ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានឹងរៀបចំសណ្ដាប់ធ្នាប់តូបលក់ដូរនៅមុខប្រាសាទព្រះពិធូរ

បានផ្សាយនៅ ថ្ងៃទី 07 ខែ មិថុនា ឆ្នាំ2019 09:48 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ នៅស្នាក់ការអាជ្ញាធរជាតិអប្សរាបានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំកែលម្អសោភ័ណភាពនិងសណ្ដាប់ធ្នាប់ការលក់ដូរនៅមុខប្រាសាទព្រះពិធូរ ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា រួមនិងអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។

កិច្ចប្រជុំបានពិភាក្សាលើផលប៉ះពាល់បណ្ដាលមកពីការលក់ដូរគ្មានសណ្ដាប់ធ្នាប់ ព្រោះទីតាំងលក់ដូរក្នុងពេលបច្ចុប្បន្នបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃនិងសោភ័ណភាពរបស់ប្រាសាទព្រះពិធូរ។ ហេតុដូច្នេះហើយ កិច្ចប្រជុំបានពិភាក្សាស្វែងរកដំណោះស្រាយសមស្របផ្សេងៗនាពេលខាងមុខធ្វើយ៉ាងណាឱ្យតំបន់នោះមានសោភ័ណភាព របៀបរៀបរយឡើងវិញ។

ដើម្បីអនុវត្តន៍ការងារនេះ អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារជំនាញរួចហើយ ដែលក្រុមការងារនេះកំពុងធ្វើការយ៉ាងខ្ជាប់ខ្ជួន ស្វែងរកដំណោះស្រាយសមស្របអំពីបញ្ហាខាងលើ៕












អត្ថបទ៖ អ៊ីសា រ៉ហ៊ីណី រូបភាព៖ លោក ហាប់ គឹមអាន
ក្រុមការងារលេខាធិការដ្ឋានសហគមន៍ដែលបានបង្កើតឡើងដោយអាជ្ញាធរជាតិអប្សរា បានដើរតួយ៉ាងសំខាន់និងជិតស្និទ្ធបំផុតជាមួយសហគមន៍ប្រជាពលរដ្ឋក្នុងតំបន់អង្គរដល់មូលដ្ឋានផ្ទាល់ ដោយមានតួនាទីជាអ្នកសម្របសម្រួលលើផ្នែកអប់រំ សុខភាព អនាម័យ ផ្តល់ប្រឹក្សាផ្សេងៗ ជាពិសេសគឺទទួលនិងអនុញ្ញាតសំណើរជួសជុលឬសាងសង់ខ្នាតតូចភ្លាមៗនៅនឹងកន្លែង ដូចជាសង់បន្ទប់ទឹក តសំយ៉ាប ជួសជុលផ្ទះជាដើម។ លើសពីនោះទៀត ក្រុមការងារសហគមន៍ក៏ទទួលរាល់សំណូមពរពីប្រជាពលរដ្ឋដើម្បីយកមកជូនថ្នាក់លើដោះស្រាយនិងពិចារណាផងដែរ។
សត្វទោចម្កុដ ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជនៅលើពិភពលោក ចំនួន០៤ក្បាលត្រូវអាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ (Flight of the Gibbon Angkor) យកមកព្រលែងនៅក្នុងរមណីយដ្ឋានអង្គរ កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៥។
កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈប្រតិភូសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ចំនួន៥រូបមាន លោកស្រី Dagmar Wöhrl, លោក Jürgen Klimke, លោក Waldemar Westermayer, លោក Sascha Raabe និងលោក Stefan Rebmann អមដំណើរដោយលោក Thomas Waldraff ប្រធានអង្គការ GIZ ប្រចាំនៅកម្ពុជា និងមន្ត្រីមួយចំនួនមកពីស្ថានទូតនៃសាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ បានបំពេញទស្សនកិច្ចផ្លូវការនៅប្រាសាទអង្គរវត្ត។
បើទោះបីជាស្រុកទេសមានការរីកចម្រើន វិទ្យាសាស្ត្រទំនើបខ្លាំង តែជំនឿនៅតែជារឿងសំខាន់បំផុតក្នុងជីវភាពរស់នៅរបស់អ្នកស្រុកអង្គរដដែល។ ពួកគាត់តែងយកជំនឿជាធំមិនថាអ្នករកស៊ី អ្នកមានវិបត្តិ មុនធ្វើអ្វីមួយ ឬរៀបចំពិធីផ្សេងៗទេដើម្បីជួយដោះស្រាយ ជួយជាកម្លាំងចិត្ត និងធ្វើឱ្យចំពេលាល្អមានសិរីសួស្តី ហើយរាល់ពិធីទាំងនេះធ្វើឡើងក្នុងគោលបំណងសុំសេចក្តីសុខសប្បាយនិងការរឭកដឹងគុណជាដើម។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
8343
ម្សិលមិញ
:
17666
សប្តាហ៍នេះ
:
98555
ខែនេះ
:
0246663
សរុប
:
010927316