ព័ត៌មានថ្មីៗ

មន្រ្តី-បុគ្គលិកជំនាញគ្រប់គ្រងបេតិកភណ្ឌពិភពលោកតំបន់អង្គរ និងព្រះវិហារបានបញ្ចប់ទស្សនកិច្ចសិក្សាដោយជោគជ័យ

បានផ្សាយនៅ ថ្ងៃទី 03 ខែ មិថុនា ឆ្នាំ2019 08:56 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

តាមរយៈកម្មវិធីបណ្តុះបណ្តាល Technical Exchange NAPAV/APSARA ក្រោមកិច្ចសហការរបស់ស្ថានទូតអាមេរិក ដឹកនាំដោយសាស្រ្តាចារ្យ Barbara J. Anello-Adnani រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ចប់ហើយ និងប្រកបដោយជោគជ័យ។ វគ្គសិក្សាថ្មី នឹងចាប់ផ្តើមពីខែកញ្ញា ដល់ខែមិថុនាខាងមុខ។

អ្នកស្រីសាស្រ្តចារ្យ Barbara J. Anello-Adnan បានលើកឡើងថា សិក្ខាកាមបានស្វែងយល់ស៊ីជម្រៅតាមសហគមន៍ ប្រាសាទ និងការដ្ឋានជួសជុលនានាក្នុងតំបន់អង្គរ ហើយសិក្ខាកាមចែករំលែកបទពិសោធន៍ទៅតាមជំនាញរបស់ខ្លួន។ អ្នកស្រីសង្ឃឹមថា តាមរយៈកម្មវិធីនេះនឹងជំរុញឱ្យមន្រ្តី-បុគ្គលិកទាំងអស់យកចិត្តទុកដាក់ស្វែងយល់ ចេះចែករំលែក មានទំនាក់ទំនងកាន់តែជិតស្និទ្ធិជាងនេះ ហើយទៅអនាគតអ្នកទាំងនោះនឹងក្លាយជាអ្នកជំនាញយ៉ាងពិតប្រាក។

កញ្ញា ស៊ីវ ស៊ីណេត សិក្ខាកាមមកពីនាយកដ្ឋានរៀបចំដែនដីនៅក្នុងឧទ្យានអង្គរ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់ សូម្បីតែមន្រ្តី-បុគ្គលិកដែលមានជំនាញ និងស្ថាប័នផ្សេងគ្នា មានឱកាសរៀនសូត្រជាមួយគ្នា ស្វែងយល់ពីកិច្ចការអភិរក្ស បច្ចេកទេសនៃការជួសជុលប្រាសាទនៅតំបន់អង្គរ និងការជួបប្រទះការលំបាកផ្សេងៗអំឡុងពេលបំពេញការងារតាមរយៈការចែករំលែកបទពិសោធន៍ក្នុងកម្មវិធីនេះ ដែលកន្លងមកកញ្ញាពុំបានដឹងច្បាស់។

លោក ព្រំ កុសល សិក្ខាកាមមកពីនាយកដ្ឋាន រមណីយដ្ឋាន និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ និងស្ថានទូតអាមេរិក ដែលបានរៀបកម្មវិធីនេះឡើង ក្រៅពីបានបង្ករភាពស្និទ្ធិស្នាលរវាងមន្រ្តី-បុគ្គលិកនៃស្ថាប័នទាំងពីរវាជាឱកាសសម្រាប់មន្រ្តី-បុគ្គលិកជំនាញនៃអាជ្ញាធរជាតិព្រះវិហារបានទទួលបទពិសោធន៍ល្អៗពីការគ្រប់គ្រងភ្ញៀវទេសចរ ការជួសជុល និងអភិរក្សរមណីយដ្ឋានអង្គរ។ លោកបានសំណូមពរឱ្យមានកម្មវិធីនេះនៅបន្តធ្វើរហូត និងចុះធ្វើទស្សនកិច្ចក្នុងនិងក្រៅតំបន់ដើម្បីទទួលបានចំណេះដឹងថ្មីៗផ្នែកវប្បធម៌ និងមានវប្បធម៌ចែករំលែកគ្នាទៅវិញទៅមក៕









អត្ថបទ៖ លោកយី សុថា      រូបភាព៖ លោកហាប់គឹម អាន និងលោកហ៊ុំ រិទ្ធី
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជូនចំពោះគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។
អាកាសធាតុក្តៅហួតហែងនាឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយដែលធ្លាប់មានទឹក បែររីងខះដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិតស្រពោន សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។ ដោយឃើញពីផលលំបាកបែបនេះ ហើយស្របនឹងរដូវកាលដែលត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមរបស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាផងដែរ។
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
1224
ម្សិលមិញ
:
1368
សប្តាហ៍នេះ
:
01224
ខែនេះ
:
0165153
សរុប
:
009347435