ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានឹងរៀបចំសណ្ដាប់ធ្នាប់តូបលក់ដូរនៅមុខប្រាសាទព្រះពិធូរ

បានផ្សាយនៅ ថ្ងៃទី 07 ខែ មិថុនា ឆ្នាំ2019 09:48 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ នៅស្នាក់ការអាជ្ញាធរជាតិអប្សរាបានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំកែលម្អសោភ័ណភាពនិងសណ្ដាប់ធ្នាប់ការលក់ដូរនៅមុខប្រាសាទព្រះពិធូរ ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា រួមនិងអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។

កិច្ចប្រជុំបានពិភាក្សាលើផលប៉ះពាល់បណ្ដាលមកពីការលក់ដូរគ្មានសណ្ដាប់ធ្នាប់ ព្រោះទីតាំងលក់ដូរក្នុងពេលបច្ចុប្បន្នបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃនិងសោភ័ណភាពរបស់ប្រាសាទព្រះពិធូរ។ ហេតុដូច្នេះហើយ កិច្ចប្រជុំបានពិភាក្សាស្វែងរកដំណោះស្រាយសមស្របផ្សេងៗនាពេលខាងមុខធ្វើយ៉ាងណាឱ្យតំបន់នោះមានសោភ័ណភាព របៀបរៀបរយឡើងវិញ។

ដើម្បីអនុវត្តន៍ការងារនេះ អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារជំនាញរួចហើយ ដែលក្រុមការងារនេះកំពុងធ្វើការយ៉ាងខ្ជាប់ខ្ជួន ស្វែងរកដំណោះស្រាយសមស្របអំពីបញ្ហាខាងលើ៕












អត្ថបទ៖ អ៊ីសា រ៉ហ៊ីណី រូបភាព៖ លោក ហាប់ គឹមអាន
នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ និងសហការីមួយចំនួនទៀត អញ្ជើញចុះសិក្សាស្វែងយល់ពីការងាររៀបចំអភិវឌ្ឍន៍នានានៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។
ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ មានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
បំណែកបដិមានិងថ្មចម្លាក់ចំនួន៤១ដុំ ត្រូវបានបានព្រះចៅអធិការវត្តព្រះឥន្ទទេព ព្រះនាម សែម សំ ពេញព្រះទ័យប្រគល់ជូនអាជ្ញាធរជាតិអប្សរាថែរក្សា ក្រោយពីព្រះអង្គរបានប្រមូលយកទៅរក្សាទុកបណ្តោះអាសន្ននៅក្នុងបរិវេណវត្តដែលស្ថិតនៅជ្រុងអាគ្នេយ៍នៃប្រាសាទបាយ័ន្ត។
ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរានិងសហការី បានចុះពិនិត្យស្ថានភាពទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ។
ប្រាសាទកណ្តាលស្រះស្រង់ បានដំណើរការជួសជុលឱ្យមានរូបរាងឡើងវិញកាលពីអំឡុងខែឧសភា ឆ្នាំ២០២០ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា។ មកដល់ពេលនេះ ក្រុមការងារបានរៀបគ្រឹះប្រាសាទជិតរួចរាល់ហើយ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
2011
ម្សិលមិញ
:
7526
សប្តាហ៍នេះ
:
09537
ខែនេះ
:
0104216
សរុប
:
012873648