NEWS

មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ចូលរួមទិវាពិព័រណ៌ការងារតម្រង់ទិសអាជីព (Career Fair) លើកទី២ ក្នុងឆ្នាំ២០១៩

Published on 08 June 2019 11:02 AM Post By ៖ Apsara National Authority

កាលពីថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរបានចូលរួមកម្មវិធីតាំងពិព័រណ៍ការងារសម្រាប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ស្ថិតក្នុងភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង និងនៅវិទ្យាល័យ អារញ្ញសាគរ ស៊ី អែហ្វ ស៊ី ស្ថិតក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ដែលរៀបចំឡើងដោយអង្គការថែរក្សាដើម្បីកម្ពុជា(Caring for Cambodia)។--

កម្មវិធីនេះធ្វើឡើងដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងដល់សិស្សានុសិស្សដែលត្រៀមប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ និងត្រៀមបន្តការសិក្សាទៅមហាវិទ្យាល័យ ដោយផ្តល់ជាបទពិសោធន៍ដល់សិស្សានុសិស្សឲ្យមានការសម្រេចចិត្តបានត្រឹមត្រូវ ដោយផ្តោតលើគោលបំណង៖ 
១. សិស្សគ្រប់រូបទទួលបានពត៌មាន និងចំណេះដឹងថ្មីៗ មានការសម្រេចចិត្តបានត្រឹមត្រូវដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ ឬសាលាជំនាញបច្ចេកទេសវិជ្ជាជីវៈផ្សេងៗ
២. សិស្សត្រៀមស្វែងរកការងារអាជីពមួយ ដែលតម្រូវទៅនឹងទីផ្សារការងារប្រកបដោយជោគជ័យ នៅក្នុងជីវភាពរស់នៅរបស់ពួកគេទៅថ្ងៃអនាគត ក៏ដូចជាឈានជើងចូលក្នុងវិស័យការងារផ្សេងៗឲ្យពួកគេបានយល់ដឹងពីពត៌មានផ្សេងៗទាក់ទងនឹងការងារ ការដាក់ពាក្យរៀនបន្តទៅឧត្តមសិក្សា ការដាក់ពាក្យស្នើសុំអាហារូបករណ៍ និងបានស្គាល់ពីលក្ខខណ្ឌ ឬតម្រូវការផ្សេងៗក្នុងការជ្រើសរើសបុគ្គលិកនានា។

អង្គការ/ស្ថាប័នដែលបានចូលរួមជាសមាជិកក្នុងការតាំងពិព័រណ៌ការងារមាន ២០អង្គការ/ស្ថាប័ន រួមមាន៖
- អាជ្ញាធរជាតិអប្សរា APSARA Authority
- សាលា Bai Hotel & Restaurant School
- មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល Australian Centre For Eduction (ACE)
- សាលារៀនសណ្ឋាគារ “អ្វីៗគ្រប់យ៉ាងនឹងមិនអីទេ” Everything’s Gonna Be Ok (EGBOK)
- សាកលវិទ្យាល័យបញ្ញាសាស្ត្រ Pahnasastra University of Cambodia
- សាកលវិទ្យាល័យសៅស៍អ៊ីសអេយសៀ University Of South-East Asia
- សាកលវិទ្យាល័យបៀលប្រាយ Build Bright University Siem Reap
- វិទ្យាស្ថានវ៉ាន់ដា Vanda Institute of Siem Reap Campus
- វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន Regional Polytechnic Institute Techo Sen
- មជ្ឈមណ្ឌលការងារខេត្តសៀមរាប Siem Reap Job Center
- នាយកដ្ឋានអប់រំយុវជន និងកីឡា ខេត្តសៀមរាប Provincial Department Of Education Siem Reap
- មន្ទីរពេទ្យកុមារអង្គរ Angkor Hospital for Children
- អង្គការ Friend International
- សណ្ឋាគារតារាអង្គរ Tara Angkor Hotel
- ក្លឹបអ្នកអានកម្ពុជា Read Club Cambodia
- សម្ព័ន្ធយុវជនកម្ពុជា
- សណ្ឋាគារ eOcambo Hospitality Group
- មជ្ឈមណ្ឌលធនធានស្រ្តី Women’s Resource Center
- អង្គការដោះមីន CMAC
- អង្គការថែរក្សាដើម្បីកម្ពុជា Caring For Cambodia (CFC)

ក្នុងកម្មវិធីតាំងពិព័រណ៍នេះក្រុមការងារមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា បាននាំយកនូវសៀវភៅ និងក្រដាសផ្នត់បណ្ណព័ត៌មានផ្សេងៗអំពីការងាររបស់អាជ្ញាធរជាតិអប្សរាក្នុងកិច្ចការពារ និងអភិរក្សរមណីយដ្ឋានអង្គរ និងការងារសហគមន៍ ដាក់តាំងបង្ហាញដល់សិស្សានុសិស្ស និងអ្នកចូលរួមទាំងអស់។

ទន្ទឹមនឹងនេះ ក្រុមការងារបានធ្វើបទបង្ហាញ និងបកស្រាយរាល់សំណួរ និងចម្ងល់របស់សិស្សានុសិស្សដែលបានចោទសួរពីបញ្ហាផ្សេងៗដែលទាក់ទងនឹងការងារអាជ្ញាធរជាតិអប្សរា បេតិកភណ្ឌ វប្បធម៌ទូទៅ និងការងារអភិរក្សរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។

ជាចុងបញ្ចប់នៃកម្មវិធីតាំងពិព័រណ៍លោកប្រធានអង្គការបានថ្លែងអំណរគុណ និងចែកជូននូវវត្ថុអនុស្សាវរីយ៍ដល់តំណាងអង្គការ/ស្ថាប័ន ដែលបានសហការណ៍ចូលរួមក្នុងកម្មវិធីពិព័រណ៍នេះ ហើយសង្ឃឹមថាបណ្តាអង្គការ/ស្ថាប័នទាំងនេះនឹងមានវត្តមានចូលរួមសម្រាប់កម្មវិធីក្រោយៗទៀត៕


















-អត្ថបទ៖ លោក ឌួង សូនី -រូបភាព៖ លោក សៀ សុខុន និងលោក សែ សម្បត្តិ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំបាឋកថាស្ដីពី «ប្រវត្តិនៃការស្រាវជ្រាវអង្គរធំ៖ ករណីសិក្សាអំពីកុលាលភាជន៍» ដោយមានលោក ហ្វីលីព ហូស៊ី (Philippe Husi) អ្នកស្រាវជ្រាវនៃសាលាបារាំងចុងបូព៌ា និងលោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ជាវាគ្មិន។ បាឋកថាដ៏កម្រនេះមានអ្នកចូលរួមប្រមាណ២០០នាក់ ដែលរួមមានមគ្គុទ្ទេសក៍ទេសចរណ៍ សាស្រ្ដាចារ្យ អ្នកស្រាវជ្រាវ យុវជននៃគម្រោងអប់រំបេតិកភណ្ឌ មន្រ្តីនិងបុគ្គលិករបស់អាជ្ញាធរជាតិអប្សរា។
បើទោះបីជាមានសេចក្តីជូនដំណឹងជាច្រើនលើកដើម្បីបញ្ឈប់សកម្មភាពលក់ដូរដីធ្លីក្នុងតំបន់ការពារបេតិកភណ្ឌពិភពលោក ក៏មានបុគ្គលមួយចំនួននៅតែសំងំធ្វើសកម្មភាពយ៉ាងគឃ្លើនផ្ទុយពីសេចក្តីជូនដំណឹង។ ជាក់ស្តែង នៅថ្ងៃព្រហស្បត្តិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារទប់ស្កាត់សំណង់ខុសច្បាប់នៃសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការ រួមនឹងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យនិងហាមឃាត់ការពុះដីឡូតិ៍លក់មួយកន្លែងនៅភូមិត្រពាំងរុន ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ដើម្បីឲ្យនិសិ្សតដែលកំពុងសិក្សាជំនាញស្ថាបត្យកម្ម ឫវិស្វកម្មសំណង់ ចូលរួមចំណែកបញ្ចេញនូវសមត្ថភាព ទេព្យកោសល្យ និងចំណេះដឹងរបស់ខ្លួន អាជ្ញាធរជាតិអប្សរានឹងរៀមចំការប្រកួតប្រជែងស្នាដៃស្ថាបត្យកម្មទូលំទូលាយលើគម្រោងប្លង់សោភ័ណភាពតាមដងវិថិសម្ដេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ)ចាប់ពីរង្វង់មូលអប្សរារហូតដល់មន្ទីរពេទ្យគន្ធបុប្ផា។
នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារទប់ស្កាត់សំណង់ខុសច្បាប់នៃនាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ សហការជាមួយអាជ្ញាធរមូលដ្ឋាន នគរបាលបុស្តិ៍ប្រចាំភូមិថ្នល់ សង្កាត់ស្រងែ ក្រុងសៀមរាប បានចុះទប់ស្កាត់ស្ថានីយ៍ប្រេងឥន្ធនៈចល័តខុសច្បាប់មួយកន្លែង ដើម្បីបញ្ឈប់សកម្មភាពខាងលើនេះ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
0533
Yesterday
:
8456
This Week
:
20564
This Month
:
0104425
Total
:
008711433