ព័ត៌មានថ្មីៗ

អ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ចុះពិនិត្យតាមការដ្ឋាននៃគម្រោងអភិរក្ស និងអភិវឌ្ឍន៍ដោយយចីរភាពនៃរមណីយដ្ឋានអង្គរមុនកិច្ចប្រជុំ

បានផ្សាយនៅ ថ្ងៃទី 02 ខែ មិថុនា ឆ្នាំ2019 09:58 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣២ នៅថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០១៩។ ជាទៀងទាត់ និងជាផ្នែកមួយនៃកិច្ចប្រជុំ អ្នកជំនាញការអាដហុកតែងចុះពិនិត្យតាមការដ្ឋាននានានៅក្នុងតំបន់អង្គរ ដើម្បីតាមដានការអនុវត្តន៍នូវរាល់អនុសាសន៍ដែលបានផ្តល់ជូនក្នុងកិច្ចប្រជុំមុនៗសម្រាប់រាល់គម្រោង ថាតើបានអនុវត្តត្រឹមត្រូវហើយឬនៅ? និងពិភាក្សានូវបញ្ហាប្រឈមនានាមកដោះស្រាយក្នុងកិច្ចប្រជុំ។

ជាក់ស្តែងនៅព្រឹកថ្ងៃអាទិត្យ ១៥រោជ ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ អ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល ការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាស៊ីស៊ី-អង្គរ លោកសាស្រ្តាចារ្យ Mounir Bouchenaki អមដំណើរដោយឯកឧត្តមហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានចុះទៅពិនិត្យការដ្ឋានប្រាសាទភ្នំបាខែង និងការដ្ឋានមួយចំនួនផ្សេងទៀតក្នុងរមណីយដ្ឋានអង្គរ៕












អត្ថបទ៖ លោកយី សុថា រូបភាព៖ លោកហាប់ គឹមអាន
តាមការសង្កេតជាក់ស្តែង ប្រជាជននៅក្នុងតំបន់អង្គរមានជីវភាពរស់នៅល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែ មានគ្រួសារតិចណាស់ដែលមានបង្គន់ប្រើប្រាស់ជាលក្ខណៈគ្រួសារ ព្រោះខ្វះវិធីសាស្ត្រក្នុងការកែច្នៃបង្គន់ប្រើប្រាស់ និងមិនបានចាប់អារម្មណ៍ចំពោះផលប៉ះពាល់សុខភាពតាមរយៈការបន្ទោបង់ពាសវាលពាសកាល។
នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំស្រុកពួកបានចុះយកលិខិតអនុញ្ញាតជួសជុលផ្លូវក្រាលគ្រួសក្រហមចំនួន៣ខ្សែ មានប្រវែងសរុប១៤០០០ម៉ែត្រទៅប្រគល់ជូនសាលាឃុំដូនកែវ ដោយមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋផងដែរ។ ពិធីប្រគល់ជូននេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលាឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
ដើម្បីដាស់ស្មារតីសិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមថែរក្សាបរិស្ថាននៅក្នុងឧទ្យានអង្គរ ឲ្យបានស្អាតជាប្រចាំនោះ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានដឹកនាំសិស្សានុសិស្សប្រមាណជាង២០០នាក់មកពីអនុវិទ្យាល័យហ៊ុនសែនបាគង ចុះសម្អាតបរិស្ថានតាមដងផ្លូវពីវិទ្យាល័យរហូតដល់ផ្លូវចូលទៅប្រាសាទបាគង។ កម្មវិធីនេះរៀបចំឡើងក្រោមអធិបតីភាពលោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក និងសម្ភារៈ តំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា លោកនាយកសាលា លោកគ្រូ អ្នកគ្រូជាច្រើនរូបទៀត។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
3122
ម្សិលមិញ
:
17878
សប្តាហ៍នេះ
:
105962
ខែនេះ
:
0223261
សរុប
:
011685857