ព័ត៌មានថ្មីៗ

មន្ត្រី-បុគ្គលិកជំនាញនៃអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិព្រះវិហារធ្វើការផ្លាស់ប្តូរបទពិសោធន៍ការងារទៅវិញទៅមក

បានផ្សាយនៅ ថ្ងៃទី 02 ខែ មិថុនា ឆ្នាំ2019 09:38 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

មន្ត្រី-បុគ្គលិកចំនួន៤៧រូបមកពីអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិព្រះវិហារ បានផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការអភិរក្ស គ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានបេតិកភណ្ឌពិភពលោកតាមរយៈកម្មវិធីបណ្តុះបណ្តាលTechnical Exchange NAPAV/APSARA ក្រោមកិច្ចសហការរបស់ស្ថានទូតអាមេរិក ដឹកនាំដោយអ្នកស្រីសាស្រ្តាចារ្យ Barbara J. Anello-Adnani ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩។

អ្នកស្រីសាស្រ្តាចារ្យ Barbara J. Anello-Adnani ឱ្យដឹងថា ការបង្កើតវគ្គបណ្តុះបណ្តាលនេះ សម្រាប់ឱ្យមន្រ្តី-បុគ្គលិកជំនាញគ្រប់គ្រងបេតិកភណ្ឌពិភពលោកតំបន់អង្គរនិងប្រាសាទព្រះវិហារផ្តល់បទពិសោធន៍ការងារទៅវិញទៅមក លើផ្នែកគ្រប់គ្រងបេតិកភណ្ឌ ប្រវត្តិសិល្បៈ ការចងក្រងឯកសា ការថតរូប ការស្រាវជ្រាវ សិក្សាភាសាអង់គ្លេស និងមានទំនាក់ទំនងរវាងអ្នកធ្វើការពាក់ព័ន្ធផ្នែកវប្បធម៌នៅកម្ពុជា និងនៅអាស៊ានកាន់តែជិតស្និទ្ធិ ហើយទូលំទូលាយជាងមុន។ សម្រាប់នាពេលអនាគត កម្មវិធីនេះនឹងសិក្សាស្វែងយល់នៅក្រៅតំបន់អង្គរ ហើយក៏ស្វាគមន៍ដល់ស្ថាប័នដែលពាក់ព័ន្ធមកចែករំលែកជាមួយគ្នា។

គួរញ្ជាក់ដែរថា កាលពីខែមករាកន្លងទៅ មន្រ្តី-បុគ្គលិកនៃអាជ្ញាធរជាតិអប្សរាបានទៅចុះទស្សនកិច្ចសិក្សានៅតំបន់ប្រាសាទព្រះវិហារ ដែលទទួលបានការចែករំលែកបទពិសោធន៍ល្អៗពីមន្រ្តី-បុគ្គលិកនៃអាជ្ញាធរព្រះវិហារដូចគ្នានឹងពេលនេះដែរ៕











អត្ថបទ៖ លោកយី សុថា រូបភាព៖ លោកហ៊ុំម រឹទ្ធី និងលោកហាប់ គឹមអាន
ក្នុងសន្និសីទអន្តរជាតិស្ដីពីទឹកនិងវប្បធម៌ក្រោមប្រធានបទ“ការសិក្សាអំពីបេតិកភណ្ឌទឹកដើម្បីការអភិវឌ្ឍប្រចាំតំបន់ប្រកបដោយភាពច្នៃប្រឌិត” លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានធ្វើបទអន្តរាគមន៍ស្ដីពីវប្បធម៌ និងការគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំងពីអង្គសន្និសីទទាំងមូល។
គម្រោងស្ថាបនាផ្លូវកៅស៊ូថ្មីនៅលើគន្លងផ្លូវដីក្រហមចាស់ដែលមានអាយុកាលតាំងពីឆ្នាំ១៩១២ ដែលមានទីតាំងនៅមុខបរិវេណប្រាសាទសួរព្រ័ត្រ ជំនួសការប្រើប្រាស់ផ្លូវកៅស៊ូបច្ចុប្បន្នមុខព្រះលានជល់ដំរី នឹងចាប់ផ្តើមដំណើរការសាងសង់នៅដើមខែកុម្ភៈ ឆ្នាំ២០២០ នេះ ដោយប្រើរយៈពេល០៥ខែ។
នៅខែមករា ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា បានផ្តល់ថវិកាបដិភាគក្នុងការសាងសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋរស់នៅរមណីយដ្ឋានអង្គរបានចំនួន២៩ គ្រួសារ នៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្នុងឱកាសដឹកនាំគណៈប្រតិភូបំពេញការងារនៅទីក្រុងតូក្យូប្រទេសជប៉ុន នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរាបានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក Hiroyasu Ando ប្រធានស្ថាប័នមូលនិធិជប៉ុន (JAPAN FOUNDATION)។
យោងតាមរបាយការណ៍ក្រុមការងារលេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា ក្នុងខែមករាឆ្នាំ២០២០នេះ ក្រុមការងារបានបន្តការងារចុះពិនិត្យអនុញ្ញាតការជួសជុលសំណង់តូចតាច ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរបានចំនួន២៤៦ ករណី(សំណើ) ក្នុងនោះ សំណង់ស្រាល ដែលត្រូវបានក្រុមការងារអនុញ្ញាតមានចំនួន១២២ ករណី(សំណើ)។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
11137
ម្សិលមិញ
:
19908
សប្តាហ៍នេះ
:
11137
ខែនេះ
:
0291966
សរុប
:
010248113