ព័ត៌មានថ្មីៗ

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បើកវគ្គបណ្តុះបណ្តាលស្តីអំពីការអភិរក្សវាយនភណ្ឌ

បានផ្សាយនៅ ថ្ងៃទី 05 ខែ មិថុនា ឆ្នាំ2019 08:59 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានសហការជាមួយសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បើកវគ្គបណ្តុះបណ្តាលស្តីពី «ការអភិរក្សវាយនភណ្ឌ» រយៈពេល១១ថ្ងៃដល់មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី០៣ ខែមិថុនា ដល់ទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដោយផ្តោតសំខាន់លើទ្រឹស្តី និងការអនុវត្តផ្ទាល់។ ពិធីបើកវគ្គបណ្តុះបណ្តាលក្រោមអធិបតីភាពឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា។

អ្នកស្រីម៉ូវ ចរិយា នាយិកាស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានឱ្យដឹងថា ការថែរក្សា និងតាំងបង្ហាញវត្ថុសិល្បៈវាយនភណ្ឌ ជួបប្រទះការលំបាក ដែលទាមទារអ្នកជំនាញច្បាស់លាស់ក្នុងការថែរក្សាវត្ថុសិល្បៈទាំងនេះ។ ដូច្នេះហើយការបង្កើតវគ្គសិក្សានេះដើម្បីផ្តល់ចំណេះដឹងបន្ថែមដល់មន្រ្តី-បុគ្គលិកបច្ចេកទេសឱ្យស្វែងយល់កាន់តែស៊ីជម្រៅអំពីរបៀបអភិរក្ស ការគ្រប់គ្រងកម្តៅ ជាពិសេសការពារសត្វល្អិតដែលយាយីដល់សមុច្ច័យ ដែលកំពុងថែរក្សា និងតាំងបង្ហាញ។

អ្នកស្រី ខូ ចិន្តា ប្រធានផ្នែកអភិរក្សនិងជួសជុលវាយនភណ្ឌនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាគ្រូបង្គោលនៃវគ្គបណ្តុះបណ្តាលបានឱ្យដឹងថា ការអភិរក្សវាយនភណ្ឌមានសារៈសំខាន់ណាស់ ព្រោះវត្ថុទាំងអស់នេះបានផ្តល់នូវព័ត៌មាន និងទិន្នន័យទាក់ទងនឹងព្រឹត្តិការណ៍ផ្សេងៗក្នុងសង្គម។ អ្នកស្រីបន្ថែមថា ការអភិរក្សវាយនភណ្ឌមានបញ្ហាប្រឈមខ្លះៗដូចជាសំណើម និងសត្វល្អិតជាដើម ហើយបច្ចេកទេសនៃការថែរក្សា គឺអាស្រ័យលើស្ថានភាពវត្ថុ។

សូមបញ្ជាក់ដែរថា សិក្ខាកាមដែលចូលរួមមានចំនួន២១នាក់ មកពីសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី១១នាក់ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភ ណ្ឌ៣នាក់ ក្រុមបច្ចេកទេសអ៊ីតាលីយ៉ា៤នាក់ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ២នាក់ សារមន្ទីរឡតានី១នាក់។ ចាប់ពីថ្ងៃទី០៣ ដល់ទី០៥ រៀនទ្រឹស្តី និងអនុវត្តនៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីដោយផ្ទាល់ ហើយថ្ងៃទី០៦ ដល់ទី១៣ សិក្ខាកាមនឹងធ្វើទស្សនកិច្ចសិក្សាសារមន្ទីរជាតិទូលស្លែង ហ្វឹកហាត់ការងារ មើលការតាំងពិព័រណ៍សមុច្ច័យ និងរោងជាងនៅសារមន្ទីរជាតិភ្នំពេញដើម្បីដកស្រង់បទពិសោធន៍ការងារ៕














អត្ថបទ៖ លោក យី សុថា    រូបភាព៖ កញ្ញា ហ៊ីង ស្រីរ័ត្ន និងលោក យី សុថា
ទំនៀមឆ្លងចេត្ររបស់អ្នកស្រុកអង្គរ
( ថ្ងៃទី 26 ខែ មេសា ឆ្នាំ2016 )
«ឆ្លងចេត្រ» ជាពិធីបុណ្យដែលមានតាំងពីបរមបុរាណ ហើយអ្នកភូមិគិរីមានន្ទនិងស្រុកភូមិមួយចំនួនទៀតនៃតំបន់អង្គរតែងនាំគ្នាប្រារព្ធធ្វើឥតដាច់ បន្ទាប់ពីចប់ចូលឆ្នាំថ្មីប្រពៃណីជាតិមួយឬពីរអាទិត្យ តាមការមូលមតិគ្នាជាឯកច្ឆ័ន្ទរបស់ប្រជាពលរដ្ឋ អាចារ្យ និងគណៈកម្មការភូមិឃុំ។
រមណីយដ្ឋានអង្គរមានទំហំ៤០១គីឡូម៉ែត្រក្រឡា ដែលគ្របដណ្តប់ទៅដោយព្រៃឈើ៥.៧៣៧ហិកតា និងដីមិនមានគម្របព្រៃឈើ ៣៤.៣៧៨ហិចតា ព្រមទាំងមានប្រាសាទចំនួន៩១។ តាមប្រាសាទនីមួយៗមានដើមឈើដុះចម្រុះលាយឡំគ្នាជាច្រើន នៅក្នុងបរិវេណប្រាសាទទាំងអស់នោះ។ ទន្ទឹមនឹងផ្តល់ប្រយោជន៍ដល់មនុស្ស និងប្រាសាទ ព្រៃឈើក៏អាចបង្កគ្រោះថ្នាក់មួយចំនួនផងដែរ ដូចជា ការដួលរលំ ឬបាក់មែកប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទ ឬមនុស្សដែលឆ្លងកាត់ជាដើម។
មួយរយៈកន្លងមកនេះ មានព័ត៌មានមួយចំនួនក្នុងបណ្តាញទំនាក់ទំនងសង្គម និងភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅបារាយណ៍ខាងលិច មានការមិនសប្បាយចិត្ត ព្រមទាំងរិះគន់យ៉ាងច្រើនមកលើអាជ្ញាធរជាតិអប្សរាថា ការដែលបារាយណ៍រីងស្ងួតទឹកដូច្នេះ មកពីអាជ្ញាធរជាតិអប្សរាគ្រប់គ្រងទឹកមិនបានល្អ បង្ហូរទឹកចោលខ្ជះខ្ជាយ។
ដំណឹងជ្រើសរើសបុគ្គលិក
( ថ្ងៃទី 20 ខែ មេសា ឆ្នាំ2016 )

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
5857
ម្សិលមិញ
:
21366
សប្តាហ៍នេះ
:
110880
ខែនេះ
:
0122061
សរុប
:
009590818