ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ចៅ សែន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប

បានផ្សាយនៅ ថ្ងៃទី 07 ខែ មិថុនា ឆ្នាំ2019 10:04 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិអប្សរា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឧត្តម ចៅ សែន នៅវត្តព្រះព្រហ្មរ័ត្ន ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/សៀមរាប។

ឯកឧត្តម ចៅ សែន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប អតីតអភិបាលស្រុកប្រាសាទបាគងឆ្នាំ១៩៩៩-២០០៧ បាននទទួលមរណភាពនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគារពាធ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តម ម៉ី ម៉ារ៉ាឌី និងមន្ត្រីអាជ្ញាធរជាតិអប្សរា សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ដ៏ធំធេងនៃសមាជិកជាទីស្រឡាញ់ក្នុងគ្រួសារ និងការបាត់បង់ធនធានមនុស្សដែលមានស្នាដៃល្អនៅក្នុងសង្គមជាតិ។ សូមវិញ្ញាណក្ខន្ធឯកឧត្តមឧត្តមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕















អត្ថបទ៖ លោក យី សុថា       រូបភាព៖ លោក ហាប់ គឹមអាន
ដើម្បីថែរក្សា និងលើកកម្ពស់ទេសភាពវប្បធ៌មក្នុងរមណីយដ្ឋានអង្គរ ជាពិសេសលើកតម្លៃនិងអភិរក្សផ្ទះបុរាណខ្មែរ អាជ្ញាធរជាតិអប្សរាបានដាក់ចេញនូវគោលការណ៍គំរូសាងសង់លំនៅដ្ឋានបែបខ្មែរបុរាណដល់អ្នកស្រុកអង្គរ។ ផ្ទះបែបបុរាណខ្មែរ ជាប្រភេទផ្ទះបានកសាងខ្ពស់ផុតពីដី ជាប្រភេទសំណង់ស្រាល គ្មានការជីកគ្រឹះជ្រៅទៅក្នុងដី និងមានទម្រង់៥ប្រភេទ ដោយប្រភេទនីមួយៗមានភាពខុសគ្នាត្រង់រចនាបថនៃដំបូល ។
នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ព្រះតេជគណព្រះសទ្ធម្មប្បកាសនីបណ្ឌិត តាត មហាទី ព្រះចៅអធិកាវត្តព្រះឥន្ទកោសា មន្ត្រីមន្ទីរបរិស្ថានខេត្តសៀមរាប មន្ត្រីបុគ្គលិក ពលករនៃអាជ្ញាធរជាតិអប្សរាប្រមាណជាង៧០០អង្គ/នាក់ បានចូលរួមដាំដើមឈើប្រណីត១០០០ដើមនៅតាមបណ្តោយផ្លូវពីប្រាសាទអង្គរវត្តឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិសៀមរាប។
បរិស្ថានល្អ និងការវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ គឺជាប្រធានបទយ៉ាងសំខាន់នៃកម្មវិធីអប់រំបរិស្ថានក្នុងឧទ្យានអង្គរដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នាមុខប្រាសាទអង្គរវត្ត។
ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបង្ការការខូចខាតដែលបណ្តាលមកពីក្រឡុកនៅតាមដងផ្លូវវិបុលបញ្ញ្ញា សុខ អាន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា បានជួសជុល កែលម្អលើកំណាត់ផ្លូវវិបុលបញ្ញា សុខ អាន។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
0956
ម្សិលមិញ
:
16977
សប្តាហ៍នេះ
:
17933
ខែនេះ
:
0206064
សរុប
:
009165635