ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាអំពាវនាវដល់សាធារណជនចូលរួមក្នុងយុទ្ធនាការដាំដើមឈើក្នុងតំបន់រមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 08 ខែ មិថុនា ឆ្នាំ2019 10:41 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្នុងគោលបំណងចូលរួមថែរក្សា អភិរក្សព្រៃឈើ និងទេសភាពវប្បធម៌ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលកំពុងរងការខូចខាត រេចរិល កាប់ទន្ទ្រានព្រៃ និងការប៉ុនប៉ងកាន់កាប់ដីជាកម្មសិទ្ធិរបស់បុគ្គលមួយចំនួនឱ្យមានភាពបៃតងឡើងវិញ សម្រាប់ជាគម្របការពារអាយុជីវិតប្រជាជននិងប្រាង្គប្រាសាទនានាពីបម្រែបម្រួលអាកាសធាតុនិងគ្រោះធម្មជាតិផ្សេងៗ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជនទាំងអស់ ដែលស្រឡាញ់បរិស្ថាន ចូលរួមក្នុងយុទ្ធនាការដាំកូនឈើប្រមាណ៤០,០០០ដើម ចាប់ពីខែមិថុនានេះតទៅ លើផ្ទៃដីសរុបជិត៣៥ហិកតានៅក្នុងរមណីយដ្ឋានអង្គរ។

ទីតាំងសំខាន់ៗដែលត្រូវដាំដើមឈើមានចំនួន៦កន្លែងគឺ

១-ខាងកើតប្រាសាទប្រិយ៍
២-បរិវេណប្រាសាទព្រះគោ
៣-ខាងត្បូងប្រាសាទបន្ទាយក្តី
៤-ភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុងសៀមរាប
៥-តាមដងផ្លូវពីមុខប្រាសាទអង្គរវត្តឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប
៦-តាមដងផ្លូវពីស្រះស្រង់ឆ្ពោះទៅព្រះដាក់។

ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើនៅក្នុងរមណីយដ្ឋានអង្គរ សូមទំនាក់ទំនងឯកឧត្តម យិត ចាន់ដារដ្ឋ ០១២ ៨៨៣ ១៣៨ ឬលោក ជូ រ៉ាឌីណា ០៧៨ ៧២៨ ៨៨២។



















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន    រូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន
អ្នកជំនាញបេតិកភណ្ឌវប្បធម៌ ដែលមកពីប្រទេសទាំង៥នៅតាមបណ្តោយទន្លេមេគង្គ គឺកម្ពុជា ថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម ព្រមទាំងប្រទេសឥណ្ឌូនេស៊ី បានមកជួបជុំគ្នាជាមួយអ្នកជំនាញជប៉ុននៃសាកលវិទ្យាល័យសូហ្វីយ៉ា និងអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការអភិរក្ស មរតកបេតិកភណ្ឌតាមរយៈការរៀនសូត្រទ្រឹស្តី និងការចុះអនុវត្តនៅលើទីតាំងផ្ទាល់។
នៅព្រឹកថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០១៧ ក្រុមការងារទី៣នៃក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរា បាននាំយកកញ្ចប់ទារកទៅចែកដល់ពលរដ្ឋដែលជាស្រ្តីទើបនឹងសម្រាលកូន ដែលស្ថិតនៅឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ កញ្ចប់ទារកដែលក្រុមការងារចុះចែកនៅព្រឹកនេះ គឺមានចំនួនជាង៥០ ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិអប្សរា។
ក្រុមការងារលេខាធិការដ្ឋានសហគមន៍ដែលបានបង្កើតឡើងដោយអាជ្ញាធរជាតិអប្សរា បានដើរតួយ៉ាងសំខាន់និងជិតស្និទ្ធបំផុតជាមួយសហគមន៍ប្រជាពលរដ្ឋក្នុងតំបន់អង្គរដល់មូលដ្ឋានផ្ទាល់ ដោយមានតួនាទីជាអ្នកសម្របសម្រួលលើផ្នែកអប់រំ សុខភាព អនាម័យ ផ្តល់ប្រឹក្សាផ្សេងៗ ជាពិសេសគឺទទួលនិងអនុញ្ញាតសំណើរជួសជុលឬសាងសង់ខ្នាតតូចភ្លាមៗនៅនឹងកន្លែង ដូចជាសង់បន្ទប់ទឹក តសំយ៉ាប ជួសជុលផ្ទះជាដើម។ លើសពីនោះទៀត ក្រុមការងារសហគមន៍ក៏ទទួលរាល់សំណូមពរពីប្រជាពលរដ្ឋដើម្បីយកមកជូនថ្នាក់លើដោះស្រាយនិងពិចារណាផងដែរ។
សត្វទោចម្កុដ ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជនៅលើពិភពលោក ចំនួន០៤ក្បាលត្រូវអាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ (Flight of the Gibbon Angkor) យកមកព្រលែងនៅក្នុងរមណីយដ្ឋានអង្គរ កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៥។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
4761
ម្សិលមិញ
:
19861
សប្តាហ៍នេះ
:
42608
ខែនេះ
:
0042608
សរុប
:
010979592