ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ចៅ សែន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប

បានផ្សាយនៅ ថ្ងៃទី 07 ខែ មិថុនា ឆ្នាំ2019 10:04 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិអប្សរា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឧត្តម ចៅ សែន នៅវត្តព្រះព្រហ្មរ័ត្ន ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/សៀមរាប។

ឯកឧត្តម ចៅ សែន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប អតីតអភិបាលស្រុកប្រាសាទបាគងឆ្នាំ១៩៩៩-២០០៧ បាននទទួលមរណភាពនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគារពាធ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តម ម៉ី ម៉ារ៉ាឌី និងមន្ត្រីអាជ្ញាធរជាតិអប្សរា សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ដ៏ធំធេងនៃសមាជិកជាទីស្រឡាញ់ក្នុងគ្រួសារ និងការបាត់បង់ធនធានមនុស្សដែលមានស្នាដៃល្អនៅក្នុងសង្គមជាតិ។ សូមវិញ្ញាណក្ខន្ធឯកឧត្តមឧត្តមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕















អត្ថបទ៖ លោក យី សុថា       រូបភាព៖ លោក ហាប់ គឹមអាន
គម្រោងអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូរ ដែលអនុវត្តដោយមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KOCHEF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) កំពុងផ្តោតការយកចិត្តយ៉ាងខ្លាំងលើការងារបណ្តុះបណ្តាលធនធានមនុស្សនៃអាជ្ញាធរជាតិអប្សរា។
ដើម្បីរួមចំណែកលើកកម្ពស់សុខភាពប្រជាជននៅក្នុងតំបន់អង្គរ ឱ្យមានការយល់ដឹងពីអនាម័យ ការរស់នៅស្អាត ហូបស្អាតក្នុងជីវិតរស់នៅប្រចាំថ្ងៃប្រកបដោយសុខភាពល្អ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ គម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) ដែលអាជ្ញាធរជាតិអប្សរាបសហការជាមួយសាលាខេត្តសៀមរាប និងប្រទេសបារាំង បានចុះទៅអប់រំផ្សព្វផ្សាយអំពី «ការបន្សុទ្ធទឹក និងទុកដាក់ទឹកឱ្យមានសុវត្ថិភាព» ដល់ប្រជាជនជាង៨០សិបនាក់នៅភូមិស្រែចង្ហូត ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ការបញ្ជ្រាបចំណេះដឹងពីបេតិកភណ្ឌដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរ គឺជារឿងសំខាន់ណាស់ដោយសារពួកគាត់រស់នៅផ្ទាល់ជាមួយបេតិកភណ្ឌ។ ដូច្នេះ ពួកគាត់ចាំបាច់ត្រូវតែមានការយល់ដឹងពីតម្លៃបេតិកភណ្ឌដើម្បីងាយស្រួលជួយគ្នាថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌឲ្យបានគង់វង្សតដល់មនុស្សជាតិជំនាន់ក្រោយទៀត។
កម្មវិធីសម្តែងសិល្បៈរួមអាស៊ាន-ចិន ក្រោមប្រធានបទ “ការតភ្ជាប់ក្នុងភាពចម្រុះគ្នា” គ្រោងនឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៦ដល់២៨ ខែធ្នូ ឆ្នាំ២០១៦។ កម្មវិធីនេះនឹងមានការចូលរួមពីសិល្បករ សិល្បការិនីប្រមាណ២៦៦នាក់ មកពីបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០ និងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីអបអរសាទរខួបទី២៥ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ចិន។
ដោយមានការសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត The CPR Hero Training Centerមកពីសហរដ្ឋអាមេរិកចំនួន១៧រូប ដឹកនាំដោយលោកវេជ្ជបណ្ឌិត Michael Phamប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានដឹកនាំក្រុមពិនិត្យសុខភាពជូនប្រជាពលរដ្ឋចំនួន១០០នាក់ដោយឥតគិតថ្លៃ នៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
3862
ម្សិលមិញ
:
6616
សប្តាហ៍នេះ
:
16443
ខែនេះ
:
0259118
សរុប
:
012766707