ព័ត៌មានថ្មីៗ

គណៈប្រតិភូក្រសួងវប្បធម៌និងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតចិន បំពេញទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 07 ខែ មិថុនា ឆ្នាំ2019 09:36 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ផ្សព្វផ្សាយរួមគ្នាលើផ្នែកទេសចរណ៍ និងវប្បធម៌រវាងកម្ពុជា-ចិន គណៈប្រតិភូក្រសួងវប្បធម៌និងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយបេសកជនជាច្រើនបានមកបំពេញទស្សនកិច្ចនៅក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេល២ថ្ងៃ គឺថ្ងៃព្រហស្បតិ៍-សុក្រ ៤-៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០១៩។

ទស្សនកិច្ចនេះគឺជាការចូលរួមអបអរសាទរ «ឆ្នាំនៃវប្បធម៌និងទេសចរណ៍កម្ពុជា-ចិន ២០១៩» ក្រោមការផ្តួចផ្តើមរបស់ក្រសួងវប្បធម៌និងទេសចរណ៍ចិនសហការជាមួយក្រសួងទេសចរណ៍កម្ពុជា។

សូមទស្សនាកម្រងរូបភាពនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងវប្បធម៌និងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតចិន ដូចខាងក្រោម៖


























ការថែរក្សាបេតិកភណ្ឌ គឺទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋនិងគ្រប់គូភាគីដែលពាក់ព័ន្ធទាំងអស់ដើម្បីលើកកម្ពស់នូវតម្លៃ និងភាពយូរអង្វែងនៃសម្បត្តិបេតិកភណ្ឌដ៏ល្អឯកដល់មនុស្សជាតិជំនាន់ក្រោយទៀត ។ ក្នុងហេតុផលនេះ អាជា្ញធរជាតិអប្សរាបានបង្កើតក្រុមការងារសហគមន៍ ដើម្បីផ្សព្វផ្សាយអំពីបេតិកភណ្ឌដល់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរ សាលារៀន និងតាមបណ្តាសាកលវិទ្យាល័យនានាក្នុងក្រុងខេត្តសៀមរាបទាំងមូលជាប្រចាំ ឲ្យគ្រប់គ្នាបានយល់ហើយចូលរួមគ្នាជួយថែរក្សាការពារនិងអភិរក្សនូវបេតិកភណ្ឌដូនតា ។
ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានអញ្ជើញចុះទៅពិនិត្យការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ដែលកំពុងដំណើរការជួសជុលដោយអង្គការមូលនិធិប្រាសាទពិភពលោក (World Monuments Fund) សហការជាមួយអាជ្ញាធរជាតិអប្សរា។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ភូមិធម្មជាតិរុនតាឯក នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គណៈប្រតិភូខេត្តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន បានសន្យាចូលរួមក្នុងការអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដោយផ្តោតសំខាន់ទៅលើវិស័យអប់រំ វិស័យសុខាភិបាល និងកសិកម្ម។ ជាមួយគ្នានឹងដំណើរទស្សនកិច្ចនេះ ក្រុមប្រតិភូកាកបាទក្រហមខេត្តក្វាងស៊ីក៏បាននាំយកកាបូប និងសម្ភារសិក្សាមួយចំនួន ដើម្បីចែកជូនសិស្សានុសិស្សដែលកំពុងសិក្សានៅសាលាបឋមសិក្សាភូមិធម្មជាតិផងដែរ។
កំណាត់ផ្លូវវង់តូចចាប់ពីខាងកើតកសិន្ធុអង្គរវត្ត ដល់ខាងកើតស្រះស្រង់ប្រវែង៣៧៥៨ម៉ែត្រ ដែលរងនូវការខូចខាតដោយអន្លើ នឹងត្រូវចំណាយពេលប្រហែល៥ខែដើម្បីដំណើរការជួសជុលកែលម្អឡើងវិញ។ គម្រោងនេះបានចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០១៧ ដែលទទួលបន្ទុកជួសជុលដោយនាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0468
ម្សិលមិញ
:
22718
សប្តាហ៍នេះ
:
23186
ខែនេះ
:
0304015
សរុប
:
010260162