ព័ត៌មានថ្មីៗ

រយៈពេល៥ខែដើមឆ្នាំ២០១៩ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតការជួសជុលផ្ទះរបស់ប្រជាពលរដ្ឋបានជាង ៦០០ករណី

បានផ្សាយនៅ ថ្ងៃទី 31 ខែ ឧសភា ឆ្នាំ2019 02:59 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានសហគមន៍អាជ្ញាធរជាតិអប្សរា នារយៈពេល៥ខែដើមឆ្នាំ២០១៩នេះ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាបានចុះផ្តល់ការអនុញ្ញាតជួសជុល កែលម្អផ្ទះរបស់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរបានចំនួន ៦៣៨ករណី។ ការអនុញ្ញាតខាងលើបានផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង ចំនួន១៣៩ករណី ស្រុកអង្គរធំចំនួន៥៦ករណី ស្រុកពួកចំនួន ១១១ករណី ស្រុកបន្ទាយស្រីបានចំនួន ១១៥ករណី និងក្រុងសៀមរាបចំនួន ២១៧ករណី។

ប្រធានលេខាធិការដ្ឋានសហគមន៍លោក អឿន សំអុន បានឱ្យដឹងថាក្នុងរយៈពេល៥ខែដំបូងនេះ ប្រជាពលរដ្ឋបានដាក់ពាក្យស្នើសុំជួសជុលកែលម្អផ្ទះមកអាជ្ញាធរជាតិអប្សរាចំនួន ៩៨៧ករណី ក្នុងនោះក្រុមការងារបានផ្តល់ការអនុញ្ញាតតាមសំណូមពរចំនួន ៦៣៨ករណី។ ការអនុញ្ញាតនេះគឺផ្អែកទៅលើគោលការណ៍គ្រប់គ្រងលំនៅដ្ឋានស្របតាមលក្ខខណ្ឌនៃកិច្ចអភិរក្សតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក។ ចំពោះការងារនេះ ប្រធានលេខាធិការដ្ឋានសហគមន៍បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានដែលតែងសហការចូលរួម សម្រួលដល់ការងារនេះទទួលបានលទ្ធផលជាទីមោទនៈ។

ក្នុងករណីប្រជាពលរដ្ឋមានតម្រូវការកែលម្អគេហដ្ឋានរបស់ខ្លួន សូមធ្វើការទំនាក់ទំនងជាមួយភូមិឃុំសង្កាត់ ដើម្បីដាក់ពាក្យស្នើសុំជួសជុលកែលម្អផ្ទះរបស់ខ្លួនមកលេខាធិការសហគមន៍អាជ្ញាធរជាតិអប្សរា៕





អត្ថបទ៖ អ៊ីសា រ៉ហ៊ីណី     រូបភាព៖ លេខាធិការដ្ឋានសហគមន៍
អាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលកែលម្អផ្លូវដែលរងការខូចខាត មានជង្ហុក ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ និងការធ្វើដំណើរទស្សនារបស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានអង្គរ។
ដើម្បីរួមចំណែកបញ្ជ្រាបចំណេះដឹងអំពីវប្បធម៌ បរិស្ថាន និងការរួមចំណែករបស់កុមារក្នុងការថែរក្សាបុរាណដ្ឋាននៅតំបន់ដែលខ្លួនរស់នៅ អាជ្ញាធរជាតិអប្សរាបានបង្កើតកម្មវិធីអប់រំបេតិកភណ្ឌក្នុងតំបន់អង្គរ ដើម្បីផ្សព្វផ្សាយនៅតាមសាលាមួយចំនួនក្នុងតំបន់អង្គរឱ្យកុមារបានស្គាល់ យល់ដឹង បណ្តុះគំនិតស្រឡាញ់ និងចូលរួមថែរក្សានូវមរតកវប្បធម៌រូបីនិងអរូបីដែលមានក្នុងភូមិរបស់ខ្លួន។
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ នាវេលាម៉ោង៩: ០០នាទីព្រឹក ដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ នៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា នឹងមានរៀបចំបាឋកថាស្តីអំពី «ប្រវត្តិភាសាសាស្ត្រនៃអម្បូរភាសាអូស្តូ្រអាស៊ីយ៉ាទិក» ជាភាសាអង់គ្លេសដោយលោកសាស្រ្តាចារ្យ Gérard Diffloth ប្រែសម្រួលជាភាសាខ្មែរ ដោយលោកសាស្ត្រាចារ្យ អ៊ឹម សុខរិទ្ធី។
មន្ត្រីជំនាញផ្នែកអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់អង្គររបស់អាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ បានធ្វើបទបង្ហាញជូនឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត នៅទីស្តីការក្រសួងទេសចរណ៍។
នៅរសៀលថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងគណៈប្រតិភូមកពីក្រុងឆុងឈីង (Chong Qing) នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក លីវ ឈី (Liu Qi) ប្រធានគណៈកម្មាធិការវប្បធម៌ និងទេសចរណ៍នៃក្រុងឆុងឈីង(Chong Qing) ជួបពិភាក្សាផ្លាស់ប្តូរយោបល់ ដើម្បីស្វែងរកកិច្ចសហការក្នុងវិស័យទេសចរណ៍។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
0416
ម្សិលមិញ
:
2952
សប្តាហ៍នេះ
:
16292
ខែនេះ
:
0043748
សរុប
:
009417024