ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានឹងរៀបចំសណ្ដាប់ធ្នាប់តូបលក់ដូរនៅមុខប្រាសាទព្រះពិធូរ

បានផ្សាយនៅ ថ្ងៃទី 07 ខែ មិថុនា ឆ្នាំ2019 09:48 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ នៅស្នាក់ការអាជ្ញាធរជាតិអប្សរាបានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំកែលម្អសោភ័ណភាពនិងសណ្ដាប់ធ្នាប់ការលក់ដូរនៅមុខប្រាសាទព្រះពិធូរ ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា រួមនិងអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។

កិច្ចប្រជុំបានពិភាក្សាលើផលប៉ះពាល់បណ្ដាលមកពីការលក់ដូរគ្មានសណ្ដាប់ធ្នាប់ ព្រោះទីតាំងលក់ដូរក្នុងពេលបច្ចុប្បន្នបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃនិងសោភ័ណភាពរបស់ប្រាសាទព្រះពិធូរ។ ហេតុដូច្នេះហើយ កិច្ចប្រជុំបានពិភាក្សាស្វែងរកដំណោះស្រាយសមស្របផ្សេងៗនាពេលខាងមុខធ្វើយ៉ាងណាឱ្យតំបន់នោះមានសោភ័ណភាព របៀបរៀបរយឡើងវិញ។

ដើម្បីអនុវត្តន៍ការងារនេះ អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារជំនាញរួចហើយ ដែលក្រុមការងារនេះកំពុងធ្វើការយ៉ាងខ្ជាប់ខ្ជួន ស្វែងរកដំណោះស្រាយសមស្របអំពីបញ្ហាខាងលើ៕












អត្ថបទ៖ អ៊ីសា រ៉ហ៊ីណី រូបភាព៖ លោក ហាប់ គឹមអាន
នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានកាត់ដើមចំបក់មួយដើម ដែលអាចបង្កហានិភ័យខ្ពស់ដល់ភ្ញៀវទេសចរឆ្លងកាត់មកទស្សនាប្រាសាទ នៅទីតាំងផ្លូវចូលប្រាសាទនាគព័ន្ធ។
ចម្លាក់ទោល «សត្វម្ករ» ដ៏ធំ ដែលបានចុះផ្សាយដោយបណ្តាញសង្គម កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ មានទីតាំងនៅទំនប់ទឹកមុជជាទំនប់ទឹកបុរាណមួយនៅជេីងភ្នំគូលេន ដែលស្ថិតនៅទិសពាយ័ព្យនៃរមណីយដ្ឋានប្រាសាទបេងមាលា ក្នុងភូមិសាស្រ្តភូមិទឹកលេច ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
សិស្សានុសិស្សសាលាបឋមសិក្សាក្រសាំងរលើងនិងអ្នកភូមិចំណុះទួលដូនប៉ុកជាង៦០នាក់ ទទួលបានចំណេះដឹងបន្ថែមអំពីការស្រាវជ្រាវបុរាណវិទ្យានៅទួលដូនប៉ុកដោយអ្នកជំនាញមកពីអាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យហាវ៉ៃ។ នេះគឺជាការបញ្ជ្រាបចំណេះដឹងនិងផ្សព្វផ្សាយឱ្យសិស្ស រួមទាំងប្រជាជនក្នុងសហគមន៍បានយល់ច្បាស់ពីការធ្វើកំណាយស្រាវជ្រាវនិងលទ្ធផលដែលទទួលបានដើម្បីបំផុសគំនិតវិជ្ជមានដល់សិស្សនិងអ្នកភូមិឱ្យស្គាល់ពីបុរាណវិទ្យានិងបច្ចេកវិទ្យាវិទ្យាសាស្ត្រក្នុងការស្រាវជ្រាវប្រវត្តិសាស្ត្រ។
អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាសហការជាមួយសាកលវិទ្យាល័យហាវ៉ៃសហរដ្ឋអាមេរិកធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅទួលដូនប៉ុក ដែលមានទីតាំងស្ថិតនៅខាងលិចប្រាសាទវត្តអធ្វា ស្ថិតក្នុងភូមិទ្រាក សង្កាត់/ខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នឹងបញ្ចប់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
3257
ម្សិលមិញ
:
26968
សប្តាហ៍នេះ
:
30225
ខែនេះ
:
0174667
សរុប
:
010130814