ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាអំពាវនាវដល់សាធារណជនចូលរួមក្នុងយុទ្ធនាការដាំដើមឈើក្នុងតំបន់រមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 08 ខែ មិថុនា ឆ្នាំ2019 10:41 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្នុងគោលបំណងចូលរួមថែរក្សា អភិរក្សព្រៃឈើ និងទេសភាពវប្បធម៌ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលកំពុងរងការខូចខាត រេចរិល កាប់ទន្ទ្រានព្រៃ និងការប៉ុនប៉ងកាន់កាប់ដីជាកម្មសិទ្ធិរបស់បុគ្គលមួយចំនួនឱ្យមានភាពបៃតងឡើងវិញ សម្រាប់ជាគម្របការពារអាយុជីវិតប្រជាជននិងប្រាង្គប្រាសាទនានាពីបម្រែបម្រួលអាកាសធាតុនិងគ្រោះធម្មជាតិផ្សេងៗ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជនទាំងអស់ ដែលស្រឡាញ់បរិស្ថាន ចូលរួមក្នុងយុទ្ធនាការដាំកូនឈើប្រមាណ៤០,០០០ដើម ចាប់ពីខែមិថុនានេះតទៅ លើផ្ទៃដីសរុបជិត៣៥ហិកតានៅក្នុងរមណីយដ្ឋានអង្គរ។

ទីតាំងសំខាន់ៗដែលត្រូវដាំដើមឈើមានចំនួន៦កន្លែងគឺ

១-ខាងកើតប្រាសាទប្រិយ៍
២-បរិវេណប្រាសាទព្រះគោ
៣-ខាងត្បូងប្រាសាទបន្ទាយក្តី
៤-ភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុងសៀមរាប
៥-តាមដងផ្លូវពីមុខប្រាសាទអង្គរវត្តឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប
៦-តាមដងផ្លូវពីស្រះស្រង់ឆ្ពោះទៅព្រះដាក់។

ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើនៅក្នុងរមណីយដ្ឋានអង្គរ សូមទំនាក់ទំនងឯកឧត្តម យិត ចាន់ដារដ្ឋ ០១២ ៨៨៣ ១៣៨ ឬលោក ជូ រ៉ាឌីណា ០៧៨ ៧២៨ ៨៨២។



















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន    រូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន
នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិង មន្ត្រី/បុគ្គលិកអាជ្ញាធរជាតិអប្សរាសហការគ្នាជាមួយអភិបាលស្រុក មេឃុំ មេភូមិបានចុះទៅផ្សព្វផ្សាយពីតួនាទីភារកិច្ចរបស់អាជ្ញាធរជាតិអប្សរាក្នុងការគ្រប់គ្រង ថែរក្សា ការពារ និងអភិរក្សតំបន់រមណីយដ្ឋានអង្គរ ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌ និងកិច្ចការងារផ្សេងៗមួយចំនួនទៀតដល់ប្រជាពលរដ្ឋនៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រៅពីការងារអភិរក្ស រៀបចំ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់អង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាតាមរយៈក្រុមការងារសហគមន៍ បានចុះសួរសុខទុក្ខ អប់រំ ស្តាប់សំណូមពរ ផលលំបាក និងជួយដោះស្រាយបញ្ហាជូនបងប្អូនប្រជាជនដោយផ្ទាល់ដល់មូលដ្ឋាន។
នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាគ្រោងនឹងដាំដើមគុយនៅក្នុងព្រៃស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលផ្លែគុយនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋរស់នៅតំបន់នេះ។គំនិតចង់បង្កើតគម្រោងនេះឡើង ដោយបានមើលឃើញនូវផលប្រយោជន៍ចំការព្រៃគុយគម្រូរបស់ប្រជាពលរដ្ឋមួយកន្លែងដែលស្ថិតនៅភូមិថ្នល់បណ្តោយ ឃុំប្រដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដឹកនាំដោយ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់សម្រាប់ទារកនិងថវិកាជាចំណងដៃផ្តល់ជូនជាបន្តបន្ទាប់ដល់ស្ត្រីឆ្លងទន្លេ១៩ គ្រួសារ ដែលនៅក្នុងភូមិចំនួន ៣ គឺ ភូមិស្ទឹងចំនួន៤ នាក់ ភូមិតាភោកចំនួន៩ នាក់ និងភូមិលលៃចំនួន៦នាក់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីព្រឹកថ្ងៃអង្គារ ទី០២ ខែសីហាឆ្នាំ២០១៦ នេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
2406
ម្សិលមិញ
:
16977
សប្តាហ៍នេះ
:
19383
ខែនេះ
:
0207514
សរុប
:
009167085