ៍ចូលរួមក្នុងកម្មវិធីពិព័រណ៍នេះ ហើយសង្ឃឹមថាបណ្តាអង្គការ/ស្ថាប័នទាំងនេះនឹងមានវត្តមានចូលរួមសម្រាប់កម្មវិធីក្រោយៗទៀត៕


















-អត្ថបទ៖ លោក ឌួង សូនី -រូបភាព៖ លោក សៀ សុខុន និងលោក សែ សម្បត្តិ
អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ទៅលើសោភ័ណភាព រួមទាំងសុវត្ថិភាពចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកទស្សនាប្រាសាទនៅក្នុងតំបន់អង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោក។
អាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់ជាប្រចាំក្នុងការបោស និងលាងសម្អាតផ្លូវថ្នល់ក្នុងរមណីយដ្ឋានអង្គរ ជាពិសេសផ្លូវមុខប្រាសាទអង្គរវត្តដែលប្រលាក់ខ្លាំងដោយសារការបេីកបរយានយន្តចូលកន្លែងហាមឃាត់ និងការចតខុសទីតាំងចំណត ព្រមទាំងការយកចិញ្ចេីម និងចំណីផ្លូវលក់ដូរ ។
នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនឹងកិច្ចការអភិរក្ស បេតិកភណ្ឌអង្គរ បានទទួលជួបប្រតិភូមកពីប្រទេសកូរ៉េខាងត្បូង ដឹកនាំដោយលោកបណ្ឌិត Cindy Si Yeon Rim អ្នកឯកទេសកម្មវិធីសិក្សាជាន់ខ្ពស់នៃគណៈកម្មការជាតិយូណេស្កូ និងលោក KIM Kwibae ជំនួយការអគ្គលេខាធិការនៃស្ថាប័នសាកលវិទ្យាល័យ Sungkyunkwanនៃប្រទេសកូរ៉េ។
តាមរយៈការចុះត្រួតពិនិត្យផ្លូវថ្នល់ក្នុងរមណីយដ្ឋានអង្គរនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ផ្លូវថ្នល់ចំនួន២កំណាត់ គឺចាប់ពីប្រាសាទប្រែរូប មកស្រះស្រង់ ប្រវែង១០៧៦ម៉ែត្រ និងពីស្រះស្រង់ដល់មុខប្រាសាទបន្ទាយក្តី ប្រវែង១៤០០ម៉ែត្រ ត្រូវបានអាជ្ញាធរជាតិអប្សរាបាននិងកំពុងយកចិត្តទុកដាក់ជួសជុល ពង្រីក និងកែលម្អ ទៅតាមបទដ្ឋានបេតិកភណ្ឌ ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
2
Today
:
0683
Yesterday
:
14427
This Week
:
37828
This Month
:
0318657
Total
:
010274804