ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាផ្តល់ច្បាប់អនុញ្ញាតរុះរើផ្ទះចាស់ សាងសង់ផ្ទះថ្មីចំនួន៣៥ករណីនៅរមណីយដ្ឋានអង្គរ ក្នុងខែឧសភា ឆ្នាំ២០១៩

បានផ្សាយនៅ ថ្ងៃទី 05 ខែ មិថុនា ឆ្នាំ2019 09:15 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្នុងខែឧសភា ឆ្នាំ២០១៩ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរចំនួន ៣៥គ្រួសារ បានទទួលការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាដើម្បីរុះរើផ្ទះចាស់និងសាងសង់ផ្ទះថ្មីឡើងវិញ។ ក្នុងករណីសាធារណជនមានបំណងរុះរើផ្ទះចាស់ និងសាងសង់ជាថ្មីឡើងវិញ សូមអញ្ជើញដាក់ពាក្យស្នើសុំនៅមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរាដែលមានអាសយដ្ឋាននៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សូមពិនិត្យបញ្ជីឈ្មោះអ្នកទទួលបានច្បាប់អនុញ្ញាតនៅតារាងដែលភ្ជាប់មកជាមួយខាងក្រោម៖



ការរុះរើផ្ទះចាស់ដើម្បីសាងសង់ផ្ទះថ្មីជំនួស មិនត្រូវបានហាមឃាត់ឡើយក្នុងករណីដែលប្រជាពលរដ្ឋទាំងអស់នោះជាប្រជាជនចាស់រស់នៅក្នុងតំបន់អង្គរតាំងពីដើមមក ។ ម្យ៉ាងទៀត ការសុំតសំយ៉ាបផ្ទះ ធ្វើផ្ទះបាយ ធ្វើជង្រុក ធ្វើរបងផ្ទះ ធ្វើបង្គន់ ធ្វើរោងលក់ឥវ៉ាន់ ធ្វើរោងគោ ទ្រុងមាន់ ទ្រុងជ្រូក ។ល។ ក៏ត្រូវបានអនុញ្ញាតដល់មូលដ្ឋានផ្ទាល់ផងដែរ តាមរយៈក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាដែលចុះជួបប្រជាពលរដ្ឋជារៀងរាល់សប្តាហ៍។
នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ដឹកនាំដោយឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងសហការី ព្រមទាំងក្រុមការងារអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងផ្ទាល់នៅប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន្ត ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រា្កន្តលើកទី៥ ឆ្នាំ២០១៧ ដែលនឹងមកដល់នាពេលប៉ុន្មានខែខាងមុខនេះ។
អាជ្ញាធរជាតិអប្សរាបានបែងចែកក្រុមការងារសហគមន៍ជា៧ក្រុមដោយឡែកពីគ្នាដែលក្រុម៥ ចុះជួយប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងបណ្តាស្រុកក្រុងទាំង៥ក្នុងតំបន់អង្គរ ដែលជាដែនសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា រួមមានក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកអង្គរធំ និងស្រុកពួក និង២ក្រុមទៀតសម្រាប់អប់រំផ្សព្វផ្សាយបេតិកភណ្ឌតាមគ្រឹះស្ថានសិក្សានិងក្រៅតំបន់អង្គរ ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
0875
ម្សិលមិញ
:
25812
សប្តាហ៍នេះ
:
26687
ខែនេះ
:
0143986
សរុប
:
011606582