ព័ត៌មានថ្មីៗ

អ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ចាត់ទុកការសម្រេចព្រះទ័យរបស់ព្រះសង្ឃវត្តលលៃជាការចូលរួមចំណែកដ៏គួរឱ្យគោរពនិងយកគំរូតាមក្នុងកិច្ចការបេតិកភណ្ឌ

បានផ្សាយនៅ ថ្ងៃទី 03 ខែ មិថុនា ឆ្នាំ2019 09:05 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅក្នុងដំណើរចុះតាមដានអនុសាសន៍ពាក់ព័ន្ធនឹងបច្ចេកទេសនៃកិច្ចការអភិរក្ស ជួសជុលប្រាសាទនៅតំបន់ឧទ្យានរលួស នាព្រឹកថ្ងៃច័ន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ របស់អ្នកជំនាញអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល ការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ (អាស៊ីស៊ី-អង្គរ) លោកសាស្រ្តាចារ្យ Mounir Bouchenaki បានចាត់ទុកការសម្រេចព្រះទ័យរបស់ព្រះសង្ឃនៅវត្តលលៃដោយព្រមផ្លាស់ទីកុដិមកគង់នៅខាងក្រោមប្រាសាទ គឺជាការចូលរួមចំណែកលើកស្ទួយការអភិរក្សប្រាសាទ ការស្រឡាញ់មរតកដូនតាខ្មែរ និងយល់ពីតម្លៃបេតិកភណ្ឌពិភពលោក។ នេះជាគំរូដ៏ល្អគួរឱ្យគោរពនិងកោតសរសើរ ដែលបុរាណដ្ឋានដទៃទៀតនៅក្នុងតំបន់អង្គរនិងពិភពលោកគួរយកគំរូតាម។

លោកសាស្ត្រាចារ្យបន្តថា អ្នកជំនាញការនៃអាយស៊ីស៊ី-អង្គរ នឹងធ្វើរបាយការណ៍មួយជូនទៅគណៈកម្មការបេតិកភណ្ឌពិភពលោកដើម្បីជម្រាបអំពីភាពជាគំរូរបស់កម្ពុជាក្នុងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានបេតិកភណ្ឌពិភពលោក និងភាពស៊ីចង្វាក់គ្នារវាងអាជ្ញាធរជាតិអប្សរា ព្រះសង្ឃ សហគមន៍ និងអាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីទាក់ទងនឹងតម្លៃជាសាកលរបស់ប្រាសាទត្រូវអភិរក្សនិងការគោរពជំនឿសាសនារបស់ប្រជាជនខ្មែរ។

ក្នុងនាមអ្នកសម្របសម្រួលដ៏សំខាន់ជាមួយព្រះសង្ឃនឹងការអភិរក្សប្រាសាទ ព្រះមេគណខេត្តសៀមរាប ព្រះអង្គ ជុំ គឹមឡេង មានសង្ឃដីកាថា វត្តលលៃជាវត្តដែលព្រះសង្ឃសង់កុដិ សាលាឆាន់ ព្រះវិហារនៅលើខឿនប្រាសាទ ធ្វើឱ្យប៉ះពាល់ដល់គ្រឹះប្រាសាទនិងតម្លៃប្រាសាទ។ ប៉ុន្តែអាត្មាសប្បាយចិត្ត ដែលវត្តលលៃក្លាយជាគំរូទីមួយដែលយល់ពីតម្លៃបេតិកភណ្ឌ ដោយព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត ពុទ្ធបរិស័ទបានចូលរួមការពារសម្បត្តិដូនតាដោយក្តីស្រឡាញ់ ហើយព្រមនិមន្តផ្លាស់ទីកុដិមកគង់នៅខាងក្រោម តាមអនុសាសន៍របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដើម្បីទុកលទ្ធភាពឱ្យអ្នកជំនាញថែរក្សានិងអភិរក្សប្រាសាទ។

ព្រះតេជគុណក៏បានអរគុណដល់អាជ្ញាធរជាតិអប្សរាចំពោះកិច្ចសម្របសម្រួលផ្សេងៗ និងបានដង្ហែផ្កាប្រាក់សាមគ្គីក្នុងការសាងសង់កុដិថ្មីប្រគេនព្រះសង្ឃថែមទៀត។ ព្រះតេជគុណក៏សំណូមពរឱ្យញោមញាតិចេះស្រឡាញ់ ចេះថែរក្សា ចូលរួមការពារសម្បត្តិដូនតា សម្បត្តិបេតិកភណ្ឌពិភពលោក បើកាលណាយើងនាំគ្នាសាងសង់ផ្ទះ សាលា វត្តអារាមនៅក្បែរប្រាសាទដោយមិនបានថែរក្សា ការពារត្រឹមត្រូវ វានឹងនាំឱ្យមានផលប៉ះពាល់ដល់តម្លៃជាតិ កេរមរតកដូនតាឱ្យខូចខាតមិនខាន៕











អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន រូបភាព៖ លោក សឿន ប៊ុនស៊រ
អាកាសធាតុក្តៅហួតហែងនាឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយដែលធ្លាប់មានទឹក បែររីងខះដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិតស្រពោន សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។ ដោយឃើញពីផលលំបាកបែបនេះ ហើយស្របនឹងរដូវកាលដែលត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមរបស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាផងដែរ។
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0964
ម្សិលមិញ
:
1611
សប្តាហ៍នេះ
:
82248
ខែនេះ
:
0163525
សរុប
:
009345807